Tax Registration Flashcards
(31 cards)
គោលបំណងនៃការចុះបញ្ជីពន្ធដារ
-ពង្រឹង & បង្កើនប្រសិទ្ធិភាពនៃការចុះបញ្ជីពន្ធដារ ដើម្បីគ្រប់គ្រងឲ្យបានកាន់តែប្រសើរឡើងនូវទិន្នន័យរបស់អ្នកជាប់ពន្ធគាំទ្រដល់ការផ្តល់សេវា ដល់អ្នកជាប់ពន្ធឲ្យកាន់តែល្អប្រសើរ
-គាំទ្រដល់ការគ្រប់គ្រងការដាក់លិខិតប្រកាស ការធ្វើសវនកម្ម និង ការប្រមូលពន្ធឲ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព
និយមន័យ ការចុះបញ្ជីពន្ធដារ
គឺជាការចុះបញ្ជីអ្នកជាប់ពន្ធទាំងឡាយដែលប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងការប្រកបអាជីវកម្មតាអេឡិចត្រូនិច
និយមន័យ អ្នកជាប់ពន្ធ
បុគ្គលទាំងឡាយដែលមានកាតព្វកិច្ចត្រូវបង់ពន្ធ
និយមន័យ អាជីវកម្ម
គឺជាសកម្មភាពសេដ្ឋកិច្ចរបស់បុគ្គល ក្នុងគោលដៅផលិត និង លក់ទំនិញ ផ្គត់ផ្គង់សេវា ភតិសន្យា ការជួល និង លក់ទ្រព្យសម្បតិ្ត ឫសកម្មភាពផ្សេងទៀត រួមទាំងសកម្មភាពរបស់ស្ថាប័ន ឫអង្គការនានា ដូចមានចែងក្នុងកថាខណ្ឌ ៣ មាត្រា៣ ក្នុងច្បាប់ស្តីពីសារពើពន្ធ
និយមន័យ សកម្មភាពសេដ្ឋកិច្ច
គឺជាសកម្មភាពសេដ្ឋកិច្ចរបស់បុគ្គលដែលជានិច្ចកាលជាប់បន្ត ឫមួយដងមួយគ្រា ដើម្បីរក ឫមិនរកប្រាក់ចំនេញ ក្នុងការផ្គត់ផ្គង់ ឫមានបំណងផ្គត់ផ្គង់ទំនិញ ឫសេវាឲ្យបុគ្គលដទៃ ក្នុងគោលដៅដើម្បីបានអត្ថប្រយោជន៍អ្វីមួយ
និយមន័យ បុគ្គល
សំដៅលើ រូបវន្តបុគ្គល និង នីតិបុគ្គល
និយមន័យ ទីចាត់ការសហគ្រាស
ជាទីកន្លែងគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់សហគ្រាស
និយមន័យ ទីកន្លែងប្រកបអាជីវកម្មជាគោលដើម
ជាទីកន្លែងគ្រប់គ្រងប្រតិបត្តិការអាជីវកម្មរបស់សហគ្រាស
និយមន័យសាខា
ជាកន្លែងផ្គត់ផ្គង់ទំនិញ ឫសេវា ដែលមិនមែនជាទីកន្លែងប្រកបអាជីវកម្មជាគោលដើមរបស់សហគ្រាស។ ទីកន្លែងណាមួយត្រូវបានចាត់ទុកជាសាខារបស់ សហគ្រាស ក្នុងករណីដែលទីកន្លែងនោះធ្វើអាជីវកម្ម លើសពី៦ខែ ជាប់គ្នានៃឆ្នាំប្រតិទិន
បុគ្គលទាំងឡាយ ត្រូវចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល១៥ ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពី៖
-បុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច
-ក្រោយពីពេលទទួលបានលិខិតបញ្ជាក់ការចុះបញ្ជី ឫលិខិតអនុញ្ញាតចេញដោយក្រសួង ឫស្ថាប័នពាក់ព័ន្ធ
បុគ្គលដែលជាកម្មវត្ថុនៃការចុះបញ្ជីពន្ធដារជាអាទិ៍មាន៖
-ស្ថាប័នរដ្ឋ បេសកម្មទូត កុងស៊ុលបរទេស អង្គរការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃ និង គណបក្សនយោបាយ
-ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកំរិត សាខាក្រុមហ៊ុនបរទេស ការិយាល័យតំណាង សហគ្រាសឯកបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត សហគ្រាសសាធារណ: ក្រុមហ៊ុនរដ្ឋ ក្រុមហ៊ុនចម្រុះរដ្ឋ
-សមាគម និង អង្គការមិនមែនរដ្ឋាភិបាល
-បុគ្គលដទៃទៀតដែលធ្វើសកម្មភាពអាជីវកម្មនៅកម្ពុជា
បុគ្គលណាខ្លះដែលអាចចុះបញ្ជីតាមគេហទំព័រ Camdx / www.registrationservices.gov.kh
ខ. ប្រភេទក្រុមហ៊ុន និង គ. ប្រភេទបុគ្គលទូទៅ
បុគ្គលណាដែលត្រូវទៅចុះបញ្ជីផ្ទាល់នៅរដ្ឋបាលសារពើពន្ធ
ក. ប្រភេទស្ថាប័នរដ្ឋ & គ. ប្រភេទអង្គការ
និយមន័យ ក្រុមហ៊ុនមូលធន
មានពីរទ្រង់ទ្រាយគឺ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត និង ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។ លក្ខណ:របស់ក្រុមហ៊ុនមូលធនមាន៖
-ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត
-ម្ចាស់ភាគហ៊ុនទទួលខុសត្រូវត្រឹមចំនួនភាគហ៊ុនដែលខ្លួនបានទិញ
-ជានីតិបុគ្គលដាច់ដោយឡែកពីម្ចាស់
-គ្រប់គ្រងនឹងដឹកនាំដោយក្រុមប្រឹក្សាភិបាលបង្កើតដោយលក្ខន្តិក:
=> មហាជនទទួលខុសត្រូវមានកម្រិត អាចបោះចេញមូលបត្រលក់ជាសាធារណ:
និយមន័យ ក្រុមហ៊ុនបរទេស
មាន ៣ ទ្រង់ទ្រាយគឺ សាខាក្រុមហ៊ុនបរទេស ការិយាល័យតំណាងពាណិជ្ជកម្មនិង បុត្រសម្ព័ន្ធ។ ក្រុមហ៊ុនបរទេស គឺជាក្រុមហ៊ុនបង្កើតឡើងក្រោមច្បាប់នៃ ប្រទេសដទៃមានទីតាំង ពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា៖
-ជាភ្នាក់ងារក្រុមហ៊ុនដើម
-ពុំមាននីតិបុគ្គលិកលក្ខណ:ដាច់ដោយឡែកពីក្រុមហ៊ុនដើមឡើយ ចំពោះសាខាក្រុមហ៊ុនពាណិជ្ជកម្ម និង ការិយាល័យតំណាងពាណិជ្ជកម្ម
-ត្រូវចុះបញ្ជីក្រុមហ៊ុនសហកម្មសិទ្ធិ រឺ ក្រុមហ៊ុនមូលធនចំពោះ បុត្រសម្ព័ន្ធ
និយមន័យ សហគ្រាសឯកបុគ្គល
-មានម្ចាស់តែមួយ
-ទទួលខុសត្រូវមានកម្រិត គ្មាននីតិបុគ្គល
-ទ្រព្យនិងបំណុលសហគ្រាស និង ទ្រព្យបំណុលបុគ្គលជាទ្រព្យតែមួយ
និយមន័យ សហកម្មសិទ្ធិ
មាន ២ ទ្រង់ទ្រាយដូចជា ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និង ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត។ ក្រុមហ៊ុនសហកម្មសិទ្ធិ
-ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត
-បង្កើតឡើងដោយកិច្ចសន្យារវាងបុគ្គលពីរនាក់ឡើងទៅ
-ជានីតិបុគ្គល
-គ្របគ្រងដោយសហកម្មសិទ្ធិទូទៅទាំងអស់
ចំណាត់ថ្នាក់អ្នកជាប់ពន្ធតូច
-ផលរបរប្រចំាឆ្នាំ ពី ២៥០លានរៀល ទៅ ១០០០ លានរៀល សំរាប់វិស័យកសិកម្ម សេវាកម្ម និង ពាណិជ្ជកម្ម រឺ ទ្រព្យសកម្ម ២០០លានរៀល ទៅ ១០០០លានរៀល
-ចាប់ពី ២៥០លានរៀល ទៅ ១៦០០លានរៀល សំរាប់វិស័យ ឧស្សាហកម្ម រឺ ទ្រព្យសកម្ម ពី ២០០លានរៀល ទៅ ២០០០លានរៀល
-ក្នុងរយះពេល ៣ខែ ជាប់គ្នាណាមួយដែលបញ្ចប់ក្នុងឆ្នំាប្រតិទិនចរន្តចាប់ពី ៦០លានរៀលឡើងទៅ ឫ រំពឹងថាមានផលរបរក្នុងរយះពេល៣ខែ ជាប់គ្នាខាងមុខ ចាប់ពី ៦០លានរៀលឡើងទៅ ឫ ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឫស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញ រួមទាំងភាស៊ី
ចំណាត់ថ្នាក់អ្នកជាប់ពន្ធមធ្យម
-មានផលរបរ លើសពី ១០០០លានរៀល ដល់ ៤០០០ លានរៀល សំរាប់វិស័យកសិកម្ម រឺ ទ្រព្យសកម្ម ១០០០លានរៀល ដល់ ២០០០លានរៀល
-លើសពី ១០០០លានរៀល ដល់ ៦០០០លានរៀល សំរាប់ វិស័យ សេវាកម្ម និង ពាណិជ្ជកម្ម រឺ ទ្រព្យសកម្ម ១០០០លានរៀល ដល់ ២០០០លានរៀល
-លើសពី ១៦០០លានរៀល ដល់ ៨០០០លានរៀល សំរាប់វិស័យឧស្សាហកម្ម រឺ ទ្រព្យសកម្ម ពី ២០០០លានរៀល ដល់ ៤០០០លានរៀល
-ជាសហគ្រាសដែលចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង ឫ ជាស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សមាគម ឫ អង្គការមិនមែនរដ្ឋាភិបាល ឫ គម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ ឫ ជាបេសកកម្មទូត និង កុងស៊ុលបរទេស អង្គការអន្តរជាតិ ឫ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ឫ គ្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ
ចំណាត់ថ្នាក់អ្នកជាប់ពន្ធធំ
-មានផលរបរលើសពី ៤០០០លានរៀល វិស័យកសិកម្ម រឺ ទ្រព្យសកម្មលើសពី ២០០០ លានរៀល
-លើសពី ៦០០០លានរៀល សំរាប់សេវាកម្ម និង ពាណិជ្ចកម្ម រឺ ទ្រព្យសកម្មលើសពី ២០០០ លានរៀល
-ផលរបរលើសពី ៨០០០ លានរៀល សំរាប់វិស័យឧស្សាហកម្ម រឺ ទ្រព្យសកម្មលើសពី ៤០០០ លានរៀល
-ជាបុត្រសម្ព័ន្ធក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឫ
-ជាសហគ្រាសវិនិយោគមានលក្ខណ:សម្បត្តិគ្រប់គ្រាប់
ការចុះបញ្ជីតាមប្រព័ន្ធ CamDx មានប៉ុន្មានជំហាន?
មាន៦ជំហាន ៖
ទី១ ៖ ដំឡើងកម្មវិធីCamdigikey app
ទី២ ៖ ការ Log in ចូល Portal
ទី៣ ៖ ដំណើរការចុះបញ្ជី
ទី៤ ៖ ការទូទាត់កម្រៃសេវាសាធារណ: និងពន្ធប៉ាតង់
ទី៥ ៖ ពិនិត្យស្ថានភាព និង ទទួលសារអំពី កំហុសឆ្គងផ្សេងៗ តាមដំណាក់កាលនីមួយៗ
ទី៦ ៖ ការទាញយកអាជ្ញាបណ្ឌ រឺ វិញ្ញាបនបត្រឌីជីថលជូនអ្នកជាប់ពន្ធ
អាជ្ញាបណ្ណ រឺ វិញ្ញាបនបត្រឌីជីថលរួមមាន៖
-ក្រសួងពាណិជ្ជកម្ម វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម សម្រង់ក្រុមហ៊ុន
-អគ្គនាយកដ្ឋានពន្ធដារ វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អតប) បណ្ណពន្ធប៉ាតង់ ប័ណ្ណសម្គាល់ចុះបញ្ជីពន្ធដារ លិខិតជូនដំណឹងស្តីពីការបំពេញកាតព្វកិច្ចសារពើពន្ធ និងលិខិតអញ្ជើញមកធ្វើបច្ចុប្បន្នភាពពត៍មាន
-ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ: ៖ សេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស
-បេឡាជាតិសន្តិសុខសង្គម ៖ វិញ្ញាបនបត្របញ្ជីការសហគ្រាស គ្រឹះស្ថាន
រយះពេលផ្តល់សេវា
៧ ទៅ ១០ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃចេញលិខិតបញ្ជាក់ការទទួលពាក្យស្នើសុំ
ចំពោះបុគ្គលក្នុងចំណុច ៣.១ ក គ ឃ ត្រូវទទួលបានឯកសារដូចជា៖
-លិខិតបញ្ជាក់ការចុះបញ្ជីពន្ធដារ
-វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អតប)
-ប័ណ្ណប៉ាតង់
-ប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ
-លិខិតជូនដំណឹងស្តីពីការបំពេញកាតព្វកិច្ចសារពើពន្ធ