Breast Feeding By Duth Sophath Flashcards
(81 cards)
- តើទារកដែលទទួលទឹកដោះម្តាយសុទ្ឋ មានសារជាតិចញ្ចឹមគ្រប់គ្រាន់ក្នុងរយៈពេលប៉ុន្មាន?
រយៈពេល១ខែដំបូងនៃជីវិត
រយៈពេល២ខែដំបូងនៃជីវិត
រយៈពេល៤ខែដំបូងនៃជីវិត
រយៈពេល៦ខែដំបូងនៃជីវិត
រយៈពេល៦ខែដំបូងនៃជីវិត
- ការដាក់ទារកឲ្យបានស្បែកនិងស្បែក ពេលបំបៅដោះម្តាយក្រោយសម្រាលភ្លាមដើម្បីអ្វី ?
ការរក្សាទំនាក់ទំនងរវាងម្តាយនិងទារក
ដើម្បីរក្សាកំដៅខ្លួនទារកទើបកើត
ដើម្បីឲ្យទារកឆាប់ចេះរកបៅដោះ
ដើម្បីឲ្យម្តាយមានចិត្តស្រឡាញ់ទារក
ដើម្បីរក្សាកំដៅខ្លួនទារកទើបកើត
- ដើម្បីឲ្យទារកដែលមានជម្ងឺបានបៅដោះម្តាយ ពេលវាសំរាកក្នុងមន្ទីរពេទ្យតើត្រូវធ្វើដូចម្តេច?
ត្រូវយកទារកទៅឲ្យម្តាយបំបៅនៅផ្ទះខ្លួនផ្ទាល់
ម្តាយត្រូវសម្រាកក្នុងមន្ទីរពេទ្យជាមួយទារកដែរ
ម្តាយត្រូវទៅបំបៅទារកដល់បន្ទីរពេទ្យដែលសំរាក
ក្រុមគ្រួសារត្រូវជូនម្តាយឲ្យទៅបំបៅទារកដល់ពេទ្យ
ម្តាយត្រូវសម្រាកក្នុងមន្ទីរពេទ្យជាមួយទារកដែរ
- ក្ក្នុងពេលទារកជញ្ជក់ដោះម្តងៗតិចជាងមុន តើអ្នកត្រូវធ្វើដូចម្តេច?
ត្រូវសំណូមពរម្តាយឲ្យបំបៅដោះរយៈពេលច្រើនជាងមុន
ត្រូវសំណូមពរដល់ម្តាយឲ្យបំបៅដោះឲ្យបានញឹកញាប់
ត្រូវប្រាប់ម្តាយឲ្យដឹងពីពេលវេលាដែលត្រូវបំបៅដោះ
ត្រូវពន្យល់ម្តាយឲ្យបំបៅដោះទារកមានរយៈពេលយូរ
ត្រូវសំណូមពរដល់ម្តាយឲ្យបំបៅដោះឲ្យបានញឹកញាប់
- ក្នុងករណីទារកអាចជញ្ជក់ដោះបានល្អ ត្រូវលើកទឹកចិត្តម្តាយឲ្យបំបៅបន្ថែមរហូតប៉ុន្មានដង?
ត្រូវបំបៅបាន១០ដងក្នុង១ថ្ងៃពេលសំរាកពេទ្យ
ត្រូវបំបៅឲ្យបាន១១ដងក្នុង១ថ្ងៃពេលនៅផ្ទះត្រូវបំបៅឲ្យបាន១១ដងក្នុង១ថ្ងៃពេលនៅផ្ទះ
ត្រូវបំបៅឲ្យបានរហូត១២ដងក្នុង១ថ្ងៃពេលវាឈឺ
ត្រូវបំបៅឲ្យបានរហូត១៣ដងក្នុង១ថ្ងៃនិងពេលយប់
ត្រូវបំបៅឲ្យបានរហូត១២ដងក្នុង១ថ្ងៃពេលវាឈឺ
- ក្នុងករណីទារកមិនអាចទទួលទឹកដោះតាមពែងបាន ចាំបាច់ត្រូវផ្តល់ទឹកដោះច្របាច់តាមសុងច្រមុះ ដល់ក្រពះមានរយៈពេលប៉ុន្មានអាទិត្យ ?
សម្រាប់រយៈពេលពី១ ទៅ៣អាទិត្យ
សម្រាប់រយៈពេលពី២ ទៅ៣អាទិត្យ
សម្រាប់រយៈពេលពី២ទៅ៤អាទិត្យ
សម្រាប់រយៈពេលពី២ទៅ៥អាទិត្យ
សម្រាប់រយៈពេលពី២ ទៅ៣អាទិត្យ
- តើការលាសដោះក្រោយពេលសម្រាលកូនរួច បណ្តាលមកពីមូលហេតុអ្វី ?
ស្រ្តីមិនទាន់ចេះពីរបៀបបំបៅដោះដល់ទារកទើបកើត
ស្រ្តីមិនទាន់ចង់បំបៅដោះដល់ទារកទើបសម្រាលរួចភ្លាម
ទឹកដោះច្រើនពេក ស្រ្តីយឺតយ៉ាវក្នុងការបំបៅ បំបៅមិនផ្អិបល្អ
ស្រ្តីមិនទាន់ចេះកំណត់រយៈពេលបំបៅដោះម្តងៗដល់ទារក
ទឹកដោះច្រើនពេក ស្រ្តីយឺតយ៉ាវក្នុងការបំបៅ បំបៅមិនផ្អិបល្អ
- ដើម្បីការពារកុំឲ្យមានលាសដោះក្រោយសម្រាល តើឆ្មបត្រូវពន្យល់ដល់ស្ត្រីដូចម្តេច ?
ចាប់ផ្តើមបំបៅដោះភ្លាមបំបៅឲ្យផ្អិបជាប់ល្អនិងមិនកំណត់រយៈពេល
ចាប់ផ្តើមបំបៅដោះទារកឲ្យបានឆាប់រហ័សក្រោយពេលសម្រាលភ្លាម
ចាប់ផ្តើមបំបៅដោះដល់ទារកភ្លាមៗក្រោយសម្រាលតាមតែអាចធ្វើបាន
ចាប់ផ្តើមបំបៅដោះដល់ទារកឲ្យបានរយៈពេលយូបំផុតបើអាចធ្វើបាន
ចាប់ផ្តើមបំបៅដោះភ្លាមបំបៅឲ្យផ្អិបជាប់ល្អនិងមិនកំណត់រយៈពេល
- តើសកម្មភាពមួយណា ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់ទារកពេលដែលមានជម្ងឺ ?
លើកទឹកចិត្តម្តាយឲ្យបំបៅទារកញឹកញាប់
ជួយធ្វើការបំបៅដោយប្រើពែងឬស្លាបព្រា
ផ្តល់ទឹកដោះដល់ទារកតាមសុងក្រពះ ច្រមុះ
ណែនាំម្តាយឲ្យបន្ថយការបំបៅដោះដល់ទារក
ណែនាំម្តាយឲ្យបន្ថយការបំបៅដោះដល់ទារក
- តើឆ្មបត្រូវដាក់សុងដូចម្តេច ក្នុងការផ្តល់ចំណីអាហារដល់ទារកដែលមានជម្ងឺ ?
ត្រូវដាក់សុងតាមមាត់ឲ្យដល់ក្រពះ
ស៊កសុងតាមរន្ធច្រមុះទៅដល់ក្រពះ
ស៊កសុងតាមច្រមុះជាមួយសឺរាំង
ស៊កសុងដែលមានទឹកដោះគោស្រាប់
ស៊កសុងតាមរន្ធច្រមុះទៅដល់ក្រពះ
- តើចំលើយណាមួយដែលមិនមែន ជាស្ថានភាពល្អក្នុងការបីបំបៅទារកកើតមិនគ្រប់គីឡូ ?
បីទារកដាក់ទទឹងខ្លួនម្តាយមុខទល់ល្អនឹងដោះ
បីទារកកន្តៀតផ្អឹបក្រោមក្លៀកជើងទៅក្រោយ
បីទារកដោយដៃម្តាយទាំងពីទ្រក្បាលនិងខ្លួន
ត្រូវបីទារកទ្រតែផ្នែកខាងក្បាលប៉ុណ្ណោះ
ត្រូវបីទារកទ្រតែផ្នែកខាងក្បាលប៉ុណ្ណោះ
13.តើពាក្យថាទារកកើតមិនគ្រប់គីឡូ មានន័យដូចម្ដេចម្តនន័យែូចតមេច?
ពេលកើតមានទំងន់តិចជាង ១០០០ ក្រ
ពេលកើតមានទំងន់តិចជាង ១,៥០០ ក្រ
ពេលកើតមានទំងន់តិចជាង ២០០០ ក្រ
ពេលកើតមានទំងន់តិចជាង ២,៥០០ ក្រ
ពេលកើតមានទំងន់តិចជាង ២,៥០០ ក្រ
- តើចំលើយខាងក្រោមណាមួយដែលមិនជាផលវិបាកនៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល ជំនួសទឹកដោះម្តាយ ?
ប៉ះពាល់ដល់សុខភាពរបស់ម្តាយ
ម្តាយបាត់បង់ទំនុកចិត្តលើទឹកដោះរបស់ខ្លួន
ទារកបៅអាចមានកើតជម្ងឺផ្សេងៗ
ប៉ះពាល់ដល់ទារកពេលបៅដោះម្តាយ
ប៉ះពាល់ដល់សុខភាពរបស់ម្តាយ
- តើទឹកដោះដំបូង គឺជាទឹកដោះដែលចេញ?
ក្នុងរយៈពេល ២-៣ថ្ងៃដំបូងបន្ទាប់ពីសំរាលរួច
ក្នុងរយៈពេល ៥-៧ថ្ងៃដំបូងបន្ទាប់ពីសំរាលរួច
ក្នុងរយៈពេល ៨-១០ថ្ងៃដំបូងបន្ទាប់ពីសំរាលរួច
ក្នុងរយៈពេល ១០-១២ថ្ងៃដំបូងបន្ទាប់ពីសំរាលរួច
ក្នុងរយៈពេល ២-៣ថ្ងៃដំបូងបន្ទាប់ពីសំរាលរួច
- តើពាក្យថាការបំបៅដោយគ្របលើទឹកដោះម្ដាយ មានន័យដូចម្ដេចម្តនន័យែូចតមេច?
ការចិញ្ចឹមទារកដោយទឹកដោះម្ដាយរួមទាំងការបន្ថែមទឹក
ការបំបៅដោយទឹកដោះម្ដាយលាយជាមួយបំបៅដប
ការបំបៅដោយទឹកដោះម្ដាយសុទ្ធ
ការបំបៅដោយទឹកដោះម្ដាយលាយជាមួយអាហារបន្ថែម
ការចិញ្ចឹមទារកដោយទឹកដោះម្ដាយរួមទាំងការបន្ថែមទឹក
- តើក្បាលដោះប្រភេទណា ដែលធ្វើឱ្យទារកពិបាកបៅជាងគេ ?
ក្បាលដោះខ្លី
ក្បាលដោះសំប៉ែត
ក្បាលដោះលឹប ចូល
ក្បាលដោះប្រេះ
ក្បាលដោះលឹប ចូល
- ប្រូឡាក់ទីន គឺជាអ័រម៉ូនផលិតទឹកដោះម្យ៉ាងដែលធ្វើការ ៖
ក្រោយពេលដែលទារកជញ្ជក់ដោះដើម្បីផលិតទឹកដោះ
ក្នុងពេលដែលទារកជញ្ជក់ដោះដើម្បីផលិតទឹកដោះ
មុនពេលដែលទារកជញ្ជក់ដោះដើម្បីផលិតទឹកដោះ
ក្នុងពេលនិងក្រោយទារកជញ្ជក់ដោះដើម្បីផលិតទឹកដោះ
ក្រោយពេលដែលទារកជញ្ជក់ដោះដើម្បីផលិតទឹកដោះ
- តើរ៉េផ្លិចអុកស៊ីតូស៊ីនធ្វើសកម្មភាពនៅពេលណា ក្នុងការបំបៅដោះ ?
ក្នុងពេលឬក្រោយពេលបំបៅកូន
មុនពេលឬក្នុងពេលបំបៅកូន
មុនពេលឬក្រោយបំបៅកូន
មុនពេលក្នុងពេលនិងក្រោយពេលបំបៅ
មុនពេលឬក្នុងពេលបំបៅកូន
- តើចំលើយមួយណាដែល មិនមែនជាបញ្ហាដែលកើតមានញឹកញាប់លើដោះ ?
ការស្ទះបំពង់បង្ហូទឹកដោះនិងរលាកដោះ
ការលាសដោះ ឈឺក្បាលដោះ
ទឹកដោះឡើងពេញ
ការប្រេះក្បាលដោះ
ទឹកដោះឡើងពេញ
- តើមូលហេតុចំបងនៃការស្ទះបំពង់បង្ហូរទឹកដោះ និងរលាកដោះ បណ្ដាលមកពីអ្វី ?
ការហូរទឹកដោះមិនបានច្រើនពីផ្នែកខ្លះៗ ឬដោះទាំងមូល
ទារកជញ្ជក់ដោះខ្លាំងពេក
ការបំបៅដោះញឹកញាប់ការផលិតទឹកដោះតិច
ទារកជញ្ជក់ដោះមួយៗ
ការហូរទឹកដោះមិនបានច្រើនពីផ្នែកខ្លះៗ ឬដោះទាំងមូល
- តើសញ្ញាអ្វីដែលបញ្ជាក់ថាមានស្ទះបំពង់ទឹកដោះ និងថាមានស្ទះបំពង់បង្ហូរទឹកដោះ និង រលាកដោះ?
មានដុំៗនិងឈឺអួលនៅលើដោះ
មានគ្រុនក្ដៅហើយឈឺ
មានអារម្មណ៍ឈឺចាប់
ដោះហើមធំ់ហើយរឹង
មានដុំៗនិងឈឺអួលនៅលើដោះ
- តើចំលើយណាមួយដែល មិនមែនជាការបីទារកបំបៅដោះក្នុងស្ថានភាពល្អ ?
ក្បាល និងដងខ្លួនឋិតនៅបន្ទាត់ស្របគា្ន
មា្ដយអោបទារកជាប់ខ្លួននិងមានការប្រុងប្រយ័ត្ន
ខ្លួនទារកផ្អិបជាប់និងខ្លួនមា្ដយនិងដៃទ្រជើងទារក
ច្រមុះឋិតនៅផ្ទុយគា្ននឹងដោះ ច្រមុះឋិតនៅផ្ទុយគា្ននឹងដោះ
មា្ដយអោបទារកជាប់ខ្លួននិងមានការប្រុងប្រយ័ត្ន
- សញ្ញាដែលបញ្ជាក់ថា ការបំបៅដោះកូនមិនបានផ្អិបជាប់ល្អគឺ ?
មាត់របស់ទារកហារធំ
មាត់ទារកស្រួចទៅមុខ
អណ្ដាតមានចលនាដូចរលក
ចង្ការបស់ទារកប៉ះគ្នាជាមួយដោះម្ដាយ
មាត់ទារកស្រួចទៅមុខ
- តើគេឲ្យឈ្មោះថាទឹកដោះទុំ គឺជាទឹកដោះដែលត្រូវបានផលិត ?
នៅក្រោយ២-៣ថ្ងៃនៃការសំរាល
នៅក្នុងកំឡុងពេលសំរាល
នៅបន្ទាប់ពីសំរាលបាន ១សប្ដាហ៍
នៅមុនពេលសំរាល ២-៣ថ្ងៃ
នៅក្រោយ២-៣ថ្ងៃនៃការសំរាល