Complication of postpartum By Chhouk Sodita Flashcards
(100 cards)
- ស្ដ្រីម្នាក់បានចូលមកសំរាកពេទ្យដោយមានការធ្លាក់តាមទ្វារមាសតាមការពិនិត្យឃើញ សំពាធឈាមស៊ីស្ដូលីកតិចជាង ៩០មមបារត និងមានជីពចរញាប់ហើយខ្សោយស្ដ្រីមាន សភាពឡេះឡះ តើសញ្ញាទាំងនេះបញ្ជាក់ថាជាសញ្ញាអ្វី ?
សញ្ញាប្រឈមមុខគ្រោះថ្នាក់
សញ្ញាស្លេកស្លាំងខ្លាំង
សញ្ញាស្ហុក
សញ្ញាបំរុងប្រកាច់
សញ្ញាស្ហុក
- ក្នុងពេលស្ហុកកើតឡើងការគ្រប់គ្រងជំហានដំបូងបង្អស់តើអ្នកត្រូវធ្វើដូចម្ដេច ?
ស្រែក រកជំនួយជាបន្ទាន់
យកសញ្ញាជីវិត
ដាក់ស្ដ្រីឱ្យដេកផ្អៀង
ដាក់សេរ៉ូម
ស្រែក រកជំនួយជាបន្ទាន់
- ដើម្បីគ្រប់គ្រងស្ហុកតើអ្នកត្រូវធ្វើដូចម្ដេចដើម្បីគ្រប់គ្រងស្ហុកតើអ្នកត្រូវធ្វើដូចម្ដេច ?
ពិនិត្យពីស្ថានភាពស្ហុក
ធ្វើតេស្ដឈាម
រកឱ្យឃើញមូលហេតុនៃស្ហុក
ចាប់ផ្ដើមបញ្ចូលសេរ៉ូម
រកឱ្យឃើញមូលហេតុនៃស្ហុក
- ចំពោះការបង្ករោគជាមូលហេតុនៃស្ហុកតើអ្នកត្រូវធ្វើដូចម្ដេច ?
ចាប់ផ្ដើមបញ្ចូលឈាមនិងជំរាបគ្រូពេទ្យ
ផ្ដល់សារធាតុរាវតាមតំរូវការ និងធ្វើតេស្ដឈាម
ផ្ដល់សារធាតុរាវ និងផ្ដល់ការគាំទ្រផ្នែកផ្លូវចិត្ដ
យកឈាមទៅវិភាគ យកឈាមទៅវិភាគ និង ផ្ដល់អង៉ទិប៊ីយោទិក
យកឈាមទៅវិភាគ យកឈាមទៅវិភាគ និង ផ្ដល់អង៉ទិប៊ីយោទិក
- បន្ទាប់ពីអ្នកធ្វើការគ្រប់គ្រងស្ហុកហើយតើអ្នកត្រូវធ្វើអ្វីបន្ដទៀត ?
ជំរាបគ្រូពេទ្យពីស្ថានភាពជំងឺ
វាយតំលៃពីស្ថានភាពជំងឺ
បន្គផ្ដល់សារធាតុរាវ
រៀបចំផែនការថែទាំបន្គ
វាយតំលៃពីស្ថានភាពជំងឺ
- តើគេសំគាល់មនុស្សម្នាក់មានស្ហុកដោយយោងទៅលើសញ្ញាអ្វី?
ភាពស្លេកស្លាំងលើសរីរាង្គកាយ
ការចុះខ្សោយរបស់ប្រព័ន្ឋឈាមរត់
ការចុះខ្សោយរបស់ប្រពន្ឋ័សរីរាង្គ
ភាពច្រាសច្រាលក្នុងអារម្មណ៏
ការចុះខ្សោយរបស់ប្រព័ន្ឋឈាមរត់
- នៅពេលដែលមានស្ដ្រីមា្នក់ធ្លាក់ឈាមច្រើននិងមានស្ហុក ភ្លាមៗតើអ្នកត្រូវធ្វើការគ្រប់គ្រងដូចម្ដេច ?
ស្រែករកជំនួយ និងដាក់ជើងស្ដ្រីឱ្យខ្ពស់
ផ្ដល់សារធាតុរាវឱ្យបានច្រើន
បញ្ចូលឈាមឱ្យបានលឿន
គ្របដណ្ដប់ស្ដ្រីឱ្យបានកក់ក្ដៅ
ស្រែករកជំនួយ និងដាក់ជើងស្ដ្រីឱ្យខ្ពស់
- ការវិនិច្ឆយ័មូលហេតុស្ហុកជាផ្នែកមួយយ៉ាងសំខាន់ក្នុងការ ៖
ស្រាវជ្រាវរកបញ្ហាដែលបានកើតឡើង
បញ្ជៀសនូវគ្រោះថ្នាក់ដែលអាចកើតមានឡើង
រកឱ្យឃើញនិងគ្រប់គ្រងមូលហេតុស្ហុក
ស្វែងរកផលវិបាកនិងព្យាបាលបន្ទាន់
រកឱ្យឃើញនិងគ្រប់គ្រងមូលហេតុស្ហុក
- បន្ទាប់ពីអ្នកធ្វើការគ្រប់គ្រងស្ហុកបានហើយចំណុចសំខាន់ជាងគេដែលអ្នកត្រូវធ្វើបន្ដគឺការៈ
ផ្ដល់សេរ៉ូមក្នុងល្បឿនលឿន
តាមដានសញ្ញាជីវិត
ផ្ដល់ការលើកទឹកចិត្ដ
ពិនិត្យឈាមនៅទីពិសោធន៏
តាមដានសញ្ញាជីវិត
- បាក់តេរីអង់ដូសែនអាចក្លាយជាបាក់តេរីមានគ្រោះថ្នាក់ និងជាមូលហេតុនៃការបង្ករោគក្នុងស្បូនជាមូលហេតុនៃការបង្ករោគក្នុងស្បូន ប្រសិនបើៈ
មានការនាំចូលក្នុងស្បូនតាមការពិនិត្យនិងប្រើសំភារៈមិនស្អាត
មានវត្ដមានបាក់តេរីទាំងនោះនៅក្នុងស្បូនស្រាប់
ស្ដ្រីដែលមានជំងឺកាមរោគដែលពុំបានព្យាបាល
មានការរួមបញ្ចូលគ្នារវាងជំងឺឆ្លងនិងជំងឺរាំរ៉ៃ
មានការនាំចូលក្នុងស្បូនតាមការពិនិត្យនិងប្រើសំភារៈមិនស្អាត
- ស្ដ្រីដែលមានការបង្ករោគក្រោយសំរាលជាទូទៅគេសង្កេតឃើញមានៈ
ធ្លាក់ឈាមជាប្រចាំ
ហេវហត់អស់កំលាំង
ស្លេកស្លាំងខ្លាំង
ឡើងកំដៅពី ៣៨អង្សាសេឬលើស
ឡើងកំដៅពី ៣៨អង្សាសេឬលើស
- កត្ដាផ្សេងៗដែលជះឥទ្ឋិពលទៅលើការឆ្លងរោគក្រោយសំរាលរួមមានៈ
កត្ដាបរិស្ថាន និង សង្គម
កត្ដាគ្រួសារ និង សេដ្ឋកិច្ច
សហគមន៏និងសេវាសុខាភិបាល
ស្ថានភាពសុខភាព
សហគមន៏និងសេវាសុខាភិបាល
- ស្ដ្រីដែលងាយទទួលរងការឆ្លងរោគក្រោយសំរាលរួមមាន ៖
ស្ដ្រីដែលសំរាលកូនច្រើនដង
ស្ដ្រីដែលមានជំងឺស្លេកស្លាំងឬកង្វះអាហាររូបត្ថម្ភ
ស្ដ្រីដែលមានគភ៌មានអាយុច្រើន
ស្ដ្រីដែលមានធ្លាក់ឈាមច្រើនក្រោយសំរាល
ស្ដ្រីដែលមានជំងឺស្លេកស្លាំងឬកង្វះអាហាររូបត្ថម្ភ
- ស្ដ្រីម្នាក់បានសំរាលកូនហើយ រយៈពេលមួយសប្ដាហ៏គាត់បានប្រាប់ថាគាត់មានឈឺនៅ រយៈពេលមួយសប្ដាហ៏គាត់បាន តើអ្នកអាចសន្និដ្ឋានថាមានបញ្ហាអ្វីកើតឡើងលើខ្លួនគាត់ ក្ដៅខ្លួន តើអ្នកអាចសន្និដ្ឋានថាមានបញ្ហាអ្វីកើតឡើងលើខ្លួនគាត់?
ការប្រែប្រួលសរីរាង្គដែលតែងតែកើតមានបន្ទាប់ពីសំរាលកូន
ការខូចខាតកោសិការទាក់ទងនឹងការសំរាលកូន
មានការក្លាយរោគក្រោយពីសំរាលកូន
មានការបង្ករោគនៅផ្លូវនោម
មានការក្លាយរោគក្រោយពីសំរាលកូន
- ការក្លាយរោគក្រោយសំរាលអាចកើតមានក្នុងពេលសំរាលដោយសារៈ
ការបែកស្រោមទឹកភ្លោះយូរ
ការឈឺពោះសំរាលយូរ
ការអនុវត្ដន៏របស់ឆ្មបពុំបានត្រឺមត្រូវ
ចំលើយទាំងអស់
ចំលើយទាំងអស់
- វត្ដមានដ៏ចំបងនៃការចំលងបាក់តេរីអេចសូសែនទៅក្នុងទ្វារមាសស្ដ្រីបណ្ដាលមកពីៈ
ការប្រើប្រាស់សំភារៈមិនស្អាតក្នុងពេលសំរាលឬរំលូត
កង្វះអានាម័យនៅពេលបន្ទោរបង់
កង្វះអនាម័យនៅពេលមានឈាមរដូវ
ជំងឺដ៏ទៃទៀតដែលមានការជាប់ពាក់ព័ន្ឋជាមួយបាក់តេរី
ការប្រើប្រាស់សំភារៈមិនស្អាតក្នុងពេលសំរាលឬរំលូត
- ការឈឺចាប់នៅម្ដុំឆ្អឹងអាងត្រគាក និង មានធ្លាក់ទឹកមានក្លិនស្អុយកន្លែងដាច់រលាត់អាចមាន ខ្ទុះ ហើមនិងមានការឈឺចាប់ បញ្ជាក់ពីៈ
សញ្ញាបញ្ជាក់ពីការរាលដាលនៃជំងឺឆ្លង
សញ្ញានៃការឆ្លងរោគក្រោយសំរាល
ជំងឺដែលបណ្ដាលមកពីពពួកវីរុស
ការបង្ករឡើងដោយជំងឺរាំរ៉ៃ
សញ្ញានៃការឆ្លងរោគក្រោយសំរាល
- តើស្ដ្រីប្រភេទណាដែលប្រឈមមុខខ្លាំងនឹងការក្លាយរោគក្រោយសំរាល ៖
ស្ដ្រីដែលមានកូនច្រើនដង
ស្ដ្រីមានកូនដំបូង
ស្ដ្រីដែលមានជំងឺស្លេកស្លាំង
ស្ដ្រីដែលមានផ្ទៃពោះធំខុសធម្មតា
ស្ដ្រីដែលមានជំងឺស្លេកស្លាំង
- រោគសញ្ញានៃការបង្កររោគក្នុងឈាមធ្ងន់ធ្ងរក្រោយពេលសំរាលគឺ ៖
គ្រុន ក្ដៅ ញាក់
ធ្លាក់ឈាមតាមទ្វារមាស
ឈឺផ្នែកខាងក្រោមនៃពោះ
មានបែកគ្រាប់ឈាម
គ្រុន ក្ដៅ ញាក់
- ស្ដ្រីម្នាក់មានអាការៈគ្រុនក្ដៅឈឺនៅម្ដុំលើថ្ងាស ( pubis) ។ តើសញ្ញាទាំងនេះបញ្ជាក់ពីជំងឺអ្វី ?
រលាក ទ្វារមាសធ្ងន់ធ្ងរ
ខ .រលាកមាត់ស្បូនរាំរ៉ៃ
រលាកដៃស្បូនធ្ងន់ធ្ងរ
រលាកស្បូនដោយការបង្ករោគ
រលាកស្បូនដោយការបង្ករោគ
- ភាគច្រើនរោគសញ្ញានៃការរលាកស្បូនក្រោយសំរាលគឺ ៖
ធ្លាក់ឈាមច្រើន
ពោះប៉ោង និង មិនឃ្លាន
គ្រុន និង Lochie ខ្ទុះក្លិនស្អុយ
Douglas ហើមតឹង
គ្រុន និង Lochie ខ្ទុះក្លិនស្អុយ
- រលាកសាច់រស្បូននៅពេលពិនិត្យរោគស្ដ្រីគេឃើញមានៈ
ហូរឈាមចេញពីមាត់ស្បូន
ដំបៅតូចៗនៅលើមាត់ស្បូន
មាត់ស្បូនហូរខ្ទុះឬសចេញក្រៅ
មាត់ស្បូនរលាករលាកឡើងក្រហម
មាត់ស្បូនហូរខ្ទុះឬសចេញក្រៅ
- ការក្លាយរោគក្រោយសំរាលតែងកើតឡើង ញឹកញាប់ ដោយសារ ៖
កង្វះអនាម័យ
ស្ដ្រីធ្លាប់មានជំងឺបន្សល់ទុកពីមុន
ស្ដ្រីដែលមាជំងឺទឹកនោមផ្អែម
ការប្រើប្រាស់សំភារៈសំរាលមិនស្អាត
ការប្រើប្រាស់សំភារៈសំរាលមិនស្អាត
- ការរលាកសរសៃវ៉ែនសើរលើច្រើនកើតមានលើ ៖
ស្ដ្រីដែលសំរាលកូននៅវ័យក្មេងនិងកូនដំបូង
ស្ដ្រីមានជំងឺទឹកនោមផ្អែមនិងមានកូនច្រើនដង
ស្ដ្រីដែលមានកង្វះអាហារូបត្ថមនិងមានស្លេកស្លាំង
ស្ដ្រីដែលមានជំងឺរាំរ៉ៃ និង មានជំងឺឆ្លង
ស្ដ្រីមានជំងឺទឹកនោមផ្អែមនិងមានកូនច្រើនដង