Kh-geography Lesson 5 Myanmar Flashcards
(26 cards)
តើសហភាពមីយ៉ាន់ម៉ាស្ថិតនៅត្រង់ណា?
ស្ថិតនៅអាស៊ីអាគ្នេយ៍ដីគោក។
តើមានព្រំប្រទល់ជាប់ប្រទេសណាខ្លះ?
ជាប់ប្រទេសបង់ក្លាដែស ឥណ្ឌា ចិន ឡាវ និងថៃ។
ជាប់និងឈូងសមុទ្រណាខ្លះ?
ជាប់និងឈូងសមុទ្របឹងហ្គាល់ និងឈូងសមុទ្រម៉ាយ៉ាតាបង់។
តើមានទន្លេសំខាន់ៗអ្វីខ្លះ?
ទន្លេសំខាន់ៗដូចជា ទន្លេអីយ៉ាវ៉ាទី សិងល្វឹង សាល្វេង…។
តើមីយ៉ាន់ម៉ាមានផ្ទៃដីចំនួនប៉ុន្មាន?
មីយ៉ាន់ម៉ាមានផ្ទៃដីចំនួន 678 578 km²
ប្រទេសនេះចម្រុះដោយជនជាតិអ្វីខ្លះ?
ចម្រុះដោយជនជាតិច្រើនមានភូមា(68%) សាន(9%) កា រ៉េន(7%) រ៉ាឃីន(4%) ចិន(3%) ឥណ្ឌា(2%) មន(2%) និងជន ជាតិផ្សេងៗទៀត(5%)។
ប្រជាជនមីយ៉ាន់ម៉ាភាគច្រើនគោរពសាសនាអ្វី?
សាសនាព្រះពុទ្ធ(89%)។ សាសនិកដទៃទៀតមាន គ្រិស្តសាសនិក(4%) ឥស្លាមសាសនិក(4%) អ្នកវិញ្ញាណនិយម (1%) និងផ្សេងៗ(2%)។
ចូររៀបរាប់ទម្រង់តាមអាយុ។
+ 0-14ឆ្នាំ 25.3%
+ 15-64ឆ្នាំ 69%
+ 65ឆ្នាំឡើង 5.4%
តើក្រោយឯករាជ្យឆ្នាំ១៩៤៨-១៩៦២ ប្រទេសភូមា មានឈ្មោះអ្វី?
ក្រោយឯករាជ្យឆ្នាំ១៩៤៨-១៩៦២ ឈ្មោះថា«សហភាព ភូមា»
ប្រកាន់យករបបអ្វីដឹកនាំដោយអ្នកណា?
ប្រកាន់របប «សាធារណរដ្ឋប្រជាធិបតេយ្យ» ដឹកនាំដោយលោកសៅស្វេថេក។
តើនៅឆ្នាំ១៩៦២-១៩៨៨ ប្រទេសភូមាមានឈ្មោះអ្វី?
មានឈ្មោះថា«សហភាពសាធារណរដ្ឋសង្គមនិយមភូមា»
នៅឆ្នាំ១៩៦២-១៩៨៨ ប្រទេសភូមាដឹកនាំដោយអ្នកណា?
ដឹកនាំដោយលោក ឧត្តមសេនីយ៍នេវិន។
តើនៅឆ្នាំ១៩៨៩-១៩៩៧ ប្រទេសភូមាមានឈ្មោះអ្វី?
មានឈ្មោះថា«សហភាពមីយ៉ាន់ម៉ា»
នៅឆ្នាំ១៩៨៩-១៩៩៧ ប្រទេសភូមាមានឈ្មោះថ្មី?
ឈ្មោះថ្មី«ក្រុមប្រឹក្សាអភិវឌ្ឍន៍ និង សន្តិរដ្ឋ» របបយោធានិយម។
តើគេចាត់ទុកប្រទេសមីយ៉ាន់ម៉ាជាប្រទេសដូចម្តេចនៅ អាស៊ីអាគ្នេយ៍? ព្រោះអ្វី?
គេចាត់ទុកជាប្រទេសក្រីក្រមួយនៅអាស៊ីអាគ្នេយ៍ព្រោះការ ដឹកនាំមិនល្អនិងភាពឯកោ។
តើសេដ្ឋកិច្ចពឹងផ្អែកលើវិស័យអ្វីជាធំ?
ពឹងផ្អែកលើវិស័យកសិកម្មជាធំ។
តើវិស័យនេះប្រើប្រាស់ពលកម្មប៉ុន្មានភាគរយ? មានវិស័យអ្វីខ្លះ?
ប្រើប្រាស់ពលកម្ម23% មានវិស័យគមនាគមន៍ ទេសចរណ៍ និង ពាណិជ្ជកម្ម។
តើផ្លូវថ្នល់មានប្រវែងប៉ុន្មាន?
ប្រវែង27000គម។
តើផ្លូវដែកប្រវែងសរុបប៉ុន្មាន?
ប្រវែង3955គម។
តើផ្លូវទឹកមានប្រវែងប៉ុន្មាន?
ប្រវែង12800គម
មានកំពង់ផែសំខាន់ៗប៉ុន្មាន? អ្វីខ្លះ?
មាន3គីមូលម៉េន រ៉ង់ឃ្លាន ស៊ីតវេ
តើផ្លូវអាកាសមានប៉ុន្មានកន្លែង?
ផ្លូវអាកាសមាន86កន្លែង។
តើបំពង់បង្ហូរប្រេងមានប្រវែងប៉ុន្មាន?
បំពង់បង្ហូរប្រេងមាន ប្រវែង 558គម។
តើបំពង់បង្ហូរឧស្ម័នមានប្រវែងប៉ុន្មាន?
បំពង់បង្ហូរឧស្ម័នមានប្រវែង 2700គម។