Mental health in other context Dr. Pov Buntheun Flashcards
(100 cards)
- ហេតុអ្វីបានជាការវះកាត់ផ្នែករោគស្រ្តីអាចធ្វើឲ្យពួកគេមានស្ត្រេស ?
☒ ភ័យខ្លាចការវះកាត់
☒ ខ្លាចស្លាប់
☒ ខ្លាចប៉ះពាល់ដល់អត្តសញ្ញាណនៃសរីរាង្គបន្តពូជ
☒ បារម្ភថា ក្រោយការវះកាត់រួចអាចមានសុខភាពមិនរឹងមាំ
☑ ខ្លាចប៉ះពាល់ដល់អត្តសញ្ញាណនៃសរីរាង្គបន្តពូជ
- តើបញ្ហាអ្វីខ្លះដែលធ្វើឲ្យស្រ្តីងាយនឹងធ្លាក់ទឹកចិត្តក្រោយពេលឆ្លងទន្លេភ្លាមៗ?
☒ ទំនាក់ទំនងអាពាហ៍ពិពាហ៍មិនរីករាយ ឬអំពើហិង្សាក្នុងគ្រួសារ
☒ ប្តីមិននៅក្បែរ
☒ ឈឺពោះយូរពេក
☒ ប្តីមិនសូវយកចិត្តទុកដាក់
☑ ទំនាក់ទំនងអាពាហ៍ពិពាហ៍មិនរីករាយ ឬអំពើហិង្សាក្នុងគ្រួសារ
- តើស្ត្រីដែលកើតជំងឺធ្លាក់ទឹកចិត្ត ក្រោយពេលឆ្លងទន្លេមានការប៉ះពាល់ដល់ការរីកលូតលាស់របស់ទារកដូចម្តេចខ្លះ?
☒ ឆ្លងជំងឺធ្លាក់ទឹកចិត្តពីម្តាយ
☒ ទារកអាចរងគ្រោះដោយសារការទុកចោល
☒ ទារកមានការចុះទម្ងន់
☒ ទារកមានការប៉ះពាល់តាមទឹកដោះដោយម្តាយប្រើថ្នាំAnti-depressant
☑ ទារកអាចរងគ្រោះដោយសារការទុកចោល
- តើយើងគួរផ្តល់ប្រឹក្សាទៅលើស្ត្រី ដែលមានជំងឺធ្លាក់ទឹកចិត្តក្រោយពេលឆ្លងទន្លេនូវចំណុចសំខាន់ណាខ្លះ?
☒ ធ្លាក់ឈាមច្រើន
☒ ស្រ្តីដែលមានការគាំទ្របន្តិចបន្តួចពីសមាជិកគ្រួសារ
☒ ស្រ្តីដែលមានជំងឺទាស់
☒ មានកូនមិនដូចបំណង
☑ ស្រ្តីដែលមានការគាំទ្របន្តិចបន្តួចពីសមាជិកគ្រួសារ
- តើការផ្តល់ប្រឹក្សាចំពោះស្រ្តីដែលមានជំងឺធ្លាក់ទឹកចិត្តក្រោយពេលឆ្លងទន្លេទៅលើអ្នកណាខ្លះ?
☒ អ្នកជំងឺ និងក្រុមគ្រួសារ
☒ អ្នកជិតខាង
☒ បុគ្គលិកសុខភាពសហគមន៍របស់គាត់
☒ ទៅលើមិត្តភ័ក្រ្តដែលមកសួរសុខទុក្ខ
☑ អ្នកជំងឺ និងក្រុមគ្រួសារ
- ហេតុអ្វីបានជាការរស់នៅក្នុងពន្ធនាគារអាចបង្កឲ្យមានជំងឺផ្លូវចិត្ត?
☒ ដោយបន្ទប់ស្នាក់នៅចង្អៀតពេក
☒ មិនសូវបានហាត់ប្រាណ
☒ មិនបានរួមភេទជាមូយភរិយា រឺ ដៃគូ
☒ បាត់បង់សិទ្ធិសេរីភាព
☑ បាត់បង់សិទ្ធិសេរីភាព
- តើប្រភេទនៃជំងឺផ្លូវចិត្តដែលទាក់ទងទៅនឹងពន្ធនាគារមានអ្វីខ្លះ?
☒ ជំងឺ Epilepsy
☒ ជំងឺភ័យបាក់ស្បាត
☒ ជំងឺ Menia
☒ ជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងវិកលចរិត
☑ ជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងវិកលចរិត
- តើការព្យាបាលសំរាប់ជំងឺផ្លូវចិត្តជាក់លាក់របស់អ្នកទោសមានអ្វីខ្លះ?
☒ ជំងឺភ័យខ្លាច
☒ មានអាកប្បកិរិយាឃោរឃៅ ឬ មានគំនិតចង់សម្លាប់ខ្លួន
☒ មានការគិតខ្វល់ខ្វាយច្រើន
☒ ដេកមិនសូវលក់
☑ មានអាកប្បកិរិយាឃោរឃៅ ឬ មានគំនិតចង់សម្លាប់ខ្លួន
- តើភ្នាក់ងារសុខាភិបាលមិនគប្បីវិនិច្ឆ័យអ្នកទោសដូចម្តេចខ្លះ?
☒ ថាជាពិរុទ្ធជន ឬអ្នកនេះល្អ អ្នកនោះអាក្រក់
☒ អ្នកនោះមិនសូវមានអនាម័យ
☒ អ្នកនេះខ្ជិល
☒ គ្មានចម្លើយណាមួយត្រឹមត្រូវ
☑ ថាជាពិរុទ្ធជន ឬអ្នកនេះល្អ អ្នកនោះអាក្រក់
- តើអ្វីខ្លះដែលអាចជួយអ្នកទោសឲ្យមានសុខភាពផ្លូវចិត្តប្រសើរឡើង?
☒ ការស្តាប់ ការពិភាក្សាពីសេចក្តីត្រូវការប្រចាំថ្ងៃ
☒ ការផ្តល់ដំបូន្មាន
☒ ការសង្កេតមើលការងារប្រចាំថ្ងៃ
☒ គ្មានចម្លើយណាមួយត្រឹមត្រូវ
☑ ការស្តាប់ ការពិភាក្សាពីសេចក្តីត្រូវការប្រចាំថ្ងៃ
- តើប្រតិកម្មនៃការផ្តាច់ស្រាអាចកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីដាក់ឲ្យនៅក្នុងពន្ធនាគារ?
☒ ភ្លាមៗ
☒ មួយ ឬ ពីរសប្តាហ៍
☒ មួយ ឬ ពីរខែ
☒ ៣ ឬ ៤ខែ
☑ ភ្លាមៗ
- តើការសម្លាប់ខ្លួន អាចកើតឡើងទៅលើបុគ្គលដែលមានជំងឺផ្លូវចិត្តប្រភេទអ្វី ?
☒ ជំងឺថប់បារម្ភ
☒ ជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ
☒ ជំងឺភ័យបាក់ស្បាត
☒ ជំងឺមេនៀ
☑ ជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ
- តើមូលហេតុអ្វីដែលធ្វើឲ្យមានជនភៀសខ្លួន?
☒ សង្រ្គាម ឬអំពើភេរវកម្ម
☒ ជីវភាពខ្វះខាតក្នុងគ្រួសារ
☒ អំពើហឹង្សាក្នុងគ្រួសារ
☒ អំពើចោរកម្ម
☑ សង្រ្គាម ឬអំពើភេរវកម្ម
- តើការធ្វើអន្តរាគមន៍យ៉ាងសំខាន់ដើម្បីគាំទ្រសុខភាពផ្លូវចិត្តជនភៀសខ្លួន និងជួយកាត់បន្ថយអារម្មណ៍អស់សង្ឃឹមមានអ្វីខ្លះ?
☒ ការផ្តល់នូវសុវត្ថិភាព និងបំពេញសេចក្តីត្រួវការជាមូលដ្ឋាន
☒ ការស្វែងរកមូលហេតុដែលនាំឲ្យពួកគាត់ភៀសខ្លួន
☒ ការផ្តល់នូវការទទួលខុសត្រូវ និងតួនាទីជាក់លាក់ដល់បុគ្គលម្នាក់ៗ
☒ ការជួយព្យាបាលជំងឺផ្លូវចិត្តដល់ពួកគាត់
☑ ការផ្តល់នូវសុវត្ថិភាព និងបំពេញសេចក្តីត្រួវការជាមូលដ្ឋាន
- តើជំងឺផ្លូវចិត្តដែលជនភៀសខ្លួនមានញឹកញាប់ជាងគេនោះគឺជំងឺអ្វីខ្លះ?
☒ ជំងឺមេនៀ
☑ ជំងឺធ្លាក់ទឹកចិត្ត
☒ ជំងឺថប់បារម្ភ
☒ ជំងឺភ័យបាក់ស្បាត
☑ ជំងឺធ្លាក់ទឹកចិត្ត
- តើអ្វីទៅជាជំនួយសង្គ្រោះដ៏សំខាន់បំផុតពេលមានគ្រោះមហន្តរាយ ?
☒ ការផ្តល់សេចក្តីត្រូវការជាមូលដ្ឋាន និងការជួយសង្រ្គោះបន្ទាន់ដល់អ្នកមានរបួស ឬគ្រោះថ្នាក់
☒ ការជួយផ្តល់ប្រឹក្សា
☒ ការទប់ស្កាត់កុំឲ្យមានជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ បាក់ស្បាត និងចិត្តវិកល
☒ បង្កលក្ខណៈឲ្យពួកគាត់បង្កើតជាក្រុមជួយគ្នា
☑ ការផ្តល់សេចក្តីត្រូវការជាមូលដ្ឋាន និងការជួយសង្រ្គោះបន្ទាន់ដល់អ្នកមានរបួស ឬគ្រោះថ្នាក់
- នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង តើអ្នកណាដែលទទួលរងគ្រោះខ្លាំងជាងគេ ?
☒ កសិករ
☒ អ្នកដែលក្រីក្របំផុត
☒ អ្នកដែលប្រឈមនឹងគ្រោះមហន្តរាយ
☒ អ្នកដែលនៅជិតកន្លែងដែលមានគ្រោះមហន្តរាយ
☑ អ្នកដែលក្រីក្របំផុត
- ហេតុអ្វីបានជាគ្រោះមហន្តរាយធ្វើឲ្យមានការប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ?
☒ អាយុជីវិតត្រូវគំរាមកំហែង និងទ្រព្យសម្បត្តិមួយចំនួនត្រូវបាត់បង់
☒ បែកបាក់គ្រួសារ
☒ ភ័យខ្លាច
☒ ធ្វើឲ្យខកខានដល់មុខរបរប្រចាំថ្ងៃ
☑ អាយុជីវិតត្រូវគំរាមកំហែង និងទ្រព្យសម្បត្តិមួយចំនួនត្រូវបាត់បង់
- តើកុមារដែលចូលរួមធ្វើសង្គ្រាមមានបញ្ហាអ្វីខ្លះ ?
☒ មានភាពតានតឹងចិត្ត
☒ មិនបានទៅសាលារៀន
☒ ធ្វើឲ្យមានជំងឺ មេនៀ
☒ លេចចេញជំងឺចិត្តវិកល
☑ មានភាពតានតឹងចិត្ត
- តើវ័យជំទង់ស្ថិតនៅក្នុងអាយុណាខ្លះ ?
☒ អាយុ០៨ ឬ ០៩ឆ្នាំ ហើយបន្តដល់ ១៤ ឬ ១៦ ឆ្នាំ
☒ ០៩ ឬ ១០ ឆ្នាំ ហើយបន្តដល់អាយុ ១៦ ឬ ១៧ ឆ្នាំ
☒ ១១ ឬ ១២ ឆ្នាំ ហើយបន្តដល់អាយុ ១៩ ឬ ២០ ឆ្នាំ
☒ ១២ ឬ ១៣ ឆ្នាំ ហើយបន្តដល់អាយុ២១ ឬ ២៣ ឆ្នាំ
☑ ១១ ឬ ១២ ឆ្នាំ ហើយបន្តដល់អាយុ ១៩ ឬ ២០ ឆ្នាំ
- មានហេតុផលដ៏សំខាន់មួយដែលជាកង្វល់របស់យើងចំពោះមនុស្សវ័យជំទង់នោះគឺអ្វីខ្លះ ?
☒ ការសិក្សា និងអាហាររូបត្ថម្ភ
☒ ការកើតមានភាពពេញវ័យនៃផ្លូវភេទ
☒ បណ្តុះនូវសីលធ៌មរស់នៅល្អក្នុងសង្គម
☒ អនាម័យខ្លួនប្រាណ និងការហូបចុក
☑ ការកើតមានភាពពេញវ័យនៃផ្លូវភេទ
- តើបញ្ហាសុខភាពផ្លូវចិត្តសំខាន់ៗ ដែលកើតមានជាមួយនឹងការរីកធំធាត់របស់មនុស្សវ័យជំទង់មានអ្វីខ្លះ ?
☒ ការធ្លាក់ទឹកចិត្ត និងសេពគ្រឿងញៀន
☒ ពិបាកអប់រំផ្លូវចិត្ត
☒ ភាពភ្លើតភ្លើន ស៊ីវីល័យជ្រុល
☒ ការលេចចេញនូវជំងឺបាក់ស្បាត
☑ ការធ្លាក់ទឹកចិត្ត និងសេពគ្រឿងញៀន
- តើអ្នកគិតដល់ប្រភេទជំងឺអ្វី បើសិនជាឪពុកម្តាយអតិថិជនប្រាប់អ្នកថា កូនប្រុសរបស់គាត់ចាប់ផ្តើមមិនចង់ជួបមិត្តភ័ក្រ្ត និងគ្រួសារបន្តិចម្តងៗ ប្រព្រិត្តិអ្វីប្លែកៗ និយាយរឿងប្លែកៗ ?
☒ ជំងឺធ្លាក់ទឹកចិត្ត
☒ ជំងឺថប់បារម្ភ
☒ ជំងឺបាក់ស្បាត
☒ ជំងឺចិត្តវិកល
☑ ជំងឺចិត្តវិកល
- តើអ្នកដែលគ្មានផ្ទះសំបែងអាចទទួលរងនូវជំងឺផ្លូវចិត្តអ្វីខ្លះ ?
☒ ជំងឺធ្លាក់ទឹកចិត្ត និងការសេពគ្រឿងញៀន
☒ ជំងឺបាក់ស្បាត
☒ ជំងឺថប់បារម្ភ
☒ ជំងឺចិត្តវិកល
☑ ជំងឺធ្លាក់ទឹកចិត្ត និងការសេពគ្រឿងញៀន