QCM Flashcards
(114 cards)
ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នត្រូវបានកំណត់ឲ្យមាន៖
ក. ទីស្តីការគណៈរដ្ឋមន្រ្តី១ ក្រសួង២៥ និងរដ្ឋលេខាធិការ២
ខ. ទីស្តីការគណៈរដ្ឋមន្រ្តី១ ក្រសួង២៦ និងរដ្ឋលេខាធិការ២
គ. ទីស្តីការគណៈរដ្ឋមន្រ្តី១ ក្រសួង២៧ និងរដ្ឋលេខាធិការ១
ឃ. ទីស្តីការគណៈរដ្ឋមន្រ្តី១ ក្រសួង២៨ និងរដ្ឋលេខាធិការ១
ឃ
រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបានឯកភាពតាមរយៈនយោបាយ៖
ក. មជ្ឈការ
ខ. វិមជ្ឈការ
គ. វិសហមជ្ឈការ
ឃ. វិមជ្ឈការ និងវិសហមជ្ឈការ
ឃ
ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាអនុវត្តតាមប្រព័ន្ធបោះឆ្នោត៖
ក. ប្រព័ន្ធសមាមាត្រទូទាំងប្រទេស
ខ. ប្រព័ន្ធសមាមាត្រតាមរាជធានី ខេត្ត
គ.ប្រព័ន្ធសមាមាត្រតាមភូមិភាគ
ឃ. ប្រព័ន្ធឯកកត្តនាម
ក
តាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និយមន័យថវិកាគឺ៖
ក. ថវិកាគឺជាឧបករណ៍បម្រើឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល
ខ. ថវិកាគឺជាចំណូលចំណាយរបស់រដ្ឋ
គ. ថវិកាគឺសម្តៅដល់សំណុំនៃគណនីដែលពិពណ៌នាសម្រាប់ឆ្នាំនីមួយៗអំពីធនធានអចិន្ត្រៃយ៍ &បន្ទុកអចិន្ត្រៃយ៍ទាំងអស់របស់រដ្ឋ
ឃ. ថវិកាសម្តៅដល់តុល្យភាពនៃចំណាយទាំងអស់របស់រដ្ឋាភិបាល
គ
កម្ពុជាបច្ចុប្បន្នប្រកាន់យករបបគ្រប់គ្រងរដ្ឋាភិបាល៖
ក. សាធារណរដ្ឋចម្រុះ
ខ. រាជានិយមផ្តាច់ការ
គ. រាជានិយមបែបទ្វីក
ឃ. រាជានិយមបែបសភានិយម
ឃ
ភាសាខ្មែរមានដើមកំណើតមក៖
ក.ពីភាសាខ្មែរ
ខ.ពីភាសាបាលី
គ.ពីភាសាសំស្រ្កឹត
ឃ.ពីភាសាមន
ក
ប្រព័ន្ធច្បាប់ដែលពេញនិយមនៅលើពិភពលោកគឺជាប្រព័ន្ធ៖
ក.ប្រព័ន្ធច្បាប់ Civil Law
ខ.ប្រព័ន្ធច្បាប់ Common Law
គ.ប្រព័ន្ធច្បាប់សង្គមនិយម និងប្រព័ន្ធច្បាប់ឥស្លាម
ឃ.ប្រព័ន្ធច្បាប់ Civil law & ប្រព័ន្ធច្បាប់ Common Law
ឃ
ការងារអាទិភាពដែលអ្នកគ្រប់គ្រងត្រូវធ្វើគឺ៖
ក. កសាងកម្លាំងចិត្តដល់មន្រ្តី
ខ. យល់ដឹង ស្គាល់ ចាត់ចែង &រៀបចំមន្រ្តីធ្វើការ
គ. ពិនិត្យកែលម្អបរិយាកាសការងារក្នុងអង្គភាព
ឃ. no right answer
ខ
កម្ពុជាចូលជាសមាជិកនៃអង្គការសហប្រជាជាតិ៖
ក. ១៣ កញ្ញា ១៩៥៤
ខ. ១៤ តុលា ១៩៥៤
គ. ១៣ វិច្ឆិកា ១៩៥៥
ឃ. ១៤ ធ្នូ ១៩៥៥
ឃ
មុខងាររបស់គណបក្សដែលមានតួនាទីផ្តល់នូវតុល្យភាពសង្គម&ស្ថិរភាពនយោបាយគឺ៖
ក.ជ្រើសរើសបេក្ខភាព
ខ.រៀបចំរដ្ឋាភិបាល
គ.ផ្តល់ការជំទាស់
ឃ.អង្គាសមូលនិធិ
គ
រឿងក្តីរដ្ឋបាលសម្តៅដល់៖
ក.បណ្តាវិវាទទាំងឡាយដែលស្ថិតនៅក្រោមសាលាជម្រះក្តីរដ្ឋបាល
ខ.បណ្តាវិវាទទាំងឡាយដែលរដ្ឋបាលត្រូវដោះស្រាយ
គ.បណ្តាវិវាទទាំងឡាយដែលតុលាការរដ្ឋប្បវេណីត្រូវដោះស្រាយ
ឃ.រឿងក្តីទាំងឡាយដែលពុំទាន់មានតុលាការណាមួយដោះស្រាយ
ក
លិខិតបទដ្ឋានគឺ៖
ក.ជាខ្លឹមសារតាក់តែងសម្រាប់ព័ត៌មាន
ខ.ជាលិខិតស្នាមលាយលក្ខណ៍អក្សរដាក់ចេញជាគោលការណ៍កំណត់ បញ្ជា តែងតាំង ឬធ្វើទំនាក់ទំនងតាមមុខសញ្ញា
គ.ជាការផ្តល់យោបល់ដោយលិខិតស្នាម
ឃ.សម្រាប់ការបញ្ជា
ខ
យុគសម័យថ្មីសតវត្សទី២១ បច្ចុប្បន្ននេះពិធីការជាតិមានធាតុ៖
ក.ទំនៀមទម្លាប់+ប្រពៃណី+សាសនា
ខ.ទំនៀមទម្លាប់+ប្រពៃណី+ពិធីការទូត
គ.ទំនៀមទម្លាប់+ប្រពៃណី+សាសនា+ពិធីការទូត
ឃ.វប្បធម៌+ពិធីការទូត+បច្ចេកេវិទ្យាទំនើប
គ
អគ្គលេខាធិការអាស៊ានត្រូវបានតែងតាំងដោយ៖
ក.សន្និសីទអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ
ខ.កិច្ចប្រជុំកំពូលអាស៊ាន
គ.កិច្ចប្រជុំបច្ចេកទេស
ឃ.កិច្ចប្រជុំថ្នាក់ប្រមុខមុខងារសាធារណៈ
ខ
ប្រព័ន្ធនយោបាយនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានកំណត់នៅក្នុង៖
ក.ច្បាប់ស្តីពីគណបក្សនយោបាយ
ខ.សន្ធិសញ្ញាអន្តរជាតិនិងកិច្ចព្រមព្រៀងក្រុងប៉ារីស
គ.រដ្ឋធម្មនុញ្ញ
ឃ.ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី
គ
ការគ្រប់គ្រងគម្រោងគឺ៖
ក.សំដៅលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុដែលត្រូវចំណាយលើគម្រោង
ខ.ជាការប្រើប្រាស់នូវជំនាញបច្ចេកទេសដើម្បីគ្រប់គ្រងការងារ
គ.ជាការត្រួតពិនិត្យនិងវាយតម្លៃលើលទ្ធផលការងារដែលទទួលបានតាំងពីចាប់ផ្ដើមគម្រោង រហូតដល់ការបញ្ចប់គម្រោង
ឃ.សំដៅលើការការរៀបចំផែនការ ការរៀបចំអង្គភាព ការលើកទឹកចិត្ត ការគ្រប់គ្រងដឹកនាំ ការ តម្រង់ទិសនិងការត្រួតពិនិត្យវាយតម្ល
ឃ
កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការមានគោលដៅជាយុទ្ធសាស្ត្រក្នុងការ៖
ក.ប្រយុទ្ធប្រឆាំងអំពើពុករលួយ
ខ.កំណែទម្រង់រដ្ឋបាលសាធារណៈ
គ.ពង្រឹង ពង្រីកុលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅមូលដ្ឋាន
ឃ.ផ្តល់សេវាសាធារណៈរបស់ក្រសួងស្ថាប័ននៅថ្នាក់ក្រោមជាតិកាន់តែរហ័សនិងមានប្រសិទ្ធភាព
គ
ការរស់នៅប្រកបដោយអព្យាស្រ័យ ធម៌សន្តោសគឺជា៖
ក.ទស្សនៈព្រះពុទ្ធ
ខ.ទស្សនៈខុងជឺ
គ.ទស្សនៈឡាហ្វុងតែន
ឃ.ទស្សនៈមហាត្មៈគន្ធី
ក
អ្នកនាំពាក្យនៃស្ថាប័នមួយត្រូវបានចាត់ទុកថា៖
ក.ជាឆ្មាំការពារស្ថាប័ន
ខ.ជាមន្ត្រីបច្ចេកទេសដោះស្រាយគ្រប់បញ្ហារបស់ស្ថាប័ន
គ.ជាមន្ត្រីរងចាំតែផ្ដល់ចម្លើយ
ឃ.គ្មានឲម្លើយត្រឹមត្រូវ
ក
កត្តាសំខាន់ដើម្បីជំរុញវិស័យICTគឺ៖
ក.វិស័យឯកជន
ខ.សម្ភារនិងថវិកា
គ.ធនធានមនុស្ស
ឃ.គ្មានចម្លើយ
គ
រាជរដ្ឋាភិបាលចង់ដឹងអំពីសុខភាពស្រ្តីទូទាំងប្រទេស។ អ្នកត្រូវបានអនុញ្ញាតឲ្យធ្វើការអង្កេតលើប្រធាន បទនេះ។ ចូរអ្នកជ្រើសរើសមន្ត្រីសំភាសន៍ប្រភេទណាដែលអ្នកសង្ឃឹមថាបានការឆ្លើយតបពេញលេញ៖
ក.អ្នកសំភាសន៍ជាបុរស
ខ.អ្នកសំភាសន៍ជាយុវជនសង្ខារ
គ.អ្នកសំភាសន៍ជាយុវតីស្រស់ស្អាត
ឃ.អ្នកសំភាសន៍ជាស្រ្តី
គ
គោលនយោបាយរូបិយវត្ថុដាក់ចេញដោយ៖
ក.ធនាគារជាតិកម្ពុជា
ខ.ធនាគារពាណិជ្ជ ឬស្ថាប័នវញ្ញវត្ថុដែលផ្តល់ហិរញ្ញប្បទានផ្សេងៗ
គ.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ឃ.រដ្ឋសភាជាតិ
ក
រាជធានី ខេត្ត ក្រុង ស្រុក ដល់ត្រូវគ្រប់គ្រងតាមគោលការណ៏៖ ក.លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ខ.ការប្រយុទ្ធប្រឆាំងអំពើពុករលួយ
គ.កំណែទម្រង់រដ្ឋបាលសាធារណៈ
ឃ.រដ្ឋបាលឯកភាព
ឃ
គណនាប្រាក់ឈ្នួលជាមធ្យមនៃកម្មករ៥នាក់មាន ១៥០, ១៥៥, ១៥៩, ១៦៤, ១៦៨ និង១៧៦ តើអ្នកដឹងប្រើរូបមន្តណាដើម្បីបានចម្លើយបឲ្យស្មើនឹង១៦២?
ក.Mean(X bar)
ខ.Median(Med)
គ.Mode(Mo)
ឃ.គ្មានចម្លើយត្រឹមត្រូវ
ក