1. TOS Flashcards
(12 cards)
ដូចម្តេចដែលហៅថា ពន្ធលើប្រាក់បៀវត្ស?
ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែល បានទទួលក្នុងក្របខណ្ឌ នៃការបំពេញសកម្មភាពបម្រើការងារ
ត្រូវចាត់ទុកជានិយោជិត បើសិនរូបវន្តបុគ្គលមានស្ថានភាពបម្រើការងារស្របតាមលក្ខខណ្ឌពីរ ដូចខាងក្រោម៖
-មិនមានហានិភ័យនៃការទទួលប្រាក់ទូទាត់
-មិនអាចកំណត់ពេលវេលា ទីកន្លែងបំពេញការងារ
-មិនចំណាយដើមទុនច្រើន ដើម្បីទិញឧបករណ៍សម្រាប់បំពេញការងារ
-មិនបំពេញសកម្មភាពឲ្យបុគ្គលច្រើននាក់ក្នុងពេលតែមួយ
ចាត់ទុកជានិវាសនជនលុះត្រាតែ ៖
-កំណត់ទៅលើនិវាសនដ្ឋានរបស់រូបវន្តបុគ្គល
-កន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា
-វត្តមាននៅក្នុងប្រទេសកម្ពុជាលើសពី ១៨២ថ្ងៃ ក្នុងរយៈពេល១២ខែណាមួយ ដែលបញ្ចប់ក្នុងឆ្នាំសារពើពន្ធចរន្ត
ប្រាក់បៀវត្សប្រភពកម្ពុជា សំដៅដល់៖
ប្រាក់បៀវត្សដែលទទួលបានក្នុងក្របខណ្ឌបំពេញសកម្មភាពបម្រើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ប្រាក់បៀវត្សរួមមាន៖
-ប្រាក់បៀវត្ស
-ប្រាក់ឈ្នួល
-ប្រាក់បន្ថែមម៉ោង
-លាភការ
-បុព្វលាភ
-ប្រាក់ប៉ះប៉ូវនានា
និង អត្ថប្រយោជន៍បន្ថែម
ប្រាក់បៀវត្សលើកលែងពន្ធ៖
-មន្ត្រីការទូតនិងមន្ត្រីបរទេសដទៃទៀត
-ប្រាក់សំណងដោយពិតប្រាកដនូវចំណាយខាងវិជ្ជាៈជីវៈ
-ប្រាក់បំណាច់នានាក្នុងករណីរំលាយកិច្ចសន្យា និងប្រភេទប្រាក់បំណាច់លើកលែងពន្ធកំណត់ដោយប្រកាសក្រសួងសេដ្ឋកិច្ច
-លាភការបន្ថែមសម្រាប់បង្កើតបេឡាសោធននិងធានាសុខុមាលភាពសង្គម
-ការផ្គត់ផ្គង់ដោយឥតគិតថ្លៃឫយកទាបជាងនូវឯកសណ្ឋាន
មូលដ្ឋានគិតពន្ធ
ប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ- (ប្រាក់កាត់ទុកដែលជាកាតព្វកិច្ច+ ការទូទាត់ដែលបានលើកលែង)
កូនក្នុងបន្ទុក គឺជា៖
កូនអាយុមិនលើស ១៤ឆ្នាំ ឫជាសិស្ស និស្សិត អាយុមិនលើស ២៥ឆ្នាំ
តម្លៃអត្ថប្រយោជន៍បន្ថែម
គឺជាតម្លៃទីផ្សាររួមទាំងពន្ធអាករទាំងអស់ ហើយត្រូវជាប់ពន្ធក្នុងខែ ដែលបានផ្តល់ឲ្យនិយោជិត
អត្ថប្រយោជន៍មានជាអាទិ៍ ៖
-យានជំនិះគ្រប់ប្រភេទ
-ម្ហូបអាហារ
-លំនៅដ្ឋាន ការស្នាក់នៅ
-ទឹក ភ្លើង ទូរស័ព្ទ
-អ្នកបម្រើការងារក្នុងលំនៅដ្ឋាន
-ប្រាក់ឲ្យខ្ចីដែលគិតការប្រាក់ទាបជាងទីផ្សារ
-ការលក់ទំនិញចុះថ្លៃ
-ជំនួយផ្នែកអប់រំសម្រាប់និយោជិតដែលមិនពាក់ព័ន្ធនឹងការងារ
-ជំនួយផ្នែកអប់រំសម្រាប់កូននិយោជិត
-បុព្វលាភធានារ៉ាប់រងអាយុជីវិតលើកលែងតែផ្តល់ឲ្យស្នើគ្នា
-ចំណែកឧបត្ថម្ភមិនសមហេតុផល
-ចំនួនបង់ចូលមូលនិធិសុខមាលភាពដែលលើសកម្រិត
-ចំនួនប្រាក់បង់ចូលបេឡាសោធនលើសពី១០% នៃប្រាក់បៀវត្សមិនបូកអត្ថប្រយោជន៍បន្ថែម
-ចំណាយទទួលភ្ញៀវ ការកំសាន្ត សម្រាកលំហែ
-ការផ្តល់ចំណែកណាមួយនៃភាគហ៊ុនឫ ទុនក្រុមហ៊ុន
ប្រាក់ឧបត្ថម្ភដែលមិនជាប់ពន្ធបៀវត្ស និង អត្ថប្រយោជន៍បន្ថែម៖
-សោហ៊ុយធ្វើដំណើរ និង ផ្តល់កន្លែងស្នាក់នៅក្នុងបរិវេណកន្លែងធ្វើការ
-ប្រាក់ថ្លៃបាយដែលផ្តល់ឲ្យស្មើគ្នា
-មូលនិធិបង់ចូលបេឡាសង្គម និងសន្តិសុខសង្គម
-ប្រាក់ធានារ៉ាប់រងសុខភាព ឫបុព្វលាភធានារ៉ាប់រងអាយុជីវិត ឫសុខភាពដែលផ្តល់ឲ្យនិយោជិតគ្រប់គ្នា
-ប្រាក់ឧបត្ថម្ភ ឫចំណាយនាយកដ្ឋាន
-ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឫប្រាក់បំណាច់បញ្ឈប់លែងឲ្យធ្វើការ
-ប្រាក់បំណាច់អតីតភាពចាប់ពីឆ្នាំ ២០២០មិនលើសពី ៤លានរៀលក្នុង១ឆ្នាំ
ឥណទានពន្ធលើប្រាក់បៀវត្ស នៃឥណទានពន្ធបរទេស ត្រូវយកចំនួនទាបជាងក្នុងចំណោម៖
- ប្រាក់ពន្ធលើបៀវត្សសរុប X ប្រាក់បៀវត្សប្រភពបរទេស/ ប្រាក់បៀវត្សសរុបពីគ្រប់ប្រភព
- ប្រាក់ពន្ធដែលបានបង់ជាក់ស្តែងនៅក្រៅប្រទេស