WHT Flashcards
(12 cards)
រូបវន្តបុគ្គលនិវាសនជន គឺជា
បុគ្គលដែលមាននិវាសនដ្ឋាន ឫ មានកន្លែងស្នាក់នៅជាគោលដើមនៅកម្ពុជា ឫ មានវត្តមាននៅក្នុងកម្ពុជាលើសពី ១៨២ថ្ងៃ ក្នុងរយះពេល ១២ខែណាមួយ បញ្ចប់ក្នុងឆ្នាំសារពើពន្ធចរន្ត
នីតិបុគ្គលនិវាសនជន គឺ៖
ត្រូវបានបង្កើត ឫ ត្រូវបានគ្រប់គ្រងនៅក្នុងកម្ពុជា ឫដែលមានកន្លែងប្រកបអាជិវកម្មជាគោលដើមនៅកម្ពុជា
អត្រា ១៥% សំរាប់៖
សេវា សួយសារ ការប្រាក់
អត្រា ១០% សំរាប់៖
ចំណូលពីការជួល ចលនទ្រព្យ ឫ អចលនទ្រព្យ
អត្រា ៦% សំរាប់៖
គណនីសន្សំមានកាលកំណត់
អត្រា ៤% សំរាប់៖
គណនីសន្សំគ្មានកាលកំណត់
ប្រាក់ចំណូលប្រភពកម្ពុជារួមមាន៖
-ការប្រាក់ដែលបង់ដោយអ្នកជាប់ពន្ធនិវាសនជន
-ភាគលាភបែងចែកដោយអ្នកជាប់ពន្ធនិវាសនជន
-ប្រាក់ចំណូលពីសេវាកម្មដែលបានបំពេញនៅកម្ពុជា
-ប្រាក់ចំណូលពីការគ្រប់គ្រង និងសេវាបច្ចេកទេស ដែលទូទាត់ដោយអ្នកជាប់ពន្ធនិវាសនជន
-ប្រាក់ចំណូលពី ចលនទ្រព្យ រឺអចលនទ្រព្យដែលនៅកម្ពុជា
-ប្រាក់សួយសារ ឫសិទ្ធិប្រើប្រាស់ ទ្រព្យសកម្មអរូបីដែលបានទូទាត់ដោយបុគ្គលនិវាសនជន ឫ អនិវាសនជន តាមរយះ គ្រឹះស្ថានអចិន្ត្រៃយ៍ ក្នុងកម្ពុជា
-ផលចំណេញពីការលក់ ឫផ្ទេរផលប្រយោជន៍អចលនទ្រព្យ ឫ ចំណេញមូលធនទ្រព្យសកម្មហិរញ្ញវត្ថុ & ទ្រព្យសកម្មវិនិយោគ ឫ ចំណេញមូលធនពីការផ្ទេរចំណែកណាមួយ ឫទាំងស្រុងនៃភាគហ៊ុនក្នុងដើមទុនផ្ទាល់របស់សហគ្រាស នៅក្នុងកម្ពុជា
- បុព្ធលាភធានារ៉ាប់រង ឫរ៉ាប់រងបន្ត ចំពោះហានិភ័យនៅកម្ពុជា
-ផលចំណេញពីការលក់ចលនទ្រព្យ ដែលជាចំណែកនៃទ្រព្យអាជីវកម្ម របស់គ្រឹះស្ថានអចិន្រ្តៃយ៍របស់អ្នកជាប់ពន្ធអនិវាសនជននៅកម្ពុជា
-ប្រាក់ចំណូលពីសកម្មភាពអាជីវកម្មរបស់អ្នកជាប់ពន្ធអនិវាសនជន តាមរយះគ្រឹះស្ថានអចិន្ត្រៃយ៍នៅកម្ពុជា
ការលើកលែងពន្ធកាត់ទុកចំពោះ ៖
-ការប្រាក់ដែលបង់ឲ្យធនាគារក្នុងស្រុក
-ការទូទាត់ទៅឲ្យរាជរដ្ឋាភិបាល ឫស្ថាប័នរាជរដ្ឋាភិបាលនូវ សួយសារ ឫប្រាក់ឈ្នួលលើអចលនទ្រព្យ ដែលបានបំពេញលក្ខខណ្ឌ ២ ដូចតទៅ៖
* ការទូទាត់ប្រាក់នេះត្រូវទាក់ទិន នឹងចលនទ្រព្យ ឫអចលនទ្រព្យ បានកត់ត្រាជាសម្បត្តិរដ្ឋ ក្នុងបញ្ជីសារពើភ័ណ្ឌដែលគ្រប់គ្រងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
*ប្រាក់ទូទាត់ត្រូវមានបញ្ជាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាជាថវិកាបង់ចូលរដ្ឋ
-ប្រាក់ចំណូលរបស់អង្គការណាមួយ ដែលត្រូវបានរៀបចំឡើង និងដំណើរការ សម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរសធម៏ វិទ្យាសាស្ត្រ អក្សរសាស្ត្រអប់រំ ហើយ គ្មានចំណែកណាមួយនៃទ្រព្យ ឫប្រាក់ចំណូល ត្រូវបានប្រើប្រាស់ជាផលប្រយោជន៍
-ប្រាក់ចំណូលរបស់សមាគមន៍ណាមួយដែលមិនត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុន ឫរូបវន្តបុគ្គល
-ការទូទាត់ប្រាក់ចំណូលរបស់រូបវន្តបុគ្គល ដែលត្រូវបានជាប់ពន្ធលើប្រាក់បៀវត្ស ឫ អត្ថប្រយោជន៍បន្ថែមហើយ
-ការទូទាត់ការប្រាក់ដោយរាជរដ្ឋាភិបាល ឫ ស្ថាប័នរាជរដ្ឋាភិបាលទៅឲ្យបុគ្គលអនិវាសនជន ចំពោះប្រាក់ខ្ចី
-ការទូទាត់ប្រាក់ចំពោះការផ្គត់ផ្គង់សេវាតម្លៃក្រោម ៥ម៉ឺនរៀល
ការលើកលែងពន្ធកាត់ទុក ដែលទូទាត់ទៅរបបស្វ័យប្រកាសដូចគ្នា៖
-ប្រាក់ចំណូលពីការបំពេញសេវានានា រួមទាំង ការគ្រប់គ្រង ឫ ការពិគ្រោះយោបល់ ឫ សេវាប្រហាក់ប្រហែល
-ប្រាក់ចំណូលពីការជួល ចលនទ្រព្យឫ អចលនទ្រព្យ
-ប្រាក់ចំណូលពីការផ្គត់ផ្គង់៖
*កញ្ចប់សូហ្វវែរដែលអនុញ្ញាតឲ្យប្រើប្រាស់ដោយភ្ជាប់លក្ខខណ្ឌ (shrink- wrap software)
*សូហ្វវែរសម្រាប់ប្រើប្រាស់ដោយអង្គភាពមានកំណត់ (site license)
*សូហ្វវែរដែលអាចទាញមកប្រើប្រាស់ (downloadable software)
*សូហ្វវែរដែលភ្ជាប់ជាមួយកំព្យូទ័រ (software bundled with computer hardware)
*
*
ការលើកលែងពន្ធកាត់ទុកចំពោះអ្នកជាប់ពន្ធតូច៖
ត្រូវបានអនុគ្រោះពីកាតព្វកិច្ចភ្នាក់ងារកាត់ទុក លើកលែងតែថ្លៃឈ្នួលចលនទ្រព្យ និង អចលនទ្រព្យតាមអត្រា ១០%
ភ្នាក់ងារកាត់ទុកមានន័យថា៖
ជាបុគ្គល (រូបវន្ត ឫនីតិបុគ្គល) ដែលបទប្បញ្ញត្តិស្តីពីពន្ធដារ តម្រូវឲ្យកាត់ទុកប្រាក់ពន្ធ និងបង់ប្រាក់ពន្ធចូលថវិកាជាតិក្នុងនាមជាបុគ្គលទី៣