FATCA Flashcards
(12 cards)
កិច្ចព្រមព្រៀង FATCA នេះមានគោលបំណង៖
ស្វែងរកប្រភពចំណូលរបស់ជនជាតិអាមេរិកដែលស្ថិតនៅក្រៅសហរដ្ឋអាមេរិក តាមរយះការតម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុបរទេសទាំងឡាយចុះបញ្ជី និងផ្តល់ពត៏មានអំពីគណនីរបស់ជនជាតិអាមេរិក ឫក្រុមហ៊ុនបរទេសដែលមានភាគទុនិកចម្បងជាជនជាតិអាមេរិកទៅកាន់អាជ្ញាធរចំណូលផ្ទៃក្នុងសហរដ្ឋអាមេរិច
អគ្គនាយកដ្ឋានពន្ធដារគឺជា
អាជ្ញាធរមានសមត្ថកិច្ចសម្របសម្រួលការងារ បញ្ជូនរបាយការណ៍ FATCA របស់គ្រឹះស្ថានហិរញ្ញវត្ថុដែលមានកាតព្វកិច្ចរាយការណ៏ទៅ IRS
គណនីជនជាតិអាមេរិកដែលត្រូវរាយការណ៏៖
គណនីហិរញ្ញវត្ថុដែលរក្សាដោយគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាដែលមានកាតព្វកិច្ចរាយការណ៏ ហើយគឺជាគណនីដែលមាន ទឹកប្រាក់លើសពីចំនួន ៥០,០០០$
គ្រឹះស្ថានហិរញ្ញវត្ថុដែលពុំមានកាតព្វកិច្ចរាយការណ៏៖
ស្ថាប័នរដ្ឋ អង្គការអន្តរជាតិ ធនាគារកណ្តាល គ្រឹះស្ថានហិរញ្ញវត្ថុដែលមានអតិថិជនក្នុងស្រុក (៩៨%) ជាដើម
គ្រឹះស្ថានហិរញ្ញវត្ថុដែលមានកាតព្វកិច្ចរាយការណ៏៖
គ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយណាដែលមិនមែនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលពុំមានកាតព្វកិច្ចរាយការណ៍
កាលបរិច្ឆេទកំណត់សម្រាប់ការផ្ញើររបាយការណ៏៖
ត្រឹមថ្ងៃទី ៣០ ខែ កញ្ញា
គ្រឹះស្ថានហិរញ្ញវត្ថុត្រូវមាន៖
-លេខអត្តសញ្ញាណអន្តរការីសកល
-Digital Certificate ដែលទទួលស្គាល់ដោយ IRS
របាយការណ៍ FATCA ត្រូវមាន៖
FATCAEntitySenderID_Payload
FATCAEntityReceiverID_Key
HCTAFATCAEntityId_Key
FATCAEntitySenderID_Metadata.xml
គ្រឹះស្ថានហិរញ្ញវត្ថុ សំដៅដល់
គ្រឹះស្ថានហិរញ្ញវត្ថុដែលមានកាតព្វកិច្ចរាយការណ៏នូវពត៏មាន គណនីជនជាតិអាមេរិក ជាអាទិ៏មាន ធនាគារ សហគ្រាសធានា រ៉ាប់រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ និងស្ថាប័នប្រហាក់ប្រហែលដទៃទៀត ដែលមានចែងក្នុងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវអនុលោមភាពពន្ធអន្តរជាតិ និងអនុវត្តច្បាប់ស្តីពីអនុលោមភាពពន្ធចំពោះគណនីក្រៅប្រទេសរបស់អាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុត្រូវ
-ចុះបញ្ជិតាមប្រព័ន្ធចុះបញ្ជីអនឡាញ FATCA របស់ IRS
-ទទួលបានលេខអត្តសញ្ញាណអន្តរការីសកលសម្រាប់ប្រើប្រាស់ក្នុងកិច្ចការនានាទាក់ទិននឹង FATCA
-ជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារ យ៉ាងយឺងបំផុតក្នុងរយះពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបានចុះបញ្ជិតាមប្រព័ន្ធចុះបញ្ជីអនឡាញ FATCA របស់ IRS ដោយជោគជ័យ
ការកែប្រែឈ្មោះ គ្រឹះស្ថានហិរញ្ញវត្ថុស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារដោយត្រូវផ្តល់ឯកសារដូចជា៖
-ប័ណ្ណពន្ធប៉ាតង់
-វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
-លិខិតអនុញ្ញាតចេញដោយរាជរដ្ឋាភិបាលឫក្រសួង ស្ថាប័នពាក់ព័ន្ធ