Good Service Flashcards
(13 cards)
ការធ្វើទំនាក់ទំនងគឺជា ដំណើរការនៃការផ្លាស់ប្តូរគ្នាទៅវិញ ទៅមកស្តីអំពី៖
-ពត៍មាន
-គំនិតយោបល់
-ការរិះគន់ និង ពិចារណា
-អារម្មណ៍
-មនោសញ្ចេតនា
ការធ្វើទំនាក់ទំនងតាមរយះ
-សម្តីវាចា
-ការផ្តល់សញ្ញា
-សំណេរ
-អាកប្បកិរិយា
ការប្រាស្រ័យទាក់ទងគឺជា៖
ដំណើរនៃការបញ្ជូន និងទទួលពត៏មានពីមនុស្សម្នាក់ ទៅ មនុស្សម្នាក់ផ្សេងទៀត
ប្រភេទនៃការធ្វើទំនាក់ទំនង
-តាមពាក្យសម្តី
-មិនមែនពាក្យសម្តី
និយមន័យ ការធ្វើទំនាក់ទំនងតាមពាក្យសម្តី
ការទំនាក់ទំនងប្រភេទនេះ គឺសំដៅចំពោះទម្រង់នៃទំនាក់ទំនងតាមពាក្យសម្តី តាមរយះវាចា និងតាមរយះសំណេរ
ការធ្វើទំនាក់ទំនងតាមពាក្យសម្តីត្រូវបានបែងចែក ជា២ប្រភេទគឺ៖
-តាមមាត់ទទេរ
-តាមសំណេរ
ទំនាក់ទំនងតាមមាត់ទទេ គឺជា
ការធ្វើទំនាក់ទំនងតាមវាចាទល់មុខ ឫមិនទល់មុខគ្នា តាមរយ:ការសន្ទនា សុន្ទរថា តាមទូរស័ព្ទ តាមទូរទស្សន៍ វិទ្យុ Video Internet ជាដើម
ឥទ្ធិពល ឫអានុភាពនៃទំនាក់ទំនងគៃ
អាស្រ័យទៅលើសូរសម្លេង កម្លាំងនៃសូរសម្លេង ល្បឿន និង ភាពច្បាស់លាស់នៃការនិយាយ
ទំនាក់ទំនងតាមសំណេរ
ជាទូទៅយើងធ្វើទំនាក់ទំនងតាមសំណេរតាមរយះការសរសេរពាក្យ ឫ សញ្ញាផ្សេងៗ
ទំនាក់ទំនងមិនមែនតាមពាក្យសម្តីគឺជា
ការផ្តល់ និង ទទួលពត៏មាន ឫសារមិនមែនតាមទម្រង់ពាក្យសម្តី ដែលមានដូចជាកាយវិការ ភាសាកាយវិការ សូរសម្លេង ឫការបង្ហាញ ឫ សម្តែងទឹកមុខជាដើម
ការធ្វើទំនាក់ទំនងមិនមែនពាក្យសម្តី មាន ៣យ៉ាង ៖
-ការបង្ហាញឲ្យឃើញ ទិដ្ឋភាពទូទៅជុំវិញ
-ភាសាកាយវិការ ការបង្ហាញ ឫ សម្តែងទឹកមុខ និង កាយវិការ
-សូរសម្លេង
គេបែងចែកការធ្វើទំនាក់ទំនងជាប្រាំប្រភេទសំខាន់៖
-ប្រភេទទី១ ៖ ទំនាក់ទំនងជាមួយខ្លួនឯង
-ប្រភេទទី២ ៖ ទំនាក់ទំនងរវាងបុគ្គល
-ប្រភេទទី៣ ៖ ទំនាក់ទំនងជាមួយក្រុមហតូច
-ប្រភេទទី៤ ៖ ទំនាក់ទំនងរវាងបុគ្គលមួយជាមួយក្រុមតូច ឫ ធំមួយ
-ប្រភេទទី៥ ៖ ទំនាក់ទំនងទ្រង់ទ្រាយធំ
រនាំង ឫរបាំងនៃការធ្វើទំនាក់ទំនង
-កាយវប្បកម្ម ឫ រូបរាង
-ភាពជាសញ្ញា
-អារម្មណ៏
-វប្បធម៏
-ភាសា
-ភេទ
-រវាងបុគ្គល