Simplify Accounting Flashcards
(6 cards)
តើបញ្ជីគណនេយ្យសាមញ្ញ មិនតម្រូវឲ្យអ្នកជាប់ពន្ធធ្វើអ្វីខ្លះ?
-កត់ត្រាតាមបែបគណនីទ្វេភាគ
-កត់ត្រាតាមគោលការណ៏គណនីបង្គរ ដែលតម្រូវឲ្យមានតារាងតុល្យការ
តើបញ្ជីគណនេយ្យសាមញ្ញ តម្រូវឲ្យអ្នកជាប់ពន្ធធ្វើអ្វីខ្លះ?
-ត្រូវអនុវត្តតាមបែបគណនីសាច់ប្រាក់
-ការកត់ត្រាចូលបញ្ជី SAF ផ្អែកតាមវិក្កយបត្រ។ វិក្កយបត្រត្រូវចេញអនុលោមទៅតាមគោលការណ៍នៃការផ្គត់ផ្គង់ទំនិញ ឫសេវា និងវិធានវិក្កយបត្រ
-អ្នកជាប់ពន្ធត្រូវកត់ត្រាបញ្ជីតាមបែបគណនីឯកភាគនូវការទិញ និងលក់
-នៅដំណាច់ខែ ឫ ដំណាច់ឆ្នាំ នៅពេលតម្រូវឲ្យធ្វើការដាក់លិខិតប្រកាសបង់ប្រាក់ពន្ធ អ្នកជាប់ពន្ធអាចធ្វើការស្រង់តួលេខ ទាំងឡាយដែលមានក្នុងបញ្ជី ដាក់ចូលក្នុងលិខិតប្រកាសសារពើពន្ធ
តើអ្នកជាប់ពន្ធត្រូវកត់ត្រាការទិញ តាមប្រភេទចំណាយដូចម្តេច?
-ចំណាយលើទំនិញសម្រាប់លក់
-ចំណាយលើទ្រព្យអចលនកម្មសម្រាប់ប្រើប្រាស់ក្នុងការប្រកបអាជីវកម្ម
-ចំណាយបុគ្គលិក
-ចំណាយទឹក ភ្លើង ប្រេង និង ថាមពលផ្សេងៗ
-ចំណាយលើការជួល
-ចំណាយលើសេវា និង ចំណាយផ្សេងៗ
តើអ្នកជាប់ពន្ធត្រូវកត់ត្រាការលក់តាមប្រភេទទំនិញដូចមេ្តច?
-ទំនិញដែលមានតម្លៃខ្ពស់ (១ឯកតាចាប់ពី50$ ឡើង) ត្រូវកត់ត្រាតាម
វិក្កយបត្រដែលចេញឲ្យ អតិថិជននីមួយៗ
-ទំនិញដែលលក់រាយ ឫ ទំនិញច្រើនមុខលើវិក្កយបត្រតែមួយអាចកត់ត្រាលក់សរុបប្រចាំថ្ងៃ
តើវិធីសាស្ត្រកត់ត្រាស្តុក អនុវត្តវិធីសាស្ត្រអ្វី?
វិធីសាស្រ្តកត់ត្រាស្តុក អនុវត្តវិធីសាស្រ្ត FIFO សាមញ្ញ គឺរកតម្លៃទំនិញដែលនៅសល់ក្នុងស្តុកចុងក្រោយ ដោយយកតម្លៃតាមវិក្កយបត្រចុងក្រោយបង្អស់
រូបមន្ត: Cogs = BB.stock+ Purchase -EB.Stock
ចូររៀបរាប់ពីគោលការណ៏ គណនារំលស់
-ទ្រព្យអចលកម្មដែលអាចរំលស់បាន គឺជាទ្រព្យអចលកម្មដែលប្រើប្រាស់ក្នុងអាជីវកម្ម រៀរលែងតែ ដីធ្លី អគារ តូបលក់ទំនិញ និង រថយន្តទេសចរណ៏
-ទ្រព្យអចលកម្មដែលមានស្រាប់ មុនការចុះបញ្ជីជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវបានអនុញ្ញាតឲ្យយកមកធ្វើរំលស់ដោយវាយតម្លៃស្មើនឹង 50% នៃថ្លៃដើមពេល ទិញចូល ឫ តម្លៃទីផ្សារនៅពេលធ្វើរំលស់
-ដើម្បីគណនាទឹកប្រាក់រំលស់សម្រាប់កាត់កងក្នុងឆ្នាំចរន្តអ្នកជាប់ពន្ធត្រូវបង្កើត គណនីទ្រព្យអចលកម្ម ត្រូវប្រើប្រាស់វិធីសាស្ត្រ រំលស់ថយចុះជាលំដាប់ ដោយយកតម្លៃទ្រព្យអចលកម្មដែលនៅសល់យោងពីឆ្នាំមុខ បូកតម្លៃទ្រព្យអចលកម្មទិញក្នុងឆ្នាំចរន្ត ដកតម្លៃទ្រព្យអចលកម្មដែលបានលក់ ឫ ឈប់ប្រើប្រាស់ យកទៅគុណនឹង អត្រា 30%
-ទ្រព្យដែលបានទិញមកអាចចាត់ចូលជាទ្រព្យអចលកម្មបានលុះត្រាតែ ៖ ទ្រព្យនោះបានដាក់បម្រើឲ្យសកម្មភាពអាជីវកម្ម មានតម្លៃសរុបពេលទិញចូលចាប់ពី ១លានរៀលឡើង ទៅក្នុងមួយឯកតាដោយរួមពន្ធអាករនានា
-បើទ្រព្យមានតម្លៃក្រោមនេះ ត្រូវកត់ត្រាចូលជាចំណាយផ្សេងៗ
-រំលស់ត្រូវបានអនុញ្ញាតចំពោះតែម្ចាស់ទ្រព្យអចលកម្មប៉ុណ្ណោះ វៀរលែងតែក្នុងករណី ភតិសន្យាហិរញ្ញវត្ថុអ្នកទទួលជួលទ្រព្យអចលកម្ម ដែលជាអ្នកទទួលហានិភ័យក្នុងការបាត់បង់ ឫការខូចខាតជាអ្នកធ្វើរំលស់
-រំលស់ គឺត្រូវគិតពេញ១ឆ្នាំ ក្នុងឆ្នាំដែលទ្រព្យអចលកម្មត្រូវបានដាក់ប្រើប្រាស់ក្នុងអាជីវកម្ម
-ប្រសិនបើតម្លៃនៅសល់សរុបក្នុងគណីរំលស់ក្រោយការរំលស់ ស្មើឫតិចជាង ១លានរៀល តម្លៃនៅសល់នេះអាចត្រូវបានអនុញ្ញាតឲ្យកត់ត្រាជាចំណាយរំលស់ផ្តាច់ក្នុងការិយបរិច្ឆេទ