Transportation Flashcards
(14 cards)
ដូចម្តេចដែលហៅថាពន្ធលើមធ្យោបាយដឹកជញ្ជូន?
ពន្ធលើមធ្យោបាយដឹកជញ្ជូន គឺជាពន្ធប្រចំាឆ្នាំដែលអនុវត្តលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដោយមិនគិតថា របស់រដ្ឋ រឺ របស់ឯកជនឡើយ
តើមធ្យោបាយដឹកជញ្ជូនមានអ្វីខ្លះ?
មធ្យោបាយដឹកជញ្ជូនរួមមាន៖
1. រថយន្តដឹកទំនិញ និង រុឺម៉កសណ្តោង
2. រថយន្តដឹកអ្នកដំណើរ
3. រថយន្តទេសចរណ៍
4. ជលយាន ឫ ជលយានយន្ត ផ្លូវទន្លេ និងសមុទ្រ
5. មធ្យោបាយដឹកជញ្ជូនកែច្នៃ
6. រថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV)
រៀបរាប់ពីមូលដ្ឋាន រថយន្តដឹកទំនិញ
រថយន្តដឹកទំនិញ៖ គិតលើទម្ងន់សរុប
ទម្ងន់សរុប = ទម្ងន់រថយន្ត + ទម្ងន់ផ្ទុក (ទំនិញ+មនុស្ស)
-ចាត់ជារថយន្តដឹកទំនិញចំពោះ ក្បាលរថយន្តសណ្តោង និង សឺមីរុឺម៉កសណ្តោងត្រូវបង់ពន្ធរួមគ្នា
-ករណីមានរុឺម៉កសណ្តោងបន្ថែមទៀត ត្រូវបង់ពន្ធដោយឡែក
រៀបរាប់ពីមូលដ្ឋាន រថយន្តអ្នកដំណើរ
រថយន្តអ្នកដំណើរ គិតលើចំនួនកៅអី
រៀបរាប់ពីមូលដ្ឋាន ជលយាន ឫជលយានយន្តដឹកទំនិញ
ជលយាន ឫជលយានយន្តដឹកទំនិញ គិតលើទម្ងន់ទំនិញ
រៀបរាប់ពីមូលដ្ឋាន ជលយាន ឫជលយានយន្តដឹកអ្នកដំណើរ
ជលយាន ឫជលយានយន្តដឹកអ្នកដំណើរ គិតលើប្រវែង
រៀបរាប់ពីមូលដ្ឋាន ជលយាន ឫជលយានយន្ត សណ្តោង និងនេសាទ
ជលយាន ឫជលយានយន្ត សណ្តោង និងនេសាទ គិតលើកម្លាំងម៉ាស៊ីន
រៀបរាប់ពីមូលដ្ឋាន រថយន្តទេសចរណ៍
រថយន្តទេសចរណ៍ គិតលើ ទំហំស៊ីឡាំង និងឆ្នំាំផលិត
តើមធ្យោបាយដឹកជញ្ជូនលើកលែងលើអ្វីខ្លះ?
លើកលែងពន្ធលើ
- រថយន្តគិលានសង្រ្គោះ រថយន្តពន្លត់អគ្គីភ័យជាកម្មសិទ្ធិរបស់រដ្ឋ
- មធ្យោបាយដឹកជញ្ជូនដែលជាកម្មសិទ្ធិរបស់កងយុទ្ធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើឲ្យកិច្ចការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម
- ទោចក្រយានយន្ត និងត្រីចក្រក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រនិងគ្រឿងយានយន្តប្រហាក់ប្រហែល និងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ ឫតិចជាង
- រថយន្តដែលប៉ប្លែងពីគោយន្ត និងរថយន្តកែច្នៃកង់បីដែលបំពាក់ម៉ាស៊ីន
តើយានយន្តដែលប្រកាសពន្ធលើកដំបូងត្រូវភ្ជាប់អ្វីខ្លះ?
យានយន្តដែលប្រកាសពន្ធលើកដំបូងត្រូវភ្ជាប់ឯកសារដូចជា៖
- ប័ណ្ណសម្គាល់ យានយន្ត
- ឫ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ខេកទេសយានយន្ត
- ឫ បង្កាន់ដៃបង់ពន្ធនាំចូល
- ឫ លិខិតបញ្ជាក់ការប្រើប្រាស់ និង អត្តសញ្ញាណម្ចាស់ ឫ លិខិតឆ្លងដែន ឫ សំបុត្រកំណើត
បើយានយន្តដែលមានប័ណ្ណសម្គាល់យានយន្ត ចេញលើកដំបូងក្នុងខែធ្នូ ត្រូវបង់នៅពេលណា?
បើយានយន្តដែលមានប័ណ្ណសម្គាល់យានយន្ត ចេញលើកដំបូងក្នុងខែធ្នូ ត្រូវបង់ពន្ធ ក្នុងឆ្នាំនោះ ដោយលើកលែងប្រាក់ពិន័យ
ករណីប័ណ្ណសម្គាល់យានយន្ត ចេញលើកដំបូងក្នុងខែធ្នូ និង បង្កាន់ដៃបង់ពន្ធនំាចូល ចេញក្នុងខែធ្នូ ត្រូវបង់នៅពេលណា?
ករណីប័ណ្ណសម្គាល់យានយន្ត ចេញលើកដំបូងក្នុងខែធ្នូ និង បង្កាន់ដៃបង់ពន្ធនំាចូល ចេញក្នុងខែធ្នូ ត្រូវបានអនុញ្ញាតបង់ពន្ធនៅឆ្នាំបន្ទាប់
តើរថយន្តនំាចូលដោយក្រុមហ៊ុនត្រឹមត្រូវ ត្រូវប្រកាសបង់ពន្ធនៅពេលណា?
រថយន្តនំាចូលដោយក្រុមហ៊ុនត្រឹមត្រូវ ត្រូវប្រកាសបង់ពន្ធនៅពេល លក់
តើរថយន្តនំាចូលដោយរូបវន្តបុគ្គល ត្រូវប្រកាសបង់ពន្ធនៅពេលណា?
ថយន្តនំាចូលដោយរូបវន្តបុគ្គល ត្រូវប្រកាសបង់ពន្ធរៀងរាល់ឆ្នាំ ចាប់ពីពេលនាំចូល