ជំពូកទី៤ មេរៀនទី២ ប្រូតេអុីន Flashcards

(34 cards)

1
Q

1-តើប្រូតេអុីនជាអ្វី?

A

ចំ: ប្រូតេអុីនជាប៉ូលីមែនៃអាស៊ីតអាមីនេ។ វាជាម៉ាក្រូម៉ូលេគុលសាំញ៉ាំដែលកើតពីអាស៊ីតអាមីនេចាប់ពី50ឡើងទៅ។

How well did you know this?
1
Not at all
2
3
4
5
Perfectly
2
Q

2-តើប្រូតេអុីនមានសារៈសំខាន់ដូចម្តេចចំពោះសារពាង្គកាយ?

A

ចំ: ប្រូតេអុីនមានសារៈសំខាន់ចំពោះសារពាង្គកាយ ព្រោះប្រូតេអុីនជាសារធាតុគ្រឹះនៃជីវិតដែលបង្កើតនូវរាល់សកម្មភាពនៃសារពាង្គកាយ និងជាសម្ភារៈទ្រទ្រង់រាងកាយរបស់ភាវរស់ទាក់ទងនាទីផ្សេងៗ។

How well did you know this?
1
Not at all
2
3
4
5
Perfectly
3
Q

3-តើទម្រង់ទី1របស់ប្រូតេអុីនបង្កឡើងពីអ្វី?

A

ចំ: ទម្រង់ទី1របស់ប្រូតេអុីនបង្កឡើងពីតំណលំដាប់អាស៊ីតអាមីនេសុទ្ធ។ វាភ្ជាប់គ្នាពីមួយទៅមួយដោយសារចំណងប៉ិបទីតហើយមានតំណលំដាប់ជាក់លាក់សំរាប់កំណត់យថាប្រភេទនៃប្រូតេអុីន។

How well did you know this?
1
Not at all
2
3
4
5
Perfectly
4
Q

4-តើទម្រង់ទី2របស់ប្រូតេអុីនមានលក្ខណៈដូចម្តេច?

A

ចំ: ទម្រង់ទី2របស់ប្រូតេអុីនគឺច្រវ៉ាក់ប៉ូលីប៉ិបទីតបត់បែនជាទម្រង់ផ្នត់ស្រប និងផ្នត់មិនស្របទម្រង់នេះរឹងមាំដោយសារមានសម្ព័ន្ធអុីដ្រូសែន។
-ផ្នត់ស្រប: ជាច្រវ៉ាក់ប៉ូលីប៉ិបទីតបត់បែនដែលរុំជារង្វេលតំរៀបក្នុងទិសដៅតែមួយ។
-ផ្នត់មិនស្រប: ជាច្រវ៉ាក់ប៉ូលីប៉ិបទីតបត់បែនដែលរុំជារង្វេលតំរៀបក្នុងទិសដៅផ្ទុយគ្នាហើយបត់បែនចុះឡើងច្រើនផ្នត់។

How well did you know this?
1
Not at all
2
3
4
5
Perfectly
5
Q

5- ហេតុអ្វីបានជាផ្នត់មិនស្របរឹងមាំជាងផ្នត់ស្រប?

A

ចំ: បានជាផ្នត់មិនស្របរឹងមាំជាងផ្នត់ស្របព្រោះទិសដៅតំរៀប
របស់ច្រវ៉ាក់ប៉ូលីប៉ិបទីតធ្វើឲ្យទម្រង់កាន់តែសាំញ៉ាំ។

How well did you know this?
1
Not at all
2
3
4
5
Perfectly
6
Q

6-តើផ្នត់ស្របនិងផ្នត់មិនស្របមានលក្ខណៈដូចគ្នានិងខុសគ្នាត្រង់ណាខ្លះ?

A

ចំ: +លក្ខណៈដូច
-ជាទម្រង់ទី2របស់ប្រូតេអុីន
-មានសភាពរឹងមាំដោយសាមានសម្ព័ន្ធអុីដ្រូសែនដែលភ្ជាប់រវាងអុីដ្រូសែននៃបណ្ដុំអាមីន និងអុកស៊ីសែននៃបណ្ដុំកាបុកស៊ីល។
-ជាច្រវ៉ាក់ប៉ូលីប៉ិបទីត
+លក្ខណៈខុស
•ផ្នត់ស្រប
-ជាច្រវ៉ាក់ប៉ូលីប៉ិបទីតដែលរុំជា រង្វេល α បែនចុះឡើង
-ច្រវ៉ាក់អាស៊ីតអាមីនេតំរៀបក្នុង ទិសដៅតែមួយ
-មានទម្រង់ងាយ
-មានសភាពមិនសូវរឹងមាំ

•ផ្នត់មិនស្រប
- ជាច្រវ៉ាក់ប៉ូលីប៉ិបទីតដែលបត់ ជាច្រើនផ្នត់រុំជារង្វេលសន្លឹក β
- ច្រវ៉ាក់អាស៊ីតអាមីនេតំរៀបក្នុង ទិសដៅផ្ទុយគ្នាចុះឡើង
-មានទម្រង់សាំញ៉ាំ
-មានសភាពរឹងមាំជាង

How well did you know this?
1
Not at all
2
3
4
5
Perfectly
7
Q

7- តើទម្រង់ទី3របស់ប្រូតេអុីនមានលក្ខណៈដូចម្តេច?

A

ចំ: ទម្រង់ទី3របស់ប្រូតេអុីនមានលក្ខណៈដោយច្រវ៉ាក់ប៉ូលីប៉ិបទីតមានការបត់បែនជាច្រើនផ្នត់ធ្វើឲ្យអាស៊ីតអាមីនេដែលឃ្លាតគ្នាស្ថិតនៅជាប់គ្នា។ ដោយសារភាពបត់បែនជាច្រើនផ្នត់ វាក្លាយជាប្រូតេអុីនគ្រាប់ដែលមិនអាចឲ្យទឹកជ្រាបចូលទៅផ្នែកខាងក្នុងបាន។
ប្រូតេអុីនគ្រាប់ដែលមានទំហំធំ (លើសពី200អាស៊ីតអាមីនេ) តែងតែផ្ទុកគ្រាប់តូចៗមួយចំនួនហៅថាដូមេន ដែលជាអង្កត់មានទម្រង់ជាក់លាក់ ហើយមាននាទីយថាប្រភេទ។

How well did you know this?
1
Not at all
2
3
4
5
Perfectly
8
Q

8- តើទម្រង់ទី4របស់ប្រូតេអុីនមានលក្ខណៈដូចម្តេច?

A

ចំ: ទម្រង់ទី4របស់ប្រូតេអុីនមានលក្ខណៈកាន់តែសាំញ៉ាំ ព្រោះវាបង្កពីច្រវ៉ាក់ប៉ូលីប៉ិបទីត3ឬ4 ដែលធ្វើឲ្យប្រូតេអុីនមានម៉ូលេគុលធំៗហើយមានសភាពសាំញ៉ាំ។

How well did you know this?
1
Not at all
2
3
4
5
Perfectly
9
Q

9-តើដូមេនជាអ្វី? តើប្រតេអុីននីមួយៗខុសគ្នាដោយសារអ្វីខ្លះ?

A

ចំ: +ដូមេនជាផ្នែកមួយរបស់ប្រូតេអុីនក្នុងទម្រង់ទី3មានរាងមូល។ វាជាអង្កត់មួយដែលមានទម្រង់ជាក់លាក់និងមាននាទីយថាប្រភេទ
+ប្រូតេអុីននីមួយៗខុសគ្នាដោយសារ តំណលំដាប់អាស៊ីតអាមីនេ(ចំនួន ប្រភេទ ទីតាំង)និងទម្រង់ទី3របស់ប្រូតេអុីន។

How well did you know this?
1
Not at all
2
3
4
5
Perfectly
10
Q

10-តើលំដាប់តម្រៀបអាស៊ីតអាមីនេធ្វើឲ្យម៉ូលេគុលប្រូតេអុីន មានលក្ខណៈ ដូចម្តេច?

A

ចំ: លំដាប់តម្រៀបអាស៊ីតអាមីនេធ្វើឲ្យម៉ូលេគុលប្រូតេអុីនមានទម្រង់ និងនាទីខុសៗគ្នា។

How well did you know this?
1
Not at all
2
3
4
5
Perfectly
11
Q

11-តើយថាប្រភេទភាពនៃប្រូតេអុីនអាស្រ័យលើកត្តាអ្វីខ្លះ?

A

ចំ: យថាប្រភេទភាពនៃប្រូតេអុីនអាស្រ័យលើកត្តា
-តំណលំដាប់(ចំនួន, ប្រភេទ,ទីតាំង)អាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអុីន
-ទម្រង់ទី៣នៃប្រូតេអុីន។

How well did you know this?
1
Not at all
2
3
4
5
Perfectly
12
Q

12-តើប្រូតេអុីនមាននាទីអ្វីខ្លះ?

A

ចំ: ប្រូតេអុីនមាននាទីជាៈ
- កាតាលីករ
- អ្នកធ្វើចលនា
- ប្រូតេអុីនទម្រង់
- អ្នកការពារ
- អ្នកដឹកនាំ
- អ្នកតម្រូវ។

How well did you know this?
1
Not at all
2
3
4
5
Perfectly
13
Q

13- ហេតុអ្វីបានជាគេថាប្រូតេអុីនជាកាតាលីករ?ចូររកឧទាហរណ៍ឲ្យបាន2?

A

ចំ: បានជាគេថាប្រូតេអុីនជាកាតាលីករ ព្រោះប្រូតេអុីនចូលរួមក្នុងលំនាំនៃការរំលាយអាហារ, ប្រូតេអុីនចាប់យកថាមពលធ្វើជីវៈសំយោគនិងប្រូតេអុីនបង្កើនល្បឿនប្រតិកម្មគីមី។
ឧ. -រីប៊ុយឡូប៊ីផូស្វាតកាបុកស៊ីឡាស ជាប្រូតេអុីនមាននាទីជាកាតាលីករ ចូលរួមក្នុងដំណើររស្មីសំយោគ
-នីត្រូសែនណាស ជាប្រូតេអុីនមាននាទីជាកាតាលីករចូលរួមក្នុងការភ្ជាប់អាសូត។

How well did you know this?
1
Not at all
2
3
4
5
Perfectly
14
Q

14-តើប្រូតេអុីនទម្រង់មាននាទីដូចម្តេច? ចូររកឧទាហរណ៍ឲ្យបាន2?

A

ចំ: ប្រូតេអុីនទម្រង់មាននាទីអ្នកការពារ និងទ្រទ្រង់សារពាង្គកាយដោយភ្ជាប់ជាលិកាសន្ធានឲ្យមានសភាពរឹងមាំនិងមានសភាពយឺតទន់ភ្លន់។
ឧ. +កូឡាសែន: ជាប្រូតេអុីនសម្រាប់ភ្ជាប់ជាលិកាសន្ធានឲ្យមានភាពរឹងមាំ
+អេឡាស្ទីន: ជាប្រូតេអុីនដែលមានក្នុងសរសៃឈាម ស្បែក ធ្វើឲ្យជាលិកាក្នុងសារពាង្គកាយ មានភាពយឺត។

How well did you know this?
1
Not at all
2
3
4
5
Perfectly
15
Q

15-ហេតុអ្វីបានជាគេថាប្រូតេអុីនជាអ្នកធ្វើចលនា?

A

ចំ: បានជាគេថាប្រូតេអុីនជាអ្នកធ្វើចលនា ព្រោះប្រូតេអុីនចូលរួមគ្រប់ចលនារបស់កោសិកា។ ប្រូតេអុីនសរសៃដូចជាអាក់ទីន(មីក្រូភីឡាម៉ង់) ទុយប៊ុយលីននិងប្រូតេអុីនផ្សេងៗទៀតនៅក្នុងស៊ីតូប្លាសបង្កើតបានជាគ្រោងឆ្អឹង, កោសិកាសម្រាប់ធ្វើចលនាដូចជា(អង់ដូស៊ីតូស, អិចសូស៊ីតូស និងចលនារបស់គោលិកាស)។

How well did you know this?
1
Not at all
2
3
4
5
Perfectly
16
Q

16-ហេតុអ្វីបានជាគេថាប្រូតេអុីនមាននាទីជាអ្នកការពារ? ចូររកឧទាហរណ៍ និងបង្ហាញពីនាទី?

A

ចំ: បានជាគេថាប្រូតេអុីនមាននាទីជាអ្នកការពារព្រោះ
- អាចការពាររាងកាយប្រឆាំងនឹងការជ្រៀតចូលនៃមេរោគនៅពេលមានរបួស។
- អាចការពារការបាត់បង់ឈាមនៅពេលដាច់សរសៃឈាមដោយធ្វើឲ្យឈាមកក។
ឧ. -កេរ៉ាទីន: ជាសរសៃប្រូតេអុីននៅក្នុងស្បែក ក្រចកមាននាទីការពាររាងកាយប្រឆាំងនឹងការជ្រៀតចូលនៃមេរោគ។
-អង់ទីករ: ជាប្រូតេអុីនផលិតដោយឡាំផូស៊ីតមាននាទីប្រឆាំងនឹងមេរោគផ្សេងៗដែលចូលមកក្នុងសារពាង្គកាយ។
-ត្រុំប៊ីន-ភីប្រ៊ីណូសែន: ជាប្រូតេអុីនដែលផលិតពេលសារពាង្គកាយរបួស វាអាចការពារការបាត់បង់ឈាមដោយធ្វើឲ្យឈាមកកត្រង់របួស។

17
Q

17-ហេតុអ្វីបានជាគេថាប្រូតេអុីនជាអ្នកតម្រូវ? ចូររកឧទាហរណ៍ឲ្យបាន2?

A

ចំ: បានជាគេថាប្រូតេអុីនជាអ្នកតម្រូវ ព្រោះអរម៉ូនភាគច្រើនជាប្រូតេអុីន ហើយអរម៉ូនមាននាទីតម្រូវមេតាបូលីស ដើម្បីរ៉ាប់រងដំណើរប្រព្រឹត្តទៅរបស់សរីរាង្គ។
ឧ. - អាំងស៊ុយលីនគ្លុយកាកុងតម្រូវ កម្រិតគ្លុយកូសក្នុងឈាម។
- អរម៉ូនលូតលាស់ភ្ញោចកោសិកាលូតលាស់តម្រូវចំណែកកោសិកា។

18
Q

18- ហេតុអ្វីបានជាគេថាប្រូតេអុីនជាអ្នកដឹកនាំ?

A

ចំ: បានជាគេថាប្រូតេអុីនជាអ្នកដឹកនាំ ព្រោះប្រូតេអុីនមួយចំនួនដឹកនាំម៉ូលេគុលឬអុីយ៉ុងសារធាតុផ្សេងៗឆ្លងកាត់ភ្នាសកោសិកាដូចជា K+,Na+។
ឧ. -អេម៉ូក្លូប៊ីន: ដឹកនាំអុកស៊ីសែនពីសួតទៅជាលិកា។
-លីប៉ូប្រូតេអុីន: ដឹកនាំលីពីតពីថ្លើមនិងពោះវៀនទៅសរីរាង្គ។
-ប្រូតេអុីននៅតាមភ្នាសកោសិកាធ្វើឲ្យK+ ,Na+ Ca++ចេញចូលកោសិកា

19
Q

19-ដូចម្តេចហៅថាអង់ដូស៊ីតូស? អុិចសូស៊ីតូស?

A

ចំ: + អង់ដូស៊ីតូស: ជាការដឹកនាំសារធាតុចូលក្នុងកោសិកាដោយថង់ស៊ីតូប្លាស។
+ អិចសូស៊ីតូស: ជាការដឹកនាំសារធាតុចេញពីកោសិកាដោយថង់ស៊ីតូប្លាស។

20
Q

20-តើគេចែកប្រតេអុីនជាប៉ុន្មានផ្នែក?ដោយផ្អែកលើមូលហេតុអ្វី?

A

ចំ: គេចែកប្រូតេអុីនជាពីរផ្នែកដោយផ្អែកលើទម្រង់និងសមាសភាព។

21
Q

21-តាមទម្រង់របស់វាតើគេចែកប្រូតេអុីនជាប៉ុន្មានក្រុម? អ្វីខ្លះ?

A

ចំ: តាមទម្រង់របស់វាគេចែកប្រូតេអីនជាពីរក្រុមគឺ: ប្រូតេអុីនសរសៃ និងប្រូតេអុីនគ្រាប់។

22
Q

22-តើប្រូតេអុីនសរសៃមានលក្ខណៈនិងនាទីដូចម្តេច? ចូររកឧទាហរណ៍ បញ្ជាក់?

A

ចំ: ប្រូតេអុីនសរសៃជាម៉ូលេគុលវែងមិនរលាយក្នុងទឹកនិងស្វិត។ វាមាននាទីជាអ្នកការពារ ជាអ្នកធ្វើចលនា និងជាប្រូតេអុីនទម្រង់។
ឧ. -ស្បែក ក្រចក

23
Q

23-តើប្រតេអុីនគ្រាប់មានលក្ខណៈនិងនាទី ដូចម្តេច?

A

ចំ: ប្រូតេអុីនគ្រាប់ជាម៉ូលេគុលរាងមូលតូចៗរលាយក្នុងទឹក។ វាមាននាទីជាអង់ស៊ីម អង់ទីករ អេម៉ូក្លូប៊ីន អាល់ប៊ុយមីន អរម៉ូន អ្នកដឹកនាំ។

24
Q

24-តើប្រូតេអុីនសរសៃនិងប្រូតេអុីនគ្រាប់ខុសគ្នា ដូចម្តេច?

A

ចំ: + ប្រូតេអុីនសរសៃ
- ជាម៉ូលេគុលធំវែង
-មិនរលាយក្នុងទឹក
-មាននាទីជាអ្នកការពារ ជាអ្នកធ្វើ ចលនានិងជាប្រូតេអុីនទម្រង់

  \+ ប្រូតេអុីមគ្រាប់
   -ជាម៉ូលេគុលរាងតូចមូល
   -រលាយក្នុងទឹក
   -វាមាននាទីជាអង់ស៊ីម អង់ទីករ អេម៉ូ ក្លូប៊ីនអាល់ប៊ុយមីន អរម៉ូន អ្នកដឹកនាំ។
25
25- តាមសមាសភាពរបស់វា តើគេចែកប្រូតេអុីនជាប៉ុន្មានក្រុម? អ្វីខ្លះ?
ចំ: តាមសមាសភាពរបស់វាគេចែកប្រូតេអុីនជាពីរក្រុមគឺ: ប្រូតេអុីនងាយនិង ប្រូតេអុីនសាំញ៉ាំ
26
26-ដូចម្តេចហៅថាប្រូតេអុីនងាយ? ដូចម្តេចហៅថាប្រូតេអុីនសាំញ៉ាំ?
ចំ +ប្រូតេអុីនងាយ: ជាប្រូតេអុីនដែលផ្សំឡើងពីអាស៊ីតអាមីនេសុទ្ធ។ +ប្រូតេអុីមសាំញ៉ាំ: ជាប្រូតេអុីនដែលផ្សំឡើងពីអាស៊ីតអាមីនេនិងសមាសធាតុដទៃទៀតដែលមិនមែនជាប្រូតេអុីន។
27
27-ដូចម្តេចហៅថាក្រុមប្រូស្ដេទិច? ចូររកឧទាហរណ៍ឲ្យបាន3?
ចំ: ក្រុមប្រូស្ដេទិចជាផ្នែកមួយនៃម៉ូលេគុលប្រូតេអុីនសាំញ៉ាំ(អេតេរ៉ូប្រូតេអុីន) ដែលមិនមែនជាអាស៊ីតអាមីនេហើយមានតួនាទីសំខាន់ក្នុងសកម្មភាពប្រូតេអុីន។ ឧ. -គ្លីកូប្រូតេអុីន ផ្ទុកកាបូនអុីដ្រាត, -លីប៉ូប្រូតេអុីន ផ្ទុកលីពីត -ផូស្វ័រប្រូតេអុីន ផ្ទុកផូស្វាត
28
28-តើកត្តាអ្វីខ្លះដែលអាចធ្វើឲ្យប្រតេអុីនបាត់បង់គុណភាព?
ចំ: កត្តាដែលអាចធ្វើឲ្យប្រូតេអុីនបាត់បង់គុណភាពគឺៈ -អាស៊ីតខ្លាំងឬ បាសខ្លាំង -សាប៊ូ -អង្គធាតុរំលាយ -លោហៈធាតុធ្ងន់ -កំហាប់អំបិល -បម្រែបម្រួលសីតុណ្ហភាព -ចលនាមេកានិច -ភ្នាក់ងារផ្សេងៗ(អ៊ុយរេ) ។
29
29-ហេតុអ្វីបានជានៅក្នុងមជ្ឈដ្ឋានបាសខ្លាំងឬអាស៊ីតខ្លាំងប្រូតេអុីនត្រូវបាត់បង់គុណភាព?
ចំ: បានជានៅក្នុងមជ្ឈដ្ឋានបាសខ្លាំងឬអាស៊ីតខ្លាំងប្រូតេអុីនត្រូវបាត់បង់គុណភាព ព្រោះក្នុងលក្ខខណ្ឌនេះអាចធ្វើឲ្យកើន ឬបាត់បង់អុីយ៉ុងអាស៊ីតអាមីនេក្នុងច្រវ៉ាក់ប៉ូលីប៉ិបទីត ដែលបណ្តាលឲ្យសម្ព័ន្ធអុីដ្រូសែនត្រូវបានបង្អាក់។
30
30-ហេតុអ្វីបានជាសាប៊ូអាចធ្វើឲ្យច្រវ៉ាក់ប៉ូលីប៉ិបទីតរលា?
ចំ: បានជាសាប៊ូអាចធ្វើឲ្យច្រវ៉ាក់ប៉ូលីប៉ិបទីតរលាព្រោះវាបង្អាក់ភាពបត់បែនរបស់ប្រូតេអុីន ជាហេតុធ្វើឲ្យច្រវ៉ាក់ប៉ូលីប៉ិបទីតរលា។
31
31- តើអ៊ុយរេផ្តល់ផលវិបាកអ្វីខ្លះ?
ចំ: អ៊ុយរេផ្តល់ផលវិបាកដោយបង្អាក់ការចងសម្ព័ន្ធអុីដ្រូសែននិងការជ្រាបចូលនៃទឹក។
32
32- តើលោហៈធាតុធ្ងន់ជះឥទ្ធិពលអ្វីខ្លះដល់ប្រូតេអុីន?
ចំ: លោហៈធាតុធ្ងន់ជះឥទ្ធិពលដល់ប្រូតេអុីនដោយផ្តាច់សម្ព័ន្ធអុីយ៉ុងរវាង បន្ទុកអគ្គីសនីនិងអវិជ្ជមានដែលធ្វើឲ្យប្រែប្រួលទម្រង់និងនាទីរបស់ប្រូតេអុីន។
33
33-ហេតុអ្វីបានជាកំហាប់អំបិល អាចធ្វើឲ្យប្រូតេអុីនបាត់បង់គុណភាព?
ចំ: បានជាកំហាប់អំបិលអាចធ្វើឲ្យប្រូតេអុីនបាត់បង់គុណភាពព្រោះកំហាប់អំបិល ធ្វើឲ្យប្រូតេអុីនសរសៃដែលមិនរលាយក្នុងទឹកអាចរលាយក្នុងទឹក។
34
34-ហេតុអ្វីបានជាអង្គធាតុរំលាយ បម្រែបម្រួលសីតុណ្ហភាព ចលនាមេកានិច ធ្វើឲ្យប្រូតេអុីនបាត់បង់គុណភាព?
ចំ: +អង្គធាតុរំលាយ: -ប៉ូលែផ្តាច់សម្ព័ន្ធអុីយ៉ុងនិងសម្ព័ន្ធអុីដ្រូសែននៃទម្រង់ប្រូតេអុីន។ -មិនប៉ូលែបានផ្តាច់សម្ព័ន្ធមិនជ្រាបទឹកនៃទម្រង់ទី3និងទម្រង់ទី4របស់ប្រូតេអុីន។ + បម្រែបម្រួលសីតុណ្ហភាព: សីតុណ្ហភាពកាន់តែខ្ពស់ សកម្មភាពរបស់ប្រតេអុីនកាន់តែកើនឡើង។ -សីតុណ្ហភាពខ្ពស់ខ្លាំងលើសពី45°C នោះវាធ្វើឲ្យ ប្រូតេអុីនបាត់បង់គុណភាព។ -សីតុណ្ហភាពចេះទាបធ្វើឲ្យការចងសម្ព័ន្ធអុីដ្រូសែនក្នុងម៉ូលេគុលប្រូតេអុីនត្រូវបានបង្អាក់។ + ចលនាមេកានិច ដូចជាការកិនកូរអាចបង្អាក់កម្លាំងដែលបង្កើត ទម្រង់ប្រូតេអុីនបានដែរ។