ជំពូកទី៣ មេរៀនទី១ តម្រូវប្រសាទ Flashcards

(70 cards)

1
Q
  1. តើប្រព័ន្ធប្រសាទប្រូទីស មានលក្ខណៈយ៉ាងដូចម្តេច?
A

ចំ: ប្រូទីសគ្មានប្រព័ន្ធប្រសាទពិតប្រាកដទេប៉ុន្តែវាមានលទ្ធភាពឆ្លើយតបនឹង រំញោចតាមរបៀបសម្របសម្រួល។

How well did you know this?
1
Not at all
2
3
4
5
Perfectly
2
Q

2-តើប្រព័ន្ធប្រសាទអុីត មានលក្ខណៈយ៉ាងដូចម្តេច?

A

ចំ: ប្រព័ន្ធប្រសាទអុីត មានលក្ខណៈជាបណ្តាញសរសៃប្រសាទ។ វាគ្មានមជ្ឈមណ្ឌលប្រសាទសម្រាប់សម្របសម្រួលអាំងភ្លុចប្រសាទទេ។នៅពេលផ្នែក ណាមួយទទួលរំញោច អាំងភ្លុចប្រសាទសាយទៅពាសពេញសារពាង្គកាយហើយតំណបបង្ហាញពីការសម្របសម្រួល។

How well did you know this?
1
Not at all
2
3
4
5
Perfectly
3
Q

3-តើប្រព័ន្ធប្រសាទជន្លេន មានលក្ខណៈយ៉ាងដូចម្តេច?

A

ចំ: ប្រព័ន្ធប្រសាទជន្លេន មានលក្ខណៈស្មុគស្មាញច្រើន។ប្រព័ន្ធប្រសាទជន្លេន មានខួរក្បាលភ្ជាប់ជាមួយសរសៃប្រសាទពោះមួយគូរឹងដែលរីកធំតាមកង់ នីមួយៗហៅថា កង់គ្លីយ៉ុង និងមានបរិមណ្ឌលប្រសាទជាបណ្តាញសរសៃប្រសាទចំហៀងជាច្រើនចែកទៅគ្រប់ផ្នែកនៃសារពាង្គកាយហើយមាន សរីរាង្គវិញ្ញាណជាស្បែក។

How well did you know this?
1
Not at all
2
3
4
5
Perfectly
4
Q

4-តើប្រព័ន្ធប្រសាទកណ្តូបមានលក្ខណៈយ៉ាងដូចម្តេច?

A

ចំ: ប្រព័ន្ធប្រសាទកណ្តូបមានលក្ខណៈស្រដៀងនឹងប្រព័ន្ធប្រសាទជន្លេនដែរគឺៈ

-មជ្ឈមណ្ឌលប្រសាទៈខួរក្បាល សរសៃប្រសាទពោះមួយគូដែលឡើងប៉ោង ហៅថាកង់គ្លីយ៉ុងស្ថិតនៅតាមបណ្តោយខ្លួន។

-បរិមណ្ឌលប្រសាទៈជាសរសៃប្រសាទបែកចេញពីកង់គ្លីយ៉ុងទៅគ្រប់ផ្នែក ទាំងអស់នៃសារពាង្គកាយ។លើសពីនេះមានសរីរាង្គវិញ្ញាណដូចជា ពុក ជីវ្ហា វិញ្ញាណភ្នែកដែលឆ្លើយតបនឹងរំញោចផ្សេងៗ។

How well did you know this?
1
Not at all
2
3
4
5
Perfectly
5
Q
  1. ប្រៀបធៀបប្រព័ន្ធប្រសាទសត្វឥតឆ្អឹងកងនិងសត្វឆ្អឹងកង។
A

ចំ: ប្រៀបធៀបប្រព័ន្ធប្រសាទសត្វឥតឆ្អឹងកងនិងសត្វឆ្អឹងកង
+លក្ខណៈដូច
- ទទួលព័ត៌មាន
-បញ្ចូន ព័ត៌មាន
-ឆ្លើយតបនឹង ព័ត៌មាន

+ លក្ខណៈខុសគ្នា
-> សត្វឥតឆ្អឹងកង
- មានសរីរាង្គវិញ្ញាណតិច
- ខួរក្បាលមានទំហំតូច និងមានលក្ខណៈសាមញ្ញ
- គ្មានអឌ្ឍលគោលខួរ និងខួរតូចទេ

-> សត្វឆ្អឹងកង
- មានសរីរាង្គវិញ្ញាណច្រើន
- ខួរក្បាលមានទំហំធំ និងមានលក្ខណៈស្មុគស្មាញ ជាពិសេសថនិកសត្វ
- មានអឌ្ឍលគោលខួរ និងខួរតូច

How well did you know this?
1
Not at all
2
3
4
5
Perfectly
6
Q

7-ចូរពណ៌នាពីរូបផ្គុំប្រព័ន្ធប្រសាទសត្វឆ្អឹងកង?

A

ចំ: រូបផ្តុំប្រព័ន្ធប្រសាទសត្វឆ្អឹងកងមាន 2 ផ្នែកដែលមាននាទីផ្ទុយគ្នាគឺៈ មជ្ឈមណ្ឌលប្រសាទនិងបរិមណ្ឌលប្រសាទ។

-មជ្ឈមណ្ឌលប្រសាទៈ ខួរក្បាលនិងខួរឆ្អឹងខ្នង
-បរិបណ្ឌលប្រសាទៈ សរសៃប្រសាទវិញ្ញាណនាំនិងសរសៃប្រសាទចលករ។
+ សរសៃប្រសាទវិញ្ញាណនាំដឹកនាំព័ត៌មានពីសរីរាង្គវិញ្ញាណទៅកាន់ មជ្ឈមណ្ឌលប្រសាទ។
+ សរសៃប្រសាទចលករៈ ទទួលបញ្ជាពីមជ្ឈមណ្ឌលប្រសាទមកវិញ។
-សរសៃប្រសាទចលករចែកជាៈ
•ប្រព័ន្ធប្រសាទឆន្ទៈ(ភ្ជាប់សាច់ដុំជាប់ឆ្អឹង)
•ប្រព័ន្ធប្រសាទអឆន្ទៈ(ភ្ជាប់ក្រពេញមួយចំនួននិងសាច់ដុំសរីរាង្គក្នុង)
•ប្រព័ន្ធណឺរ៉ូនអង់ដូគ្រីន(ភ្លោះចក្រពេញអង់ដូគ្រីនឲ្យផលិតអរម៉ូន)

How well did you know this?
1
Not at all
2
3
4
5
Perfectly
7
Q
  1. តើមូលដ្ឋានគ្រឹះនៃរូបផ្គុំប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានអ្វីខ្លះ?
A

ចំ: មូលដ្ឋានគ្រឹះនៃរូបផ្តុំប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានៈ
-មជ្ឈមណ្ឌលប្រសាទ
-សរសៃប្រសាទនាំព័ត៌មានទៅខួរក្បាល
-សរសៃប្រសាទទទួលបញ្ជាពីខួរក្បាល

How well did you know this?
1
Not at all
2
3
4
5
Perfectly
8
Q

9-តើសរសៃប្រសាទបង្កឡើងពីអ្វីខ្លះ?

A

ចំ: សរសៃប្រសាទនីមួយៗកើតឡើងពីភីបប្រសាទ(អាក់សូនជួនកាលមានដង់ឌ្រីត)ដែលរួមគ្នាជាបាច់ប្រសាទហើយបាច់ប្រសាទជាច្រើននេះរួមគ្នាបង្កើតបានជាសរសៃប្រសាទ។

How well did you know this?
1
Not at all
2
3
4
5
Perfectly
9
Q

10-តើប្រព័ន្ធប្រសាទមនុស្សមាននាទីអ្វីខ្លះ? ចូរពន្យល់ពីនាទីនីមួយៗ ?

A

ចំ: ប្រព័ន្ធប្រសាទមនុស្សមាននាទី ទទួលព័ត៌មាន ឆ្លើយតបនឹងព័ត៌មាន និងថែរក្សាថេរលំនឹង។

-ការទទួលព័ត៌មានៈ
+ប្រព័ន្ធប្រសាទអាចដឹងពីអ្វីដែលកើតមាននៅក្នុងមជ្ឈដ្ឋានជុំវិញខ្លួនយើង។
+ប្រព័ន្ធប្រសាទ ក៏ត្រូវត្រួតពិនិត្យនូវលក្ខខណ្ឌខាងក្នុងសារពាង្គកាយរបស់អ្នកដែរ ដូចជាកម្រិតគ្លុយកូសក្នុងឈាមជាដើម។ ឧ-ភ្នែកអ្នកចាំទីទទួលបានព័ត៌មានថា បាល់នឹងបោះពួយមករកគាត់។

-ការឆ្លើយតបទៅនឹងព័ត៌មាន: សារពាង្គកាយឆ្លើយតបទៅនឹងរំញោចឬព័ត៌មាន តាមរយៈសរសៃប្រសាទចលករ(តំណបខ្លះជាសកម្មភាពឆន្ទៈ ខ្លះជា សកម្មភាពអឆន្ទៈ)។
ឧ-ប្រព័ន្ធប្រសាទបណ្តាលឲ្យមានការឆ្លើយតបដោយធ្វើឲ្យអ្នកចាំទីលោតទៅ ចាប់បាល់មិនឲ្យចូលទីបាន។

-ការថែរក្សាថេរលំនឹង: ប្រព័ន្ធប្រសាទជួយថែររក្សាលំនឹងដោយបញ្ជាឲ្យសារពាង្គកាយឆ្លើយតបឲ្យបានសមស្របនឹងព័ត៌មានដែលទទួលបានដើម្បីផ្គត់ផ្គង់ឲ្យសារពាង្គកាយទទួលបាននូវសារធាតុចិញ្ចឹមនិងថាមពលលតាមតម្រូវការ។
ឧ-ប្រព័ន្ធប្រសាទអ្នកចាំទីសម្របសម្រួលអត្រាដង្ហើមនិងចង្វាក់បេះដូងដើម្បី ផ្គត់ផ្គង់ថាមពលបន្ថែមនៅពេលចាប់បាល់។

How well did you know this?
1
Not at all
2
3
4
5
Perfectly
10
Q

11-តើរំញោចជាអ្វី? តើតំណបជាអ្វី ?

A

ចំ: +រំញោចជាបម្រែបម្រួលរូបគីមីឬសញ្ញាណាមួយនៅក្នុងមជ្ឈដ្ឋានខាងក្រៅដែលធ្វើឲ្យសារពាង្គកាយមានប្រតិកម្មតប។
+តំណប: ជាសកម្មភាពដែលសារពាង្គកាយមានប្រតិកម្មឆ្លើយតបទៅនឹងរំញោច។

How well did you know this?
1
Not at all
2
3
4
5
Perfectly
11
Q

12-តើណឺរ៉ូនជាអ្វី ? អាំងភ្លុចប្រសាទជាអ្វី ?

A

ចំ: +ណឺរ៉ូនៈជាកោសិកាឯកទេស ដែលមាននាទីបញ្ជូនព័ត៌មានទៅពាសពេញសារពាង្គកាយ។
+អាំងភ្លុចប្រសាទ: ជាព័ត៌មានដែលណីរ៉ូនដឹកនាំ។

How well did you know this?
1
Not at all
2
3
4
5
Perfectly
12
Q

13-តើណឺរ៉ូនចែកជាប៉ុន្មានផ្នែក? អ្វីខ្លះ? តើផ្នែកនីមួយៗមានលក្ខណៈនិងនាទីដូចម្តេច?

A

ចំ: ណឺរ៉ូនចែកជា3 ផ្នែកគឺ ដង់ឌ្រីត តួកោសិកានិងអាក់សូន។

  • ដង់ឌ្រីតៈ
    + ជាសសរសៃឆ្មារៗហើយខ្លីបែកចេញពីតួកោសិកា
    + មាននាទីទទួលព័ត៌មានពីណឺរ៉ូនផ្សេងទៀតនិងបញ្ជូនព័ត៌មានទៅតួកោសិកា។.
  • តួកោសិកា
    + មានណ្វៃយ៉ូនិងស៊ីតូប្លាស។ ក្នុងស៊ីតូប្លាសមានធាតុកោសិកាជាច្រើនដូចជាមីតូកុងឌ្រី ប្រដាប់កុលស៊ី សារធាតុនីសនិងណឺរ៉ូភីប្រ៊ី។ វាមានពន្លយស៊ីតូប្លាសបែកចេញជាសរសៃឆ្មាៗហៅថាដង់ឌ្រីតនិងអាក់សូន។
    + មាននាទីផ្ទុកធាតុកោសិកាជាច្រើន ដូចនេះតួកោសិកាជាមជ្ឈមណ្ឌលសកម្មភាពមេតាបូលីសភាគច្រើននៃកោសិកាប្រសាទ ផ្តល់សារធាតុចិញ្ចឹម និងការពារអាក់សូនហើយក៏មាននាទីបញ្ជូនអាំងភ្លុចប្រសាទនៅក្នុងកោសិកាណឺរ៉ូន។
  • អាក់សូនៈ
    + ជាពន្លយបែកចេញពីតួកោសិកាមានទំហំធំហើយវែង ប្រវែងប្រែប្រួលទៅតាមទីតាំងណឺរ៉ូនហើយអាចមានប្រវែងលើសពី1m។
    + វាមាននាទីដឹកនាំអាំងភ្លុចប្រសាទពីតួកោសិកាទៅចុងអាក់សូន។
How well did you know this?
1
Not at all
2
3
4
5
Perfectly
13
Q

14-តើដង់ឌ្រីតមាននាទីអ្វីខ្លះ?

A

ចំ: ដង់ឌ្រីតមាននាទីទទួលព័ត៌មានពីណឺរ៉ូនផ្សេងទៀត ហើយបញ្ជូនព័ត៌មានទៅកាន់តួកោសិកានៃណឺរ៉ូន។

How well did you know this?
1
Not at all
2
3
4
5
Perfectly
14
Q

15-តើណឺរ៉ូភីប្រ៊ីជាអ្វី? តើណឺរ៉ូភីប្រ៊ីមាននាទីអ្វី ?

A

ចំ: +ណីរ៉ូភីប្រ៊ីជាសរសៃតូចល្អិតៗបំផុតដែលឃើញមាននៅក្នុងអាក់សូន ដង់ឌ្រីត និងតួកោសិកា។

\+ណីរ៉ូភីប្រ៊ីមាននាទីបញ្ជូនអាំងភ្លុចប្រសាទនៅក្នុងកោសិកាប្រសាទ។
How well did you know this?
1
Not at all
2
3
4
5
Perfectly
15
Q

16-ពាក់ព័ន្ធនឹងពន្លយស៊ីតូប្លាស តើគេចែកណឺរ៉ូនជាប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូរពន្យល់ពីប្រភេទនីមួយៗផង ?

A

ចំ: ពាក់ព័ន្ធនឹងពន្លយស៊ីតូប្លាស គេចែកណឺរ៉ូនជា3 ប្រភេទគឺណឺរ៉ូនឯកប៉ូល, ណឺរ៉ូនទ្វេប៉ូល, ណឺរ៉ូនពហុប៉ូល ។
+ណឺរ៉ូនទ្វេប៉ូល: មានពន្លយពីរស្របគ្នាបែកចេញពីតួកោសិកាមួយជាដង់ឌ្រីត មួយជាអាក់សូន។

+ណឺរ៉ូនឯកប៉ូល: មានពន្លយមួយបែកចេញពីតួកោសិកា។

+ណឺរ៉ូនពហុប៉ូល: មានពន្លយច្រើនបែកចេញពីតួកោសិកា។

How well did you know this?
1
Not at all
2
3
4
5
Perfectly
16
Q

17-ទៅតាមនាទី តើគេចែកណឺរ៉ូនជាប៉ុន្មានប្រភេទ ? ចូររៀបរាប់ពីនាទីប្រភេទនីមួយៗផង ?

A

ចំ: ទៅតាមនាទី គេចែកណឺរ៉ូនជាឲប្រភេទគឺៈ ណឺរ៉ូនវិញ្ញាណនាំ, ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ។

+ ណឺរ៉ូនវិញ្ញាណនាំមាននាទីដឹកនាំព័ត៌មានចេញពីធ្មួល វិញ្ញាណទៅកាន់ មជ្ឈមណ្ឌលប្រសាទ។

+ណឺរ៉ូនភ្ជាប់ (អន្តរណីរ៉ូន): មាននាទីបញ្ជូនបន្តនូវព័ត៌មានចេញពីណឺរ៉ូនមួយ ទៅ ណឺរ៉ូនមួយផ្សេងទៀត។

+ណឺរ៉ូនចលករ: មាននាទីដឹកនាំព័ត៌មានចេញពីមជ្ឈមណ្ឌលប្រសាទទៅកាន់ សរីរាង្គប្រតិកម្ម(សាច់ដុំឬក្រពេញ)។

How well did you know this?
1
Not at all
2
3
4
5
Perfectly
17
Q

18-តើណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ ណឺរ៉ូនចលករស្ថិតនៅកន្លែងណា?

A

ចំ: +ណឺរ៉ូនវិញ្ញាណនាំស្ថិតនៅក្នុងសរសៃប្រសាទវិញ្ញាណនាំ វាមានដង់ឌ្រីតភ្ជាប់ ទៅនឹងសរីរាង្គវិញ្ញាណ តួកោសិកាស្ថិតនៅក្នុងកំពកកង់គ្លីយ៉ុង ឯចុងអាក់សូន ភ្ជាប់ទៅនឹងអន្តរណីរ៉ូនក្នុងខួរឆ្អឹងខ្នងនិងក្នុងខួរក្បាល។

+ណឺរ៉ូនភ្ជាប់ : ស្ថិតនៅក្នុងមជ្ឈមណ្ឌលប្រសាទ (ខួរឆ្អឹងខ្នងនិងខួរក្បាល)។

+ណឺរ៉ូនចលករ:មានតួកោសិកាស្ថិតនៅខាងចុងម្ខាងនៃណឺរ៉ូនដែលកប់នៅក្នុង សារធាតុប្រផេះនៃខួរក្បាលឬខួរឆ្អឹងខ្នង ឯអាក់សូនស្ថិតនៅតាមបណ្តោយសរសៃប្រសាទហើយចុងអាក់សូនភ្ជាប់ទៅនឹងសាច់ដុំឬក្រពេញ។

How well did you know this?
1
Not at all
2
3
4
5
Perfectly
18
Q

19-ប្រៀបធៀបណឺរ៉ូនវិញ្ញាណនាំនិងណឺរ៉ូនចលករ?

A

ចំ: ប្រៀបធៀបណឺរ៉ូនវិញ្ញាណនាំនិងណឺរ៉ូនចលករ:
+ លក្ខណៈដូច
- ជាណឺរ៉ូន
- ភីបប្រសាទស្ថិតនៅក្នុងសារធាតុសនៃខួរក្បាលឬខួរឆ្អឹងខ្នង
- មាននាទីដឹកនាំព័ត៌មានប្រសាទ

+ លក្ខណៈខុសគ្នា
• ណឺរ៉ូនវិញ្ញាណនាំ
- មានតួកោសិកាស្ថិតនៅតាមបណ្តោយ សរសៃប្រសាទនៅក្នុងកំពកកង់គ្លីយ៉ុង
- ដឹកនាំព័ត៌មានចេញពីធ្មួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ។
- មានកង់គ្លីយ៉ុង

•ណឺរ៉ូនចលករ
- មានតួកោសិកាស្ថិតនៅខាងចុងម្ខាងនៃណឺរ៉ូនកប់នៅក្នុងសារធាតុប្រផេះ នៃខួរក្បាលឬខួរឆ្អឹងខ្នង
- ដឹកនាំព័ត៌មានចេញពីមជ្ឈមណ្ឌល ប្រសាទទៅកាន់សរីរាង្គប្រតិកម្ម។
- គ្មានកង់គ្លីយ៉ុង

How well did you know this?
1
Not at all
2
3
4
5
Perfectly
19
Q

20-តើអាំងភ្លុចប្រសាទមានទិសដៅពីណាទៅណា?

A

ចំ: អាំងភ្លុចប្រសាទនីមួយៗចាប់ផ្តើមពីដង់ទ្រីតមួយនៃណឺរ៉ូនហើយធ្វើដំណើរឆ្ពោះទៅតួកោសិកា បន្ទាប់មកចុះតាមអាក់សូនរហូតដល់ចុងអាក់សូន។

How well did you know this?
1
Not at all
2
3
4
5
Perfectly
20
Q
  1. ក. តើក្នុងដំណើរអាំងភ្លុចប្រសាទតើមានណឺរ៉ូនអ្វីខ្លះ ចូលរួម?
    ខ. ចូរលើកឧទាហរណ៍បញ្ជាក់ពីទូរស័ព្ទរោទិ៍រហូតដល់ពេលលើកទូរស័ព្ទ?
A

ចំ: ក+ក្នុងដំណើរអាំងភ្លុចប្រសាទមានណឺរ៉ូន3ប្រភេទចូលរួមគីណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ ណឺរ៉ូនចលករ។

ខ+ឧទាហរណ៍សម្លេងទូរស័ព្ទរោទិ៍ធ្វើឲ្យយើងលើកទូរស័ព្ទ

-ណឺរ៉ូនវិញ្ញាណនាំ: ធ្មួលវិញ្ញាណក្នុងត្រចៀកចាប់យករំញោចសូរ អាំងភ្លុចប្រសាទកើតឡើងភ្លាម ធ្វើដំណើរពីដង់ឌ្រីតចូលទៅតួកោសិកា ហើយចុះតាមអាក់សូនរហូតដល់ចុងអាក់សូន។

-ណឺរ៉ូនភ្ជាប់: អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់ចូលទៅណឺរ៉ូនភ្ជាប់ដែលស្ថិតនៅក្នុងខួរក្បាល។ ខួរក្បាលបកស្រាយធ្វើឲ្យដឹងថាទូរស័ព្ទកំពុងរោទិ៍។ ខួរក្បាលសម្រេចចិត្តថាតើលើកទូរស័ព្ទឬមិនលើក។

-ណឺរ៉ូនចលករ: ពេលខួរក្បាលសម្រេចចិត្តឆ្លើយតបអាំងភ្លុចប្រសាទធ្វើដំណើរតាមបណ្តោយណឺរ៉ូនចលកររហូតដល់សាច់ដុំដៃឆ្លើយតបដោយការលើកទូរស័ព្ទ។

How well did you know this?
1
Not at all
2
3
4
5
Perfectly
21
Q

22-តើណឺរ៉ូនមួយភ្ជាប់ទៅនឹងណឺរ៉ូនមួយទៀតយ៉ាងដូចម្តេច?

A

ចំ: ណឺរ៉ូនមួយភ្ជាប់ទៅនឹងណឺរ៉ូនមួយទៀតតាមដំណើរអាំងភ្លុចប្រសាទដោយធ្វើ ដំណើរពីដង់ឌ្រីតចុះតាមតួកោសិកាហើយបន្តទៅអាក់សូន។

ដូចនេះអាក់សូនរបស់ណឺរ៉ូនមួយអាចភ្ជាប់ទៅនឹងដង់ឌ្រីតឬតួកោសិការបស់ណឺរ៉ូនបន្ទាប់។ ប៉ុន្តែការភ្ជាប់រវាងណឺរ៉ូនទាំងពីរមិនប៉ះផ្ទាល់ជាមួយគ្នាទេ។

How well did you know this?
1
Not at all
2
3
4
5
Perfectly
22
Q

23-តើស៊ីណាប់ជាអ្វី?

A

ចំ: ស៊ីណាប់ជាលំហតូចមួយដែលស្ថិតនៅចន្លោះចុងអាក់សូនរបស់ណឺរ៉ូនមួយទៅនឹងដង់ឌ្រីតឬតួកោសិកានៃណឺរ៉ូនបន្ទាប់។

How well did you know this?
1
Not at all
2
3
4
5
Perfectly
23
Q

24-តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់យ៉ាងដូចម្តេច?

A

ចំ: អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់នៅចុងអាក់សូន: មានថង់តូចៗជាច្រើនដែលផ្ទុកសារធាតុគីមី(ណឺរ៉ូនបញ្ជូនសារ)។
ពេលអាំងភ្លុចប្រសាទទៅដល់ចុងអាក់សូន ថង់ទាំងនោះក៏ផ្ទុះបែកបញ្ចេញណឺរ៉ូនបញ្ជូនសារសាយឆ្លងកាត់ស៊ីណាប់។បន្ទាប់អាំងភ្លុចប្រសាទឆ្លងកាត់តាម ណឺរ៉ូនបញ្ជូនសារនេះបង្កើតអាំងភ្លុចប្រសាទថ្មីនៅក្នុងដង់ឌ្រីតរបស់ណឺរ៉ូន រួចធ្វើដំណើរតាមតួកោសិកានិងចុះតាមអាក់សូនរហូតដល់ចុងអាក់សូន។

How well did you know this?
1
Not at all
2
3
4
5
Perfectly
24
Q

25-ប្រសិនបើស៊ីណាប់ជាច្រើនត្រូវបានរាំងស្ទះមិនឲ្យសារធាតុគីមីឆ្លងកាត់បាន តើនឹងមានបញ្ហាអីកើតឡើង?

A

ចំ: ប្រសិនបើស៊ីណាប់ជាច្រើនត្រូវបានរាំងស្ទះមិនឲ្យសារធាតុគីមីឆ្លងកាត់បាន សារធាតុគីមី(ណឺរ៉ូនបញ្ជូនសារ)ជាច្រើនដែលបញ្ជូនអាំងភ្លុចប្រសាទនឹងគ្មាន សមត្ថភាពធ្វើការនេះទេ។
ដូចនេះ អាំងភ្លុចប្រសាទទាំងនេះនឹងមិនត្រូវបានភ្លេចឡើយ។

How well did you know this?
1
Not at all
2
3
4
5
Perfectly
25
26-តើប្រព័ន្ធប្រសាទមានប៉ុន្មានផ្នែក? អ្វីខ្លះ?
ចំ: ប្រព័ន្ធប្រសាទមាន2ផ្នែកគឺ : មជ្ឈមណ្ឌលប្រសាទនិងបរិមណ្ឌលប្រសាទ។
26
27- មជ្ឈមណ្ឌលប្រសាទមានអ្វីខ្លះ?
ចំ: មជ្ឈមណ្ឌលប្រសាទមានខួរក្បាលនិងខួរឆ្អឹងខ្នង។
27
28-មជ្ឈមណ្ឌលប្រសាទមាននាទីដូចម្តេច?
ចំ: នៅក្នុងប្រព័ន្ធប្រសាទ មជ្ឈមណ្ឌលប្រសាទជាកន្លែងដែលទទួលព័ត៌មានពី គ្រប់ផ្នែកនៃសារពាង្គកាយនិងពីមជ្ឈដ្ឋានខាងក្រៅតាបណីរ៉ូនវិញ្ញាណនាំ បន្ទាប់មកបកស្រាយហើយបញ្ជាសកម្មភាពទៅគ្រប់ផ្នែកនៃសារពាង្គកាយតាមណឺរ៉ូនចលករ។
28
29-តើបរិមណ្ឌលប្រសាទមានសរសៃប្រសាទអីខ្លះ?
ចំ: បរិមណ្ឌលប្រសាទមាន: - សរសៃប្រសាទលលាដ៏12គូបែកចេញពីខួរក្បាល - សរសៃប្រសាទឆ្អឹងខ្នង31គូបែកចេញពីខួរឆ្អឹងខ្នង។ឬបរិមណ្ឌលប្រសាទមាន សរសៃប្រសាទទាំងអស់លើកលែងតែមជ្ឈមណ្ឌលប្រសាទ។
29
30-ប្រៀបធៀបមជ្ឈមណ្ឌលប្រសាទនិងបរិមណ្ឌលប្រសាទ?
ចំ: ប្រៀបធៀបមជ្ឈមណ្ឌលប្រសាទនិងបរិមណ្ឌលប្រសាទ: +លក្ខណៈដូច - ជាប្រព័ន្ធប្រសាទ +លក្ខណៈខុសគ្នា •មជ្ឈមណ្ឌលប្រសាទ - បង្កពីខួរក្បាលនិងខួរឆ្អឹងខ្នង - មាននាទីទទួលព័ត៌មានបកស្រាយ និងបញ្ជាចេញទៅបរិមណ្ឌលប្រសាទ •បរិមណ្ឌលប្រសាទ - បង្កពីសរសៃប្រសាទលលាដ៏12គូ បែកចេញពីខួរក្បាលនិង សរសៃប្រសាទឆ្អឹងខ្នង31គូ បែកចេញពីខួរឆ្អឹងខ្នង។ - មាននាទីដឹកនាំព័ត៌មានចូលនិងចេញ ពីមជ្ឈមណ្ឌលប្រសាទ
30
31-ហេតុអ្វីបានជាខួរក្បាលជាសរីរាង្គសំខាន់ជាងគេ?
ចំ: បានជាខួរក្បាលជាសរីរាង្គសំខាន់ជាងគេព្រោះខួរក្បាលប្រមូលផ្តុំនូវណឺរ៉ូនរាប់ពាន់លាននិងជាកន្លែង ទទួលព័ត៌មានមក បកស្រាយនិងបញ្ជាចេញទៅគ្រប់ផ្នែកផ្សេងៗនៃសារពាង្គកាយ។
31
32-តើខួរក្បាលកំណត់ប្រភពរំញោចបានយ៉ាងដូចម្តេច?
ចំ: ខួរក្បាលកំណត់ប្រភពរំញោចបានដោយខួរក្បាលបកស្រាយនូវផ្លូវដែលដែលរំញោចធ្វើដំណើរ បន្ទាប់មកខួរក្បាលកំណត់បាននូវទីតាំងនៃប្រភពរំញោចនេះ។
32
33. តើខួរក្បាលមនុស្សមានណឺរ៉ូនប៉ុន្មាន? ទម្ងន់ប៉ុន្មាន? ក្រឡាផ្ទៃប៉ុន្មាន?
ចំ: +ខួរក្បាលមនុស្សមានណឺរ៉ូនប្រហែល 100ពាន់លាន + ខួរក្បាលមនុស្សប្រុសមានទម្ងន់ប្រហែល 1200-1350g + ខួរក្បាលមនុស្សស្រីមានទម្ងន់ប្រហែល 1000-1250g +មានក្រឡាផ្ទៃ 2000-2100 cm^2
33
34-តើខួរក្បាលទទួលបានសារធាតុចិញ្ចឹមពីណា?
ចំ: ខួរក្បាលទទួលបានសារធាតុចិញ្ចឹមពីទឹកខួរ។ ទឹកខួរទាញយកសារធាតុចិញ្ចឹម និងO₂ពីឈាមហើយផ្តល់ឲ្យជាលិកានៃប្រព័ន្ធប្រសាទ។
34
35-តើខួរក្បាលការពារដោយសារអី?
ចំ: ខួរក្បាលការពារដោយសារៈ - ឆ្អឹងលលាដ៏ក្បាល - ស្រោមខួរនៅជាប់ពីក្រោមឆ្អឹងលលាដ៏ក្បាល ដែលកើតពីជាលិកាសន្ធានបីស្រទាប់។ - ទឹកខួរមាននៅក្នុងស្រទាប់កណ្តាលដែលនៅចន្លោះស្រទាប់ក្នុងបង្អស់និងក្រៅបង្អស់
35
36-តើទឹកខួរមាននាទីដូចម្តេច?
ចំ: ទឹកខួរមាននាទី + ចាប់យកអុកស៊ីសែន គ្លុយកូស អរម៉ូន គោលិកាសពីសរសៃប្តូរឈាមទៅ ចិញ្ចឹមកោសិកាប្រសាទ។ + ការពារខួរក្បាលពីការប៉ះទង្គិចផ្សេងៗ។
36
37-តើខួរក្បាលមានផ្នែកសំខាន់អ្វីខ្លះ?តើផ្នែកនីមួយៗបង្កពីសារធាតុអ្វី ?
ចំ: ខួរក្បាលមានផ្នែកសំខាន់បីគីខួរធំ ខួរតូច ខួរកញ្ចឹងក។ +ខួរធំ: បង្កឡើងដោយស្រទាប់ក្រៅ(សម្បកខួរ)កើតពីសារធាតុប្រផេះនិង ស្រទាប់ក្នុងជាសារធាតុស។ សារធាតុប្រផេះកើតពីតួកោសិការបស់ ណឺរ៉ូនចលករនិងអន្តរណីរ៉ូនជាច្រើន ឯសារធាតុសកើតពីភីបប្រសាទ(អាក់សូននិងស្រទាប់មីញ៉េលីន) +ខួរតូច: បង្កឡើងដោយស្រទាប់ក្រៅជាសារធាតុប្រផេះនិងស្រទាប់ក្នុងជាសារធាតុស។ +ខួរកញ្ចឹងក: បង្កពីស្រទាប់ក្រៅជាសារធាតុស និងស្រទាប់ក្នុងជាសារធាតុប្រផេះ។
37
38-តើផ្ទៃនៃខួរធំមានទំនាក់ទំនងជាមួយបញ្ជាយ៉ាងដូចម្តេច?
ចំ: ផ្នត់ជាច្រើននៃសំបកខួរធំបង្កើនផ្ទៃតំបន់សារធាតុប្រផេះយ៉ាងធំធេងដែលមាន ទំនាក់ទំនងនឹងការបង្កើនបំនិនគិត ពាក់ព័ន្ធនឹងបញ្ញា។
38
39-តើសំបកខួរធំមាននាទីអ្វីខ្លះ?
ចំ: សំបកខួរធំមាននាទីជាច្រើនមាន សតិ បញ្ញា ប្រឌិតញាណ ការពិចារណា និងមាននាទីទទួលព័ត៌មានពីសរីរាង្គវិញ្ញាណទាំង5ហើយ បកស្រាយនិង កំណត់តំណបទៅនឹងព័ត៌មានរបស់សរីរាង្គវិញ្ញាណវិញ។
39
40-តើខួរធំចែកជាប៉ុន្មានផ្នែក? អ្វីខ្លះ?តើផ្នែកទាំងនេះមានទំនាក់ទំនងគ្នាយ៉ាង ដូចម្តេច ?
ចំ: +ខួរធំចែកជា2ចំហៀងគឺ អឌ្ឍគោលខួរស្ដាំនិងអឌ្ឍគោលឆ្វេងដោយចង្អូរមួយ យ៉ាងជ្រៅចាប់ពីផ្នែកខាងមុខទៅខាងក្រោយ។ +អឌ្ឍគោលខួរស្ដាំនិងអឌ្ឍគោលឆ្វេងភ្ជាប់ជាមួយគ្នាដោយបាច់ប្រសាទ។
40
41-តើទំនាក់ទំនងរវាងអឌ្ឍគោលខួរនិងចលនានៃសារពាង្គកាយមានលក្ខណៈ ដូចម្តេច?
ចំ: ទំនាក់ទំនងរវាងអឌ្ឍគោលខួរនិងចលនានៃសារពាង្គកាយមានលក្ខណៈផ្ទុយគ្នា។ ព័ត៌មានដែលចេញពីអឌ្ឍគោលខួរឆ្វេងត្រួតពិនិត្យចលនាសារពាង្គកាយ ចំហៀងខាងស្តាំ។ ព័ត៌មានដែលចេញពីអឌ្ឍគោលខួរស្តាំ ត្រួតពិនិត្យចលនាសារពាង្គកាយ ចំហៀង ខាងឆ្វេង។
41
42-តើអឌ្ឍគោលនីមួយៗនៃខួរធំចែកជាប៉ុន្មានកំពក ? តើកំពកនីមួយៗមានទំនាក់ទំនងជាមួយសរីរាង្គវិញ្ញាណដូចម្តេច?
ចំ: អឌ្ឍគោលនីមួយៗនៃខួរធំចែកជា4កំពកគឺ កំពកថ្ងាស កំពកសៀតផ្កា កំពកចំហៀង កំពកពយ។ - កំពកថ្ងាសកំណត់នូវសកម្មភាពនិយាយ គិតនិងចលនានៃសារពាង្គកាយ (ចលនាឆន្ទៈ) - កំពកសៀតផ្កា: កំណត់ផ្នែករសជាតិ ក្លិននិងល្បឺដែលមានទំនាក់ទំនងជាមួយ ជីវ្ហាវិញ្ញាណ ឃានវិញ្ញាណ និងសោតវិញ្ញាណ។ - កំពកចំហៀង: មានទំនាក់ទំនងជាមួយកាយវិញ្ញាណ(ការប៉ះទង្គិច) - កំពកពយ: កំណត់នូវគំហើញដែលមានទំនាក់ទំនងជាមួយចក្ខុវិញ្ញាណ។
42
43-តើតាឡាមុសស្ថិតនៅផ្នែកណានៃខួរក្បាល? វាមានលក្ខណៈដូចម្តេច?
ចំ: +តាឡាមុសស្ថិតនៅផ្នែកបាតនៃខួរធំខាងលើអុីប៉ូតាឡាមុស។ +វាកើតពីសារធាតុប្រផេះនិងមានទម្រង់ដូចស៊ុតមួយគូ។
43
44-តើតាឡាមុសមាននាទីដូចម្តេច?
ចំ: តាឡាមុសមាននាទី: - ជាស្ថានីយបញ្ជូនបន្តគឺចាប់យកអាំងភ្លុចប្រសាទពីណឺរ៉ូនវិញ្ញាណនាំដែលចូល ទៅក្នុងខួរក្បាល។ តាមរយៈស៊ីណាប់ជាមួយណឺរ៉ូនផ្សេងទៀតតាឡាមុស ដឹកនាំអាំងភ្លុចប្រសាទទៅផ្នែកត្រឹមត្រូវនៃសំបកខួរដែលនៅទីនោះវានឹងត្រូវ បានបកស្រាយ។ - ជ្រើសរើសព័ត៌មានមួយចំនួនដែលអាចទប់ស្កាត់មិនឲ្យរំភើបខ្លាំងពេក។ - បង្ការបន្ទុកច្រើនហួសខាងវិញ្ញាណ។
44
45-តើអុីប៉ូតាឡាមុសមានទីតាំងស្ថិតនៅកន្លែងណា?
ចំ: អុីប៉ូតាឡាមុសមានទីតាំងស្ថិតនៅផ្នែកបាតនៃខួរធំ ខាងក្រោមតាឡាមុស។
45
46-តើអុីប៉ូតាឡាមុសមាននាទីដូចម្តេច?
ចំ: អុីប៉ូតាឡាមុសមាននាទី - ត្រួតពិនិត្យវេទនារម្មណ៍ទាក់ទងនឹងការថែរក្សាលំនឹង(ការស្រេក ការឃ្លាន) - ត្រួតពិនិត្យក្នុងតំហែរក្សាសីតុណ្ហភាព តុល្យភាពទឹកនិងសម្ពាធឈាម។ - សម្រាប់បង្កើតឬភ្ញោចការបញ្ចេញអរម៉ូនរបស់អីប៉ូភីសមុខ - បញ្ចេញនិងស្តុកអរម៉ូនអង់ទីឌីអ៊ុយរេទិច(ADH)និងអុកស៊ីតូស៊ីន។
46
47-តើខួរតូចស្ថិតនៅកន្លែងណា? វាមានលក្ខណៈដូចម្តេច?
ចំ: + ខួរតូចស្ថិតនៅផ្នែកខាងក្រោយក្រោមខួរធំ។ + ខួរតូចចែកជាអឌ្ឍគោលចំនួន2។ ស្រទាប់ក្រៅរបស់ខួរតូចមានផ្នត់ខ្ពស់ៗ ដែលកើតឡើងពីសារធាតុប្រផេះឯផ្នែកខាងក្នុងជាសារធាតុសដូចនៅក្នុងខួរធំ។
47
48-តើខួរតូចមាននាទីអ្វីខ្លះ?
ចំ: ខួរតូចមាននាទី - ត្រួតពិនិត្យចលនាឆន្ទៈទាំងអស់និងចលនារឆន្ទៈមួយចំនួន។ - រក្សាតុល្យភាពលំនឹងរបស់សារពាង្គកាយ។
48
49-តើខួរតូចត្រួតពិនិត្យចលនាអឆន្ទៈដូចម្តេច?
ចំ: ខួរតូចត្រួតពិនិត្យចលនាអឆន្ទៈដោយប្រើប្រាស់ព័ត៌មានចេញពីធ្មួលនៅក្នុងត្រចៀកក្នុង ខួរតូចថែរក្សាតុល្យភាពព្រមទាំងតម្រូវចលនាឲ្យបានត្រឹមត្រូវ។
49
50-តើខួរតូចចូលរួមត្រួតពិនិត្យចលនាឆន្ទៈដូចម្តេច?
ចំ: នៅពេលសាច់ដុំបញ្ជូនអាំងភ្លុចប្រសាទតាមផ្លូវប្រសាទវិញ្ញាណនាំទៅខួរតូច អាំងភ្លុចប្រសាទនេះផ្តល់ព័ត៌មានពីទីតាំងនិងអត្រានៃការកន្ត្រាក់របស់សាច់ដុំ។ បន្ទាប់មកខួរតូចបញ្ជូនអាំងភ្លុចប្រសាទទៅសំបកខួរដើម្បីឲ្យខួរក្បាលកែលម្អ និងសម្របសម្រួលចលនានៃសាច់ដុំ។ ដូចនេះសម្បកខួរក្បាលនិងខួរតូចធ្វើការរួមគ្នាដើម្បីបង្កើតចលនាឆន្ទៈមួយ មានសណ្តាប់ធ្នាប់និងរលូន។
50
51-ប្រសិនបើខួរតូចខូចខាត តើនឹងមានបញ្ហាអ្វីខ្លះកើតឡើង?
ចំ: ប្រសិនបើខួរតូចមានការបាត់បង់ឬខូចខាត គេសង្កេតឃើញសារពាង្គកាយ បាត់បង់តុល្យភាពឬមានចលនាកន្ត្រាក់ញ័រ។
51
52-នៅពេលមនុស្សផឹកស្រាស្រវឹងខ្លាំង យើងសង្កេតឃើញ គេមានដំនើរទ្រេតទ្រោតដៃចាប់កាន់វត្ថុមានលក្ខណៈញ័រ។ តើលក្ខណៈទាំងនេះបណ្តាលមកពីអ្វី?
ចំ: នៅពេលមនុស្សផឹកស្រាស្រវឹងខ្លាំងយើងសង្កេតឃើញគេមានដំនើរទ្រេតទ្រោត ដៃចាប់កាន់វត្ថុមានលក្ខណៈញ័រ ព្រោះនៅពេលស្រវឹង ខួរតូចបាត់បង់នាទីត្រួតពិនិត្យចលនាឆន្ទៈការរក្សាលំនឹង។ ដូចនេះវាមិនបានកែលម្អនិងសម្របសម្រួលចលនារបស់សាច់ដុំក្នុងការធ្វើចលនា។
52
53-តើខួរកញ្ចឹងកស្ថិតនៅកន្លែងណា? តើខួរកញ្ចឹងកមានលក្ខណៈដូចម្តេច?
ចំ: + ខួរកញ្ចឹងកុស្ថិតនៅខាងក្រោមខួរក្បាលហើយភ្ជាប់នឹងខួរឆ្អឹងខ្នង។ + ខួរកញ្ចឹងកមានស្រទាប់ក្រៅជាសារធាតុសនិងស្រទាប់ក្នុងជាសារធាតុប្រផេះ។ វាកើតពីភីបប្រសាទដែលភ្ជាប់ខួរឆ្អឹងខ្នងទៅផ្នែកផ្សេងៗទៀតទៅខួរក្បាល។
53
54-តើខួរកញ្ចឹងក មាននាទីដូចម្តេច?
ចំ: ខួរកញ្ចឹងក មាននាទីត្រួតពិនិត្យសកម្មភាពអឆន្ទៈរបស់សារពាង្គកាយដូចជា តម្រូវដង្ហើម និងត្រួតពិនិត្យចង្វាក់បេះដូង។
54
55-តើខួរឆ្អឹងខ្នងស្ថិតនៅត្រង់ណា?
ចំ: ខួរឆ្អឹងខ្នងស្ថិតនៅក្នុងប្រហោងឆ្អឹងកងខ្នង បន្តចេញពីខួរក្បាលនិងចេញពីផ្នែកចំហនៃបាតលលាដ៏ក្បាល សន្ធឹងចុះក្រោមប្រវែងប្រហែល 42-45cm។
55
56-តើខួរឆ្អឹងខ្នងការពារដោយអ្វីខ្លះ?
ចំ: ខួរឆ្អឹងខ្នងការពារដោយឆ្អឹងខ្នង ស្រោមខួរ និងទឹកខួរ។
56
57-តើខួរឆ្អឹងខ្នងមាននាទីដូចម្តេច?
ចំ: ខួរឆ្អឹងខ្នងមាននាទី - ភ្ជាប់សរសៃប្រសាទនៃបរិមណ្ឌលប្រសាទទៅខួរក្បាល - រ៉ាប់រងនូវការឆ្លងកាត់នៃអាំងភ្លុចប្រសាទចេញពីណឺរ៉ូនវិញ្ញាណនាំទៅខួរក្បាល និងអាំងភ្លុចប្រសាទចេញពីខួរក្បាលទៅណឺរ៉ូនចលករ។ - ត្រួតពិនិត្យរេផ្លិចខ្លះៗដែលជាតំណបអឆន្ទៈនិងស្វ័យប្រវត្តិ។
57
58-តើខ្នាត់ទទឹងនៃខួរឆ្អឹងខ្នងបង្ហាញឲ្យឃើញអ្វីខ្លះ?
ចំ: ខ្នាត់ទទឹងនៃខួរឆ្អឹងខ្នងបង្ហាញឲ្យឃើញ - ផ្នែកខាងក្នុងមានរាងជាអក្សរ H ជាសារធាតុប្រផេះមានផ្ទុកណឺរ៉ូនភ្ជាប់និងតួកោសិកានៃណីរ៉ូនចលករ។ - ផ្នែកខាងក្រៅជាសារធាតុសដែលមានភីបរបស់អាក់សូនដែលដឹកនាំអាំងភ្លុច ប្រសាទរវាងផ្នែកផ្សេងៗនៃសារពាង្គកាយជាមួយខួរឆ្អឹងខ្នងនិងខួរក្បាល។ - នៅចំកណ្តាលឆ្អឹងខ្នងជាប្រហោងឆ្អឹងខ្នងដែលពេញទៅដោយធាតុរាវខួរឆ្អឹងខ្នង។
58
59-តើខួរឆ្អឹងខ្នងមានទំនាក់ទំនងជាមួយខួរក្បាលយ៉ាងដូចម្តេច?
ចំ: ទំនាក់ទំនងរវាងខួរឆ្អឹងខ្នងនិងខួរក្បាលៈ - ព័ត៌មានផ្នែកវិញ្ញាណនាំនិងចលករឆ្លងកាត់ពីខួរក្បាលទៅផ្នែកផ្សេងៗនៃ សារពាង្គកាយតាមរយៈខួរឆ្អឹងខ្នង។ - សរសៃប្រសាទវិញ្ញាណនាំនិងចលករដែលស្ថិតនៅខាងក្រោមខួរកញ្ចឹងកត្រូវ តែដឹកនាំអាំងភ្លុចទៅខួរក្បាលនិងចេញពីខួរក្បាលឆ្លងកាត់ខួរឆ្អឹងខ្នងទៅកាន់ សរីរាង្គផ្សេងៗ។
59
60-តើខួរឆ្អឹងខ្នងមានសារៈសំខាន់ដូចម្តេច?
ចំ: ខួរឆ្អឹងខ្នងមានសារៈសំខាន់ណាស់ព្រោះ -វាភ្ជាប់សរសៃប្រសាទនៃបរិមណ្ឌលប្រសាទទៅខួរក្បាល ។ + អាំងភ្លុចប្រសាទចេញពីណឺរ៉ូនវិញ្ញាណនាំធ្វើដំណើរឡើងតាមខួរឆ្អឹងខ្នង ដោយឆ្លងកាត់តាមអន្តរណីរ៉ូនឆ្ពោះទៅខួរក្បាល។ + អាំងភ្លុចប្រសាទចេញពីខួរក្បាលបញ្ជូនចុះទៅខួរឆ្អឹងខ្នងតាមអន្តរណឺរ៉ូនឆ្ពោះទៅកាន់ណឺរ៉ូនចលករ។ អាំងភ្លុចប្រសាទទាំងនេះធ្វើដំណើរ តាមសរសៃប្រសាទចលករទៅកាន់សរីរាង្គប្រតិកម្ម (សាច់ដុំ ឬក្រពេញ)។ -ខួរឆ្អឹងខ្នងត្រួតពិនិត្យរេផ្លិចខ្លះៗដែលជាតំណបស្វ័យប្រវត្តិ។
60
61-តើសរសៃប្រសាទលលាដ៏ក្បាលបែកចេញមកពីណា ? ហើយវាពាក់ព័ន្ធទៅទីណាខ្លះ?
ចំ: សរសៃប្រសាទលលាដ៏ក្បាលបែកចេញពីខួរក្បាលៈ - មួយផ្នែកធំ វាភ្ជាប់ទៅនឹងតំបន់នៅក្នុងក្បាលនិងផ្ទៃមុខដូចជាសាច់ដុំ ដែលធ្វើឲ្យភ្នែកនិងអណ្តាតមានចលនា។ - មួយផ្នែកទៀតភ្ជាប់ទៅនឹងសរីរាង្គក្នុងនៃសារពាង្គកាយ។
61
62-តើសរសៃប្រសាទឆ្អឹងខ្នងមួយគូបែកខ្នែងយ៉ាងដូចម្តេចមុននឹងចូលទៅក្នុងខួរឆ្អឹងខ្នង?
ចំ: សរសៃប្រសាទឆ្អឹងខ្នងមួយគូៗបែកខ្នែងមុននឹងចូលទៅក្នុងខួរឆ្អឹងខ្នង។ - ខ្នែងវិញ្ញាណនាំចូលតាមផ្នែកខ្នងនៃសារធាតុប្រផេះរបស់ខួរឆ្អឹងខ្នង។ - ខ្នែងចលករផ្តើមចេញពីផ្នែកពោះនៃសារធាតុប្រផេះ របស់ខួរឆ្អឹងខ្នង។
62
63-ប្រៀបធៀបខួរក្បាលនិងខួរឆ្អឹងខ្នង?
ចំ: ប្រៀបធៀបខួរក្បាលនិងខួរឆ្អឹងខ្នង +លក្ខណៈដូច - មានស្រោមខួរដែលមានភ្នាស3ស្រទាប់ - ស្រទាប់កណ្តាលមានធាតុរាវទឹកខួរ - មាននាទីទទួលនិងឆ្លើយតបនឹងព័ត៌មាន - ខួរកញ្ចឹងកនិង ខួរឆ្អឹងខ្នងមានស្រទាប់ក្រៅជាសារធាតុស និង ស្រទាប់ក្នុងជាសារធាតុប្រផេះ។ +លក្ខណៈខុសគ្នា •ខួរក្បាល -ស្ថិតនៅក្នុងឆ្អឹងលលាដ៏ក្បាល -មានសរសៃប្រសាទលលាដ៏ក្បាល 12គូដែលបែកចេញពីខួរក្បាល -ស្រទាប់ក្រៅនៃខួរធំនិងខួរតូចកើត ពីសារធាតុប្រផេះហើយស្រទាប់ក្នុងកើត ពីសារធាតុស - សកម្មភាពដែលបញ្ជាចេញពីខួរក្បាលភាគច្រើនជាចលនាឆន្ទៈ -ជាមជ្ឈមណ្ឌលមានសតិ បញ្ញា ប្រឌិតញ្ញាណ ការពិចារណា។ - ទទួលព័ត៌មានប្រសាទពីខួរឆ្អឹងខ្នង និងពីសរីរាង្គវិញ្ញាណផ្នែកក្បាល។ •ខួរឆ្អឹងខ្នង -ស្ថិតនៅក្នុងប្រហោងឆ្អឹងកងខ្នង -មានសរសៃប្រសាទឆ្អឹងខ្នង31គូ ដែលបែកចេញពីខួរឆ្អឹងខ្នង -ស្រទាប់ក្រៅកើតពីសារធាតុស ឯស្រទាប់ក្នុងកើតពីសារធាតុ ប្រផេះ -គ្រប់សកម្មភាពដែលចេញពី ខួរឆ្អឹងខ្នងជាចលនាអឆន្ទៈ -ជាមជ្ឈមណ្ឌលគ្មានសតិ បញ្ញា ប្រឌិតញ្ញាណ ការពិចារណា។ -ទទួលព័ត៌មានប្រសាទពីសរីរាង្គ វិញ្ញាណ(ក្រៅពីសរីរាង្គនៅផ្នែក ក្បាល)ហើយបញ្ជូនទៅខួរក្បាល។
63
64. តើរេផ្លិចជាអ្វី?
ចំ: រេផ្លិចជាសកម្មភាពអឆន្ទៈឆ្លើយតបដោយស្វ័យប្រវត្តិដែលកើតឡើងដោយគ្មានការចូលរួមពីខួរក្បាល។
64
65-តើរេផ្លិចអាចការពារសារពាង្គកាយបានយ៉ាងដូចម្តេច?
ចំ: រេផ្លិចអាចការពារសារពាង្គកាយពីគ្រោះថ្នាក់ផ្សេងៗដោយឆ្លើយតបយ៉ាងរហ័សទៅនឹងរំញោចដូចជា រេផ្លិចរន្ធប្រស្រីភ្នែក ត្របកភ្នែក រេផ្លិចឆ្លើយ តបនឹងការប៉ះទង្គិចវត្ថុក្តៅឬស្រួច។
65
66-តើមានទម្រង់អ្វីខ្លះដែលទាក់ទងនឹងលំនាំរេផ្លិច?
ចំ: ទម្រង់ដែលទាក់ទងនឹងលំនាំរេផ្លិចមាន ធ្មួលវិញ្ញាណណឺរ៉ូនវិញ្ញាណនាំ ខួរឆ្អឹងខ្នង, ណឺរ៉ូនភ្ជាប់, ណឺរ៉ូនចលករ, សរីរាង្គប្រតិកម្ម។
66
67. ក. តើណឺរ៉ូនចលករនៃបរិបណ្ឌលប្រសាទចែកជាប៉ុន្មានក្រុម? អ្វីខ្លះ? ខ. តើប្រព័ន្ធប្រសាទសូម៉ាទិចនិងប្រព័ន្ធប្រសាទស្វ័យប្រវត្តិមានសកម្មភាព ដូចម្តេច?
ចំ: ក. +ណឺរ៉ូនចលករនៃបរិមណ្ឌលប្រសាទចែកជា2ក្រុមគឺ: - ប្រព័ន្ធប្រសាទសូម៉ាទិច - ប្រព័ន្ធប្រសាទស្វ័យប្រវត្តិ ខ. + ប្រព័ន្ធប្រសាទសូម៉ាទិច: ភ្ជាប់មជ្ឈមណ្ឌលប្រសាទទៅនឹងសាច់ដុំឆ្នូត ឬសាច់ដុំឆន្ទៈ។ ប្រព័ន្ធប្រសាទនេះត្រួតពិនិត្យនិងសម្របសម្រួលសកម្មភាពឆន្ទៈ នៃសារពាង្គកាយ ដូចជាការរត់ ការសរសេរ.....។ + ប្រព័ន្ធប្រសាទស្វ័យប្រវត្តិភ្ជាប់មជ្ឈមណ្ឌលប្រសាទទៅនឹង សរីរាង្គក្នុង សាច់ដុំ រលីង (សាច់ដុំបេះដូងនិងក្រពេញ)។ ប្រព័ន្ធប្រសាទនេះត្រួតពិនិត្យសកម្មភាព អឆន្ទៈនៃសរីរាង្គក្នុង (តម្រូវដង្ហើម របត់ឈាម.......)។
67
68-តើប្រព័ន្ធប្រសាទស្វ័យប្រវត្តិមានប៉ុន្មានផ្នែក? តើផ្នែកនីមួយៗបាន លក្ខណៈដូចម្តេច?
ចំ: + ប្រព័ន្ធប្រសាទស្វ័យប្រវត្តិចែកជា2ផ្នែកគឺៈ - ប្រព័ន្ធប្រសាទសាំប៉ាទិច - ប្រព័ន្ធប្រសាទប៉ារ៉ាសាំប៉ាទិច + ប្រព័ន្ធប្រសាទសាំប៉ាទិច: ធ្វើសកម្មភាពកាលណាមានភាពតានតឹង។ ឧ-នៅពេលមានអាសន្នដូចជាឆ្កែដេញខាំ អាំងភ្លុចប្រសាទបញ្ជាឲ្យ បេះដូងដើរលឿននិងមានសម្ពាធឈាមខ្ពស់។កាលណាកម្រិត ជាតិស្ករក្នុងឈាមខ្ពស់អាចផ្តល់ថាមពលច្រើន។ ដូចនេះគេអាចរត់គេចចេញពីឆ្កែបានយ៉ាងរហ័ស។ +ប្រព័ន្ធប្រសាទប៉ារ៉ាសាំប៉ាទិច: មានសកម្មភាពបញ្ច្រាសគ្នានឹងផលនៃប្រព័ន្ធប្រសាទសាំប៉ាទិចគីបន្ទាប់ពីមានភាពតានតឹង-ភាពអាសន្ន ប្រព័ន្ធនេះធ្វើឲ្យសារពាង្គកាយត្រឡប់ទៅជាស្ថានភាពធម្មតាវិញ។
68
69-ចូររៀបរាប់ពីឥទ្ធិពលអាល់កុលទៅលើសារពាង្គកាយនិងប្រព័ន្ធ ប្រសាទ?
ចំ: + អាល់កុលនៅក្នុងស្រាបានពន្យឺតសកម្មភាពមជ្ឈមណ្ឌលប្រសាទ (ការវិនិច្ឆ័យ,ការពិចារណា, សតិ និងការប្រមូលផ្តុំអារម្មណ៍)ត្រូវថយចុះ។ + ប្រើអាល់កុលច្រើនហួសបំផ្លាញកោសិកាខួរក្បាលនិងថ្លើម។
69
70-តើកាហ្វេអុីនបានឥទ្ធិពលទៅលើសារពាង្គកាយនិងប្រព័ន្ធប្រសាទយ៉ាង ដូចម្តេច?
ចំ: + កាហ្វេអុីនមាននៅក្នុងកាផែ តែ កូកានិងភេសជ្ជៈជាច្រើនទៀត វាបង្កើនល្បឿនសកម្មភាពនៃមជ្ឈមណ្ឌលប្រសាទ។ + ការផឹកកាហ្វេអុីនច្រើនហួសអាចបង្កើនអត្រាចង្វាក់បេះដូង បណ្តាល ឲ្យរសាប់រសល់ដំណើរញ័រៗ ដេកមិនលក់ វាក៏ក្លោចតម្រងនោមឲ្យផលិតទឹកនោមច្រើន។
70
71-តើនីកូទីនបានឥទ្ធិពលទៅលើសារពាង្គកាយនិងប្រព័ន្ធប្រសាទយ៉ាង ដូចម្តេច?
ចំ: នីកូទីនមាននៅក្នុងថ្នាំជក់ វាបង្កើនការបញ្ចេញអរម៉ូនអេពីណេព្រីន ហើយបង្កើនអត្រាចង្វាក់បេះដូង សម្ពាធឈាម អត្រាដង្ហើមនិងការ បញ្ចេញជាតិអាស៊ីតក្នុងក្រពះ។