ជំពូកទី៥ មេរៀនទី២ ការសំដែងចេញនៃសែន Flashcards

(32 cards)

1
Q

1-តើផ្សិតផ្អួរក្រហមណឺរ៉ូស្ប៉រ៉ាក្រាសសាមានលក្ខណៈពិសេសអ្វីខ្លះ?

A

ចំ: ផ្សិតផ្អួតក្រហមណឺរ៉ូស្ប៉រ៉ាក្រាសសាមានលក្ខណៈពិសេសដោយវាអាចលូតលាស់ក្នុងមជ្ឈដ្ឋានខ្សត់សារធាតុចិញ្ចឹម(មានតែស្ករ,អំបិលខនិជនិងជីវជាតិប្យូទីន)និងបន្តពូជតាមរយៈស្ប៉អាប្លូអុីត។

How well did you know this?
1
Not at all
2
3
4
5
Perfectly
2
Q

2-តើស្ប៉អាចរស់នៅក្នុងមជ្ឈដ្ឋានណាខ្លះ?

A

ចំ: ស្ប៉អាចរស់នៅក្នុងមជ្ឈដ្ឋានៈ
- សំបូរសារធាតុចិញ្ចឹម
- ខ្សត់សារធាតុចិញ្ចឹមលាយមេតាបូលីត C
- ខ្សត់សារធាតុចិញ្ចឹមលាយមេតាបូលីត D

How well did you know this?
1
Not at all
2
3
4
5
Perfectly
3
Q

3-តើប៊ីដលនិងតាទុមអះអាងដូចម្តេច? និងបង្កើតសម្មតិកម្មដូចម្តេច?

A

ចំ: ប៊ីដលនិងតាទុមអះអាងថាមានអង់ស៊ីមពីរប្រភេទបានត្រូវសំយោគដោយមីសេល្យូម ដើម្បីទ្រទ្រង់ការលូតលាស់នៅក្នុងមជ្ឈដ្ឋានខ្សត់សារធាតុចិញ្ចឹម លាយមេតាបូលីត C និងD។
គាត់បានហៅសម្មតិកម្មនេះថា«សែនមួយដឹកនាំសំយោគអង់ស៊ីមមួយ»

How well did you know this?
1
Not at all
2
3
4
5
Perfectly
4
Q

4-ដូចម្តេចហៅថាសែន? តើវាមានមុខងារជាអ្វី?

A

ចំ: + សែនជាអង្កត់មួយនៃADNដែលផ្ទុកព័ត៌មានសេនេទិចសម្រាប់កំណត់សំយោគប្រូតេអុីន1 ។
+ វាមានមុខងារជាពុម្ពគំរូក្នុងសំយោគប្រូតេអុីន។

How well did you know this?
1
Not at all
2
3
4
5
Perfectly
5
Q

5-តើសែនមួយអាចដឹកនាំសំយោគប្រតេអុីនយថាប្រភេទខុសគ្នាដែរឬទេ?

A

ចំ: សែនមួយមិនអាចដឹកនាំសំយោគប្រូតេអុីនយថាប្រភេទខុសៗគ្នាបានទេ គឺវាបញ្ជាការសំយោគប្រូតេអុីនតែមួយប្រភេទគត់។

How well did you know this?
1
Not at all
2
3
4
5
Perfectly
6
Q

6-ចូរប្រៀបបៀបADNនិងARNm ?

A

ចំ: ប្រៀបធៀបADNនិង ARNm
+ លក្ខណៈដូច
- ជាប្រភេទអាស៊ីតនុយក្លេអិច
- មានអាស៊ីតផូស្វ័រិច
- មានបាសអាសូតប្រភេទA,C,G
+ លក្ខណៈខុសគ្នា
•ADN

  • កើតពីច្រវ៉ាក់នុយក្លេអូទីតពីរបំពេញគ្នា តទោល
  • មានស្ករដេអុកស៊ីរីបូស (C5H10O4)
  • មានបាសប្រភេទT
  • មាននុយក្លេអូទីតច្រើន(រាប់លាន)
  • ប្រវែងវែង
  • ម៉ាសម៉ូលេគុលធំ
  • អង្កត់មួយរបស់ADN កំណត់សំយោគ ARNm មួយ
  • ផ្ទុកព័ត៌មានសេនេទិចសម្រាប់ចម្លង ចេញ នូវARNm

•ARNm
- កើតពីច្រវ៉ាក់វីបូនុយក្លេអូទីត
- មានស្កររីបូស (C5H10O5)
- មានបាសប្រភេទ U
- មានរីបូនុយក្លេអូទីតតិច(រាប់ពាន់)
- ប្រវែងខ្លី
- ម៉ាសម៉ូលេគុលតូច
- ARNm មួយសំយោគចេញពីអង្កត់មួយរបស់ADN
- ចម្លងព័ត៌មានសេនេទិចចេញ ពីអង្កត់មួយរបស់ADN។

How well did you know this?
1
Not at all
2
3
4
5
Perfectly
7
Q

7- ចូរប្រៀបធៀប ADN និងប្រូតេអុីន ។

A

ចំ: ប្រៀបធៀបADNនិង ប្រូតេអុីន
+ លក្ខណៈដូច
- ជាម៉ាក្រូម៉ូលេគុល
- ម៉ូលេគុលនីមួយៗជាច្រវ៉ាក់ដែលកើតពីឯកតានៃធាតុបង្ក។
- ម៉ូលេគុលនីមួយៗមានតំណលំដាប់នុយក្លេអូទីតឬតំណលំដាប់អាស៊ីតអាមីនេជាក់លាក់។
+ លក្ខណៈខុសគ្នា
• ADN
- ម៉ូណូមែគឺនុយក្លេអូទីត
- កើតពីច្រវ៉ាក់នុយក្លេអូទីត2ខ្សែបំពេញគ្នាតទោល
- មាននុយក្លេអូទីតច្រើន
- ប្រវែងវែង ម៉ាសម៉ូលេគុលធំ
- នុយក្លេអូទីត 3 កំណត់អាស៊ីតអាមីនេ1
- តំណលំដាប់នុយក្លេអូទីត កំណត់អាស៊ីត អាមីនេ
- បង្កដោយនុយក្លេអូទីត 4 ប្រភេទ

• ប្រូតេអុីន
- ម៉ូណូមែគឺអាស៊ីតអាមីនេ
- កើតពីច្រវ៉ាក់អាស៊ីតអាមីនេ
- មានអាស៊ីតអាមីនេតិច
- ប្រវែងខ្លី ម៉ាសម៉ូលេគុលតូច
- អាស៊ីតអាមីនេកំណត់ដោយ នុយក្លេអូទីត3
- តំណលំដាប់អាស៊ីតអាមីនេ កំណត់ដោយនុយក្លេអូទីតរបស់ADN
- បង្កដោយអាស៊ីតអាមីនេ20

How well did you know this?
1
Not at all
2
3
4
5
Perfectly
8
Q

8-តើARN ជាអ្វី? តើARN ចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

A

ចំ: + ARNជាប្រភេទមួយនៃអាស៊ីតនុយក្លេអិច វាជាប៉ូលីមែនៃរីបូនុយក្លេអូទីត មួយខ្សែដែលមាននាទីចូលរួមសំយោគប្រូតេអុីន
+ ARN មាន3ប្រភេទ ARNនាំសារ (ARNm) ARNដឹកនាំ (ARNt) ARN រីបូសូម (ARNr)

How well did you know this?
1
Not at all
2
3
4
5
Perfectly
9
Q

9-ចូរបង្ហាញពីទម្រង់របស់ARNm និងនាទីរបស់វា?

A

ចំ: + ទម្រង់របស់ARNm កើតពីច្រវ៉ាក់រីបូនុយក្លេអូទីតមួយខ្សែដែលភ្ជាប់ដោយ សម្ព័ន្ធកូវ៉ាឡង់រវាងស្កររីបូសនិងអាស៊ីតផូស្វ័រិច។
+ ARNm មាននាទីចម្លងព័ត៌មានសេនេទិចពីច្រវ៉ាក់ម្ខាងរបស់អង្កត់ADN ឲ្យទៅជាតំណលំដាប់រីបូនុយក្លេអូទីតរបស់ARNm ហើយបញ្ជូនតំណលំដាប់នេះ ទៅកាន់រីបូសូមដើម្បីសំយោគប្រូតេអុីន។

How well did you know this?
1
Not at all
2
3
4
5
Perfectly
10
Q

10-តើរីបូនុយក្លេអូទីតនីមួយៗបង្កឡើងពីធាតុអ្វីខ្លះ?

A

ចំ: រីបូនុយក្លេអូទីតនីមួយៗបង្កឡើងពី
- អាស៊ីតផូស្វ័រិច 1 ម៉ូលេគុល
- ស្កររីបូស 1 ម៉ូលេគុល
- បាសអាសូត 1 ម៉ូលេគុល

How well did you know this?
1
Not at all
2
3
4
5
Perfectly
11
Q

11-ចូរពណ៌នាពីម៉ូលេគុលARNm?

A

ចំ: ម៉ូលេគុលARNm ច្រវ៉ាក់រីបូនុយក្លេអូទីតមួយខ្សែដែលកើតចេញពីការចម្លងព័ត៌មានសេនេទិចពីសែន ហើយបញ្ជូនទៅកាន់រីបូសូមដើម្បីសំយោគប្រូតេអុីន។

How well did you know this?
1
Not at all
2
3
4
5
Perfectly
12
Q

12-ហេតុអ្វីបានជាចាំបាច់មានការសំយោគARNm ?

A

ចំ: បានជាចាំបាច់មានការសំយោគARNm ព្រោះព័ត៌មានសេទិចស្ថិតនៅជានិច្ចក្នុងណ្វៃយ៉ូ ការសំយោគប្រូតេអុីនធ្វើនៅក្នុងស៊ីតូប្លាស។ ដូចនេះត្រូវមានម៉ូលេគុលទៅចម្លងក្រមគឺARNm ។

How well did you know this?
1
Not at all
2
3
4
5
Perfectly
13
Q

13-ចូរបកស្រាយពីចលនការចម្លងព័ត៌មានសេនេទិច(ចលនការចម្លងក្រម)?

A

ចំ: ចលនការសំយោគARNm ប្រព្រឹត្តទៅនៅលើម៉ូលេគុលADN នៅចន្លោះវគ្គ ក្រោមអំពើរបស់អង់ស៊ីមARNប៉ូលីមេរ៉ាស។
• អង់ស៊ីមARNប៉ូលីមេរ៉ាសមាននាទី
- ទទួលស្គាល់សញ្ញាសេនេទិចនៅលើADN ដែលអាចឲ្យចាប់ផ្តើមនិងបញ្ចប់ ការសំយោគម៉ូលេគុលARNm ត្រង់កន្លែងជាក់លាក់។
- បើកម៉ូលេគុលADNដោយផ្តាច់សម្ព័ន្ធអុីដ្រូសែនខ្សោយដែលភ្ជាប់ច្រវ៉ាក់ទាំង2
- ធ្វើឲ្យមានប៉ូលីមែកម្មនៃនុយក្លេអូទីត(ការសំយោគARNm )៖ រីបូនុយក្លេអូទីតសេរីចូលទៅភ្ជាប់នឹងនុយក្លេអូទីតនៃច្រវ៉ាក់ម្ខាងរបស់អង្កត់ADN តាមគោលការបំពេញបាសគឺ A បំពេញ U និង C បំពេញ G សំយោគចប់ARNm ក៏ផ្តាច់ចេញពី ADNហើយចាកចេញពីណ្វៃយ៉ូទៅកាន់ស៊ីតូប្លាស។

How well did you know this?
1
Not at all
2
3
4
5
Perfectly
14
Q

14-ដូចម្តេចហៅថាអង់ស៊ីមARNប៉ូលីមេរ៉ាស?

A

ចំ: អង់ស៊ីមARN ប៉ូលីមេរ៉ាស ជាអង់ស៊ីមដែលមានអន្តរាគមន៍លើការសំយោគម៉ូលេគុលARNm។

How well did you know this?
1
Not at all
2
3
4
5
Perfectly
15
Q

15-ដូចម្តេចហៅថាការចម្លងព័ត៌មានសេនេទិច?

A

ចំ: ការចម្លងព័ត៌មានសេនេទិច ជាការចម្លងតំណលំដាប់នុយក្លេអូទីតលើអង្កត់មួយរបស់ADNឲ្យទៅជាតំណលំដាប់រីបូនុយក្លេអូទីតរបស់ARNm។

How well did you know this?
1
Not at all
2
3
4
5
Perfectly
16
Q

16-តើក្រមសេនេទិចជាអ្វី? ហេតុអ្វីបានជាគេថាក្រមសេនេទិចមានលក្ខណៈ ជាសកល?

A

ចំ: + ក្រមសេនេទិចជាប្រព័ន្ធនៃភាពត្រូវគ្នារវាងនុយក្លេអូទីតបីទៅនឹងអាស៊ីតអាមីនេមួយក្នុងប្រូតេអុីន។
+ បានជាគេថាក្រមសេនេទិចមានលក្ខណៈជាសកល ព្រោះក្រមសេនេទិចត្រូវបានប្រើប្រាស់រួមគ្នាគ្រប់ប្រភេទភាវរស់ចាប់ពីបាក់តេរី,រុក្ខជាតិ,សត្វនិង មនុស្ស។

17
Q

17-ចូរប្រៀបធៀបការសំយោគ ARNm និងការស្វ័យតំឡើងទ្វេADN?

A

ចំ: ប្រៀបធៀបការសំយោគ ARNm និងការស្វ័យតំឡើងទ្វេADN
+ លក្ខណៈដូច
- ប្រព្រឹត្តក្នុងណ្វៃយ៉ូនៃកោសិកានៅចន្លោះវគ្គ
- សម្ព័ន្ធអុីដ្រូសែននៃច្រវ៉ាក់នុយក្លេអូទីតទាំងពីររបស់ADNត្រូវផ្តាច់ចេញពីគ្នា
- ប្រព្រឹត្តទៅក្រោមអំពើរបស់អង់ស៊ីមប៉ូលីមេរ៉ាស។
+ លក្ខណៈខុសគ្នា
• ការសំយោគARN
- រីបូនុយក្លេអូទីតសេរីជាប្រភេទ A,U,C,G
- នុយក្លេអូទីតសេរីបំពេញទៅនឹង ច្រវ៉ាក់តែម្ខាងនៃអង្កត់ADN តាមគោលការណ៍បំពេញបាសA-U, C-G
- ក្រោយការសំយោគគេបាន ARNm មួយ ដែលផ្តាច់ចេញពីច្រវ៉ាក់ADN រួចចេញពីណៃ្វយ៉ូទៅកាន់ស៊ីតូប្លាស ឯច្រវ៉ាក់ ADN ទាំងពីររបស់ADN ក៏ភ្ជាប់គ្នាវិញ។
- ប្រព្រឹត្តទៅក្រោមអំពើរបស់អង់ស៊ីម ARNប៉ូលីមេរ៉ាស

• ការស្វ័យតំឡើងទ្វេADN
- ដេអុកស៊ីរីបូនុយក្លេអូទីតសេរីជាប្រភេទA,T,C,G
- នុយក្លេអូទីតសេរីបំពេញទៅនឹង ច្រវ៉ាក់ទាំងសងខាងនៃម៉ូលេគុល ADNតាមគោលការណ៍បំពេញបាសA-T, C-G
- ក្រោយតំឡើងទ្វេគេបានម៉ូលេគុល ADNកូនពីរដូចគ្នាបេះបិទនិងដូចមេហើយស្ថិតនៅក្នុងណ្វៃយ៉ូជានិច្ច។
- ប្រព្រឹត្តទៅក្រោមអំពើរបស់អង់ស៊ីមADN ប៉ូលីមេរ៉ាស

18
Q

18-តើចលនការសំយោគប្រូតេអុីនប្រព្រឹត្តទៅបានដោយសារអ្វីខ្លះ?

A

ចំ: ចលនការសំយោគប្រូតេអុីនប្រព្រឹត្តទៅបានដោយសារADN, ARNm, ARNt, ARNr, រីបូសូមអង់ស៊ីមនិង ATP។

19
Q

19-ចូរពណ៌នាពីនាទី ADN, ARNm, ARNt, ARNr ក្នុងសំយោគ ប្រតេអុីន?

A

ចំ: ក្នុងសំយោគប្រូតេអុីន
+ ADN: មាននាទីផ្ទុកព័ត៌មានសេនេទិចកំណត់សំយោគ ARNm
+ ARNm : មាននាទីចម្លងព័ត៌មានសេនេទិចគឺចម្លងតំណលំដាប់នុយក្លេអូទីតក្នុងច្រវ៉ាក់ម្ខាងរបស់អង្កត់ ADN ឲ្យទៅជាតំណលំដាប់រីបូនុយក្លេអូទីតហើយបញ្ជូន តំណលំដាប់នេះទៅកាន់រីបូសូមដើម្បីសំយោគប្រូតេអុីន។
+ ARNt : មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចូលក្នុងរីបូសូមដោយតម្រូវអង់ទីកូដុងជាមួយកូដុងរបស់ ARNm ដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិចឲ្យទៅជាប្រូតេអុីន។
+ ARNr : មាននាទីចូលរួមជាមួយប្រូតេអុីនបង្កើតជារីបូសូមដែលជារោងជាងសាងសង់ប្រូតេអុីន។

20
Q

20-តើរីបូសូមជាអ្វី? ស្ថិតនៅឯណា? មាននាទីអ្វី?

A

ចំ: រីបូសូម ជាធាតុកោសិកាតែមួយគត់ដែលចូលរួមសំយោគប្រតេអុីន។ វាស្ថិតនៅសេរីក្នុងស៊ីតូប្លាសឬ ស្ថិតនៅលើបណ្តាញអង់ដូប្លាស។ មានតែរីបូសូមទេដែលភ្ជាប់ ARNm ជាមួយដើម្បីចូលរួមសំយោគប្រូតេអុីនដែលមាននាទីជារោងជាងសាងសង់ប្រតេអុីន។

21
Q

21-តើរីបូសូមនីមួយៗមានប៉ុន្មានផ្នែក? អ្វីខ្លះ តើផ្នែកនីមួយៗបង្កឡើងពីអ្វី?

A

ចំ: រីបូសូមនីមួយៗមានពីរផ្នែកគឺៈ ឯកតារងធំ និង ឯកតារងតូច
- ឯកតារងធំបង្កពី ARNr 3ម៉ូលេគុលនិងប្រូតេអុីន 45ម៉ូលេគុល។
- ឯកតារងតូចបង្កពី ARNr 13ម៉ូលេគុលនិងប្រូតេអុីន33ម៉ូលេគុល។

22
Q

22-ចូរពណ៌នាពីកំណកំណើតរីបូសូម?

A

ចំ: កំណកំណើតរីបូសូម: ប្រូតេអុីនរីបូសូមចូលក្នុងណៃ្វយ៉ូជួបជាមួយ ARNr បង្កើតបាន ជាឯកតារងធំ និងឯកតារងតូច។បន្ទាប់មកឯកតារងទាំងពីរ ចាកចេញពីណៃ្វយ៉ូទៅស៊ីតូប្លាស ដើម្បីប្រើប្រាស់ជារោងជាងសាងសង់ប្រូតេអុីន។

23
Q

23-ចូរពណ៌នាពីទម្រង់ ARNt?

A

ចំ:ទម្រង់ARNt កើតពីច្រវ៉ាក់នុយក្លេអូទីតទោលដែលមានចុងម្ខាងរុំព័ទ្ធលើខ្លួនឯងបង្កើតបានជាកំពក 3 ដែលនៅលើកំពកកណ្តាលមានបាស 3តគ្នា ហៅថាអង់ទីកូដុង សម្រាប់បំពេញជាមួយកូដុង ឯចុងម្ខាងទៀតជាកន្លែងភ្ជាប់អាស៊ីតអាមីនេ។

24
Q

24-តាមទម្រង់របស់វា តើARNt មានលក្ខណៈពិសេសអ្វីខ្លះ?

A

ចំ: តាមទម្រង់របស់ARNt មានលក្ខណៈពិសេសពីរយ៉ាងគឺនៅចុងម្ខាងមានអង់ទីកូដុងសម្រាប់បំពេញជាមួយកូដុង ឯចុងម្ខាងទៀតជាកន្លែងភ្ជាប់អាស៊ីតអាមីនេ។

25
25-ចូរប្រៀបធៀប ARNm និងARNt ?
ចំ: ប្រៀបធៀប ARNm និងARNt + លក្ខណៈដូច - កើតពីនុយក្លេអូទីត 4ប្រភេទ - ជាច្រវ៉ាក់រីបូនុយក្លេអូទីតទោល + លក្ខណៈខុសគ្នា • ARNm - មានរីបូនុយក្លេអូទីតរាប់រយ - ច្រវ៉ាក់ត្រង់ - មាននាទីចម្លងនិងបញ្ជូនព័ត៌មានសេនេទិច • ARNt - មាននុយក្លេអូទីតពី70-80 - ច្រវ៉ាក់បត់បែនមានកំពក១ - ដឹកនាំអាស៊ីតអាមីនេចូលរួមបកប្រែក្រម
26
26-ក្នុងការភ្ជាប់អាស៊ីតអាមីនេមួយទៅនឹងARNt យថាប្រភេទ តើត្រូវមានអន្តរាគមន៍ពីអ្វីខ្លះ?
ចំ: ក្នុងការភ្ជាប់អាស៊ីតអាមីនេមួយទៅនឹងARNt យថាប្រភេទប្រព្រឹត្តឡើងដោយមានអន្តរាគមន៍ពីអង់ស៊ីមយថាប្រភេទអាមីណូអាស៊ីលសាំងតេតាសនិង ថាមពលATP។
27
27-ក្នុងការសំយោគប្រូតេអុីនហេតុអ្វីបានជាចាំបាច់ត្រូវមាន ARNt?
ចំ: ក្នុងការសំយោគប្រូតេអុីនបានជាចាំបាច់ត្រូវមាន ARNt ព្រោះARNt មាននាទី ដឹកនាំអាស៊ីតអាមីនេ ពីស៊ីតូប្លាសចូលក្នុងរីបូសូមនឹងតម្រូវអង់ទីកូដុងជាមួយកូដុងរបស់ ARNm។
28
28-តើមានបាតុភូតអ្វីកើតឡើងនៅពេលដែលរីបូសូមផ្លាស់ទីដល់កូដុងស្តុប?
ចំ: នៅពេលដែលរីបូសូមផ្លាស់ទីដល់កូដុងស្តុបចលនការសំយោគប្រូតេអុីនត្រូវបញ្ចប់ហើយ ARNm, ARNt, រីបូសូម, ច្រវ៉ាក់ប៉ូលីប៉ិបទីត ត្រូវបំបែកចេញពីគ្នា ហើយអាស៊ីតអាមីនេមេត្យូនីនក៏ផ្តាច់ចេញពីចំណងប៉ិបទីត។
29
29-ពេលសំយោគប្រូតេអុីនចប់ តើមានហេតុកាណ៍អ្វីកើតឡើងនៅក្នុងច្រវ៉ាក់ប៉ូលីប៉ិបទីត?
ចំ: ពេលសំយោគប្រូតេអុីនចប់ មេត្យូនីនក៏ផ្តាច់ចេញពីច្រវ៉ាក់ប៉ូលីប៉ិបទីត បន្ទាប់មកប្រូតេអុីនដែលសំយោគបានត្រូវបានដឹកជញ្ជូនទៅកន្លែងណាដែលត្រូវការ។
30
30-ចូរសង្ខេបដំណាក់សំខាន់ៗក្នុងចលនការបកប្រែក្រុម?
ចំ: សង្ខេបដំណាក់សំខាន់ៗក្នុងចលនការបកប្រែក្រម - ដំណាក់ផ្ដើម: កូដុងផ្តើម AUG ត្រូវនឹងអាស៊ីតអាមីនេមេត្យូនីននៅក្នុងថតP នៃរីបូសូម។ - ដំណាក់លូតវែង: រីបូសូមផ្លាស់ទីតាមបណ្តោយ ARNm ហើយ ARNt ក៏ទម្លអាស៊ីតអាមីនេជាបន្តបន្ទាប់ក្នុងថតAនៃរីបូសូម។ អាស៊ីតអាមីនេទាំងនេះភ្ជាប់គ្នា ពីមួយទៅមួយដោយចំណងប៉ិបទីតបង្កើតបានជាច្រវ៉ាក់ប៉ូលីប៉ិបទីត។ - ដំណាក់បញ្ចប់នៅពេលដែលរីបូសូមផ្លាស់ទីដល់កូដុងស្តុប (UUA,UAG, USA)ធាតុស៊ាំញ៉ាំ ARNm, ARNt, រីបូសូម ច្រវ៉ាក់ប៉ូលីប៉ិបទីតត្រូវបំបែកចេញ ពីគ្នាហើយបន្ទាប់មកអាស៊ីតអាមីនេមេត្យូនីនក៏ផ្តាច់ចេញពីចំណងប៉ិបទីត។
31
31-តើកោសិកាទាំងអស់សំយោគប្រូតេអុីនទាំងអស់ក្នុងពេលតែមួយឬទេ? ហេតុអ្វី?
ចំ: កោសិកាទាំងអស់មិនសំយោគប្រូតេអុីនទាំងអស់ក្នុងពេលតែមួយទេគឺក្នុងកោសិកានីមួយៗមានតែសែនមួយចំនួនទេ ដែលមានសកម្មភាពគឺសែននីមួយៗសំយោគតែប្រូតេអុីនណាដែលចាំបាច់និងនៅពេលត្រូវការ។
32
32-តើតម្រូវសំយោគប្រូតេអុីនទទួលឥទ្ធិពលពីអ្វី?តើមានសែនអ្វីខ្លះចូលរួម?
ចំ: តម្រូវសំយោគប្រូតេអុីនទទួលឥទ្ធិពលពីស៊ីតូប្លាស។ វាមានសែនឲចូលរួមគឺ - សែនទម្រង់: កំណត់ទម្រង់ប្រូតេអុីន - សែនប្រតិបត្តការ: បញ្ជាលើសែនទម្រង់ - សែនតម្រូវ: បញ្ជាលើសែនប្រតិបត្តការ។