ជំពូកទី4 មេរៀនទី៣ អង់សុីម Flashcards
(24 cards)
1-អ្វីទៅជាអង់ស៊ីម?
ចំ: អង់ស៊ីម ជាម៉ូលេគុលប្រូតេអុីនដែលមាននាទីជាកត្តាលីករជីវៈជួយជម្រុញល្បឿនប្រតិកម្មគីមីផ្សេងៗ។
2- តើការបំបែកម៉ូលេគុលអាមីដុង និងប្រព្រឹត្តទៅយ៉ាងដូចម្តេចក្នុងប្រដាប់រំលាយអាហារ?
ចំ: ការបំបែកម៉ូលេគុលអាមីដុង ប្រូតេអុីននិងខ្លាញ់វាមិនអាចឆ្លងកាត់ភ្នាសកោសិកាបានទេ ដូចនេះវាត្រូវបំបែកជាសារធាតុតូចៗដោយសារអង់ស៊ីម៖
+ អាមីដុង បំបែកជាភ្លុយកូសក្រោមអំពើអាមីឡាស
+ ប្រូតេអុីនបំបែកជាអាស៊ីតអាមីនេក្រោមអំពើនៃប្រតេអាស
+ ខ្លាញ់ បំបែកជាអាស៊ីតខ្លាញ់និងគ្លីសេរ៉ុលក្រោមអំពើនៃលីប៉ាស។
3- តើទឹកអុកស៊ីសែនណេជាសារធាតុដូចម្តេចក្នុងកោសិកា? តើក្នុងករណីណាដែលវាត្រូវបំបែកជាសារធាតុមិនពុល ?
ចំ: + ទឹកអុកស៊ីសែនណេជាសារធាតុពុលនិងបំផ្លាញកោសិកាប្រសិនបើវាមិនត្រូវបំបែកភ្លាមៗនោះទេ។
+ វាក្លាយជាសារធាតុមិនពុលក្នុងករណីដែលអង់ស៊ីមកាតាឡាសបាន បំប្លែងទឹកអុកស៊ីសែនណេ (H2O2) ឲ្យទៅជាទឹក (H2O) និង អុកស៊ីសែន(O2)។
4- ដូចម្តេចហៅថាស៊ុបស្ត្រាត? តើគេហៅឈ្មោះអង់ស៊ីមយ៉ាងដូចម្តេច?
ចំ: + ស៊ុបស្ត្រាតជាម៉ូលេគុលដែលអង់ស៊ីមមានអំពើទៅលើ។
+ គេហៅឈ្មោះអង់ស៊ីមដោយផ្តើមពីស៊ុបស្ត្រាតហើយបញ្ចប់ដោយពាក្យ អាស
5- ចូរឲ្យឧទាហរណ៍ឈ្មោះអង់ស៊ីមនិងស៊ុបស្ត្រាតឲ្យបាន៥?
ចំ: • ស៊ុបស្ត្រាត
- អាមីដុង
- លីពីត
- ប្រូតេអុីន
- ផូស្វាត
- សែលុយឡូស
• អង់ស៊ីម - អាមីឡាស - លីប៉ាស - ប្រូតេអាស - ផូស្វាតាស - សែលុយឡាស
6- តើគេធ្វើចំណែកថ្នាក់អង់ស៊ីមជាប៉ុន្មានក្រុម? អ្វីខ្លះ?
ចំ: គេធ្វើចំណែកថ្នាក់អង់ស៊ីមជា6ក្រុមគឺៈ
- អុកស៊ីដូរេដុតាស
- ត្រង់ស្វ៉ែរ៉ាស
- អុីដ្រូឡាស
- លីយ៉ាស
- អុីសូមេរ៉ាស
- លីហ្គាស
7- តើគេធ្វើចំណែកថ្នាក់ឈ្មោះអង់ស៊ីមដោយសំអាងលើកត្តាអ្វីខ្លះ?
ចំ: គេធ្វើចំណែកថ្នាក់ឈ្មោះអង់ស៊ីមដោយសំអាងលើកត្តា2គឺៈ
- យថាប្រភេទនៃកត្តាលីករដែលជម្រុញល្បឿនប្រតិកម្មគីមី
- ឈ្មោះស៊ុបស្ត្រាតដែលបញ្ចប់ដោយពាក្យអាស
8- ហេតុអ្វីបានជាគេនិយាយថាអង់ស៊ីមជាប្រតេអុីនយថាប្រភេទ?
ចំ: បានជាគេនិយាយថាអង់ស៊ីមជាប្រូតេអុីនយថាប្រភេទ ព្រោះអង់ស៊ីមមួយប្រភេទមាន អំពើតែទៅលើសារធាតុមួយបែបប៉ុណ្ណោះ។
9-ហេតុអ្វីបានជាសកម្មភាពផ្សេងៗក្នុងសារពាង្គកាយមិនអាចប្រព្រឹត្តទៅបានបើគ្មានអង់ស៊ីម?
ចំ: បានជាសកម្មភាពផ្សេងៗក្នុងសារពាង្គកាយមិនអាចប្រព្រឹត្តទៅបានបើគ្មានអង់ស៊ីម ព្រោះក្នុងសារពាង្គកាយមានប្រតិកម្មគីមីជីវៈជាច្រើនហើយ ប្រតិកម្មទាំងនេះត្រូវការកម្ដៅឬកំហាប់ប្រតិករដើម្បីបង្កើនល្បឿនប្រតិកម្មទាំងនោះ។ ប៉ុន្តែដោយក្នុងសារពាង្គកាយមិនអាចប្រើកម្ដៅឬ កំហាប់ប្រតិករឬកាតាលីករអសរីរាង្គបាន ។
ដូចនេះត្រូវការអង់ស៊ីមជាចាំបាច់ទើបប្រតិកម្មអាចប្រព្រឹត្តទៅបាន។
10- ដូចម្តេចហៅថាអុកស៊ីដូរេដុតាស? តើថ្នាក់រងក្រុមនេះមានអ្វីខ្លះ?
ចំ: + អុកស៊ីដូរេដុតាស ជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មអុកស៊ីដូរេដុកម្ម។
+ ថ្នាក់រងក្រុមនេះមានអុកស៊ីដាស ដេអុីដ្រូសែនណាស អុកស៊ីសែនណាស ពែអុកស៊ីដាសរេដុកតាសនិងអុីដ្រុកស៊ីឡាស
11-ដូចម្តេចហៅថាត្រង់ស្វ៊ែរ៉ាស? តើថ្នាក់រងក្រុមនេះមានអ្វីខ្លះ?ចូរឲ្យឧទាហរណ៍បញ្ជាក់?
ចំ: + ត្រង់ស្វ៊ែរ៉ាស ជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មគីមីយថាប្រភេទដោយផ្ទេរម៉ូលេគុលពីបណ្តុំមួយទៅបណ្តុំមួយទៀត។
+ ថ្នាក់រងក្រុមនេះមានត្រង់សាមីណាស ត្រង់កាបុកស៊ីឡាស។
ឧ- ត្រង់សាមីណាសមាននាទីផ្ទេរបណ្ដុំអាមីន(-NH2)របស់អាស៊ីតអាមីនេ មួយទៅឲ្យអាស៊ីតអាមីនេមួយទៀត។
- ត្រង់កាបុកស៊ីឡាសមាននាទីផ្ទេរបណ្ដុំកាបុកស៊ីល(-COOH) របស់ម៉ូលេគុលមួយទៅឲ្យម៉ូលេគុលមួយទៀត។
17- តើមុយតាសជាអង់សុីមដែលមានសកម្មភាពដូចម្តេច?
ចំ: + មុយតាសជាអង់ស៊ីមដែលជម្រុញប្រតិកម្មក្នុងម៉ូលេគុលដោយធ្វើឲ្យប្រែប្រួលនូវនាទីនៃបណ្ដុំផ្សេងៗ។
18-ដូចម្តេចហៅថាលីហ្គាស? តើថ្នាក់រងក្រុមនេះមានអ្វីខ្លះ?
ចំ: + លីហ្គាសជាអង់ស៊ីមដែលចូលរួមក្នុងប្រតិកម្មបង្កើតសម្ព័ន្ធគីមីរវាងម៉ូលេគុលស៊ុបស្ត្រាតពីរ។
+ ថ្នាក់រងក្រុមនេះមានសាំងតេតាស កាបុកស៊ីឡាស។
19-ចូរពណ៌នាពីលក្ខណៈរបស់អង់ស៊ីម?
ចំ: លក្ខណៈរបស់អង់ស៊ីម៖
- អង់ស៊ីមបង្កើនល្បឿនប្រតិកម្មគីមី
- អង់ស៊ីមទាំងអស់ជាប្រូតេអុីនមានអំពើជាយថាប្រភេទ
- អង់ស៊ីមមានសកម្មភាពខ្លាំងគឺអង់ស៊ីមមួយចំនួនតូចអាចបង្កើនល្បឿន ប្រតិកម្មគីមីបានមួយចំនួនធំ។
- អង់ស៊ីមប្រែប្រួលទម្រង់និងនាទីទៅតាមសីតុណ្ហភាព ឥទ្ធិពលPHនិង កំហាប់ស៊ុបស្ត្រាត។
- អង់ស៊ីមជាកាតាលីករដែលមានប្រតិកម្មបញ្ច្រាសទៅវិញទៅមក។
- អង់ស៊ីមខ្លះត្រូវការកូអង់ស៊ីម។
20- ហេតុអ្វីបានជាគេនិយាយថាអង់ស៊ីមជាប្រូតេអុីនដែលមានសកម្មភាពខ្លាំងក្លា ? ចូរឲ្យឧទាហរណ៍បញ្ជាក់?
ចំ: បានជាគេនិយាយថាអង់ស៊ីមជាប្រូតេអុីនដែលមានសកម្មភាពខ្លាំងក្លា ព្រោះអង់ស៊ីមមួយចំនួនតូចអាចបង្កើនប្រតិកម្មគីមីបានមួយចំនួនធំ។
ឧ-កាតាឡាសមួយម៉ូលេគុលអាចបំបែកម៉ូលេគុលទឹកអុកស៊ីសែនណេបានរាប់លានក្នុង១វិនាទី។
21-ហេតុអ្វីបានជាគេនិយាយថាអង់ស៊ីមជាប្រូតេអុីនយថាប្រភេទនៃអំពើរបស់វា?
ចំ: បានជាអង់ស៊ីមជាប្រូតេអុីនយថាប្រភេទនៃអំពើរបស់វា ព្រោះអង់ស៊ីមមួយប្រភេទមានអំពើតែទៅលើសារធាតុមួយប្រភេទប៉ុណ្ណោះ។
22-តើមានកត្តាអ្វីខ្លះដែលមានឥទ្ធិពលទៅលើសកម្មភាពអង់ស៊ីម?
ចំ: កត្តាដែលមានឥទ្ធិពលទៅលើសកម្មភាពអង់ស៊ីមគឺកត្តាសីតុណ្ហភាព PH,កំហាប់ស៊ុបស្ត្រាតនិងកំហាប់អង់ស៊ីម។
23-ចូរនិយាយពីឥទ្ធិពលនៃសីតុណ្ហភាពទៅលើសកម្មភាពអង់ស៊ីម?
ចំ: ឥទ្ធិពលនៃសីតុណ្ហភាពទៅលើសកម្មភាពអង់ស៊ីម
- សីតុណ្ហភាព40°C-45°C ជាសីតុណ្ហភាពដែលអង់ស៊ីមមានសកម្មភាពខ្លាំងក្លាបំផុត។
- សីតុណ្ហភាពខ្ពស់ពេកលើសពី45°C ឬទាបពេក0°C អង់ស៊ីមត្រូវបាត់បង់គុណភាព។
24- ចូរនិយាយពីឥទ្ធិពលនៃ PHទៅលើសកម្មភាពអង់ស៊ីម?
ចំ: ឥទ្ធិពលនៃ PHទៅលើសកម្មភាពអង់ស៊ីមអាមីឡាស
- មានសកម្មភាពអតិបរនៅកំរិតPH=7
- មានសកម្មភាពថយចុះ នៅកំរិតPH<7 ឬ PH>7
- បាត់បង់គុណភាពនៅកំរិត PH=4.5 ឬ PH=9
25-ចូរនិយាយពីឥទ្ធិពលនៃស៊ុបស្ត្រាតនិងកំហាប់អង់ស៊ីមទៅលើប្រតិកម្ម?
ចំ: ឥទ្ធិពលនៃកំហាប់ស៊ុបស្ត្រាតនិងកំហាប់អង់ស៊ីមទៅលើល្បឿនប្រតិកម្មគឺ
- កាលណាកំហាប់ស៊ុបស្ត្រាតកាន់តែខាប់ប្រតិកម្មគីមីកាន់តែកើនឡើង។
- កាលណាកំហាប់អង់ស៊ីមកាន់តែខាប់ល្បឿនប្រតិកម្មគីមីក៏កាន់តែកើនឡើងដែរ។តែដល់ចំនុចកំពូលមួយល្បឿនប្រតិកម្មគីមីនៅថេរ។
26-ហេតុអ្វីបានជាសីតុណ្ហភាពខ្ពស់ពេកឬទាបពេក អង់ស៊ីមប្រែជាបាត់បង់គុណភាព?
ចំ: បានជាសីតុណ្ហភាពខ្ពស់ពេកឬទាបពេកអង់ស៊ីមប្រែជាបាត់បង់គុណភាព ព្រោះអង់ស៊ីមជាប្រូតេអុីនកាលណាសីតុណ្ហភាពខ្ពស់ពេក សម្ព័ន្ធអុីដ្រូសែនត្រូវផ្តាច់ចំណងប៉ិបទីតរលាជាហេតុធ្វើឲ្យទម្រង់របស់ប្រូតេអុីនប្រែប្រួលគឺមិនអាចមានសកម្មភាពជាកាតាកលីករបាន។
27-ហេតុអ្វីបានជានៅកម្រិតPHធំជាង7និងតូចជាង7សកម្មភាពអាមីឡាសត្រូវថយចុះ?
ចំ: បានជានៅកម្រិតPHធំជាង7និងតូចជាង7 សកម្មភាពអាមីឡាសត្រូវថយចុះ ព្រោះអាមីឡាសជាប្រូតេអុីន ដូចនេះមជ្ឈដ្ឋានអាស៊ីតបឬបាសខ្លាំងធ្វើឲ្យកើនឬបាត់បង់អីយ៉ុងអាស៊ីតអាមីនេដែលបណ្តាលឲ្យសម្ព័ន្ធអុីដ្រូសែនត្រូវបង្អាក់ធ្វើឲ្យបាត់បង់គុណភាព។
28-ដូចម្តេចហៅថាកូអង់ស៊ីម? តើកូអង់ស៊ីមមានអ្វីខ្លះ?
ចំ: + កូអង់ស៊ីមជាអង្គធាតុសមាសដែលមិនមែនជាប្រតេអុីន។ វាចូលរួមជាមួយអង់ស៊ីមដើម្បីជម្រុញល្បឿនប្រតិកម្ម។
+ កូអង់ស៊ីមមានវីតាមីនBកំផ្លិច កូអង់ស៊ីមA
29-គេថាអង់ស៊ីមជាកាតាលីរដែលមានប្រតិកម្មបញ្ច្រាស។ចូរពន្យល់?
ចំ: អង់ស៊ីមអាចបំប្លែងម៉ូលេគុលមួយឲ្យទៅជាសារធាតុមួយថ្មីទៀតហើយ សារធាតុមួយថ្មីនេះ អាចបំប្លែងទៅជាសារធាតុមួយដើមវិញ។ ដូច្នេះប្រតិកម្មបញ្ច្រាសក្នុងសារពាង្គកាយសុទ្ធតែអាចប្រព្រឹត្តទៅបានដោយសារអង់ស៊ីម។