ជំពូកទី៥ មេរៀនទី១ ADNជាទម្រព័ត៌មានសេនេទិច Flashcards
(15 cards)
1-តើភ្នឺម៉ូកូកជាអ្វី?មានរូបរាងប៉ុន្មានបែប? អ្វីខ្លះ? វាមានលក្ខណៈដូចម្តេច?
ចំ: + ភ្នឺម៉ូកូកជាបាក់តេរីដែលបង្កឲ្យមានជម្ងឺរលាកសួត។
+ ភ្នឺម៉ូកូកមានរូបរាងពីរបែបគឺ: រូបរាងS និង រូបរាងR
- រូបរាងS: រលីង មានស្រោមកើតពីភ្លុយស៊ីតអាចបង្កជម្ងឺរលាកសួត
- រូបរាងR: គគ្រាត គ្មានស្រោម មិនបង្កជម្ងឺរលាកសួតទេ
2-ចូរពណ៌នាការពិសោធរបស់លោកគ្រីភីត ?
ចំ: លោកគ្រីភីតសម្លាប់បាក់តេរីដោយកំដៅហើយយកទៅលាយជាមួយបាក់តេរី R រស់ រួចគាត់យកល្បាយនោះចាក់ចូលក្នុងខ្លួនកណ្តុរ គេឃើញកណ្តុរស្លាប់ដោយសារជម្ងឺរលាកសួតព្រោះក្នុងឈាមកណ្តុរ ស្លាប់មានបាក់តេរីមានជីវិត។
លោកគ្រីភីតសន្និដ្ឋានថាៈ
- បាក់តេរីកគ្មានស្រោមបំប្លែងជាបាក់តេរី S បង្កជម្ងឺរលាកសួតហើយ បញ្ជូនលក្ខណៈថ្មីនេះទៅសន្ដានក្រោយ។
- ព័ត៌មានសេនេទិចនៃពូជបាក់តេរីក R ត្រូវបានបំប្លែងដោយធាតុមួយដែលបានមកពីបាក់តេរី S ។
3-ចូរពណ៌នាការពិសោធរបស់លោកអាវីរី ?
ចំ: ការពិសោធរបស់លោកអាវីរៈ
- លោកអាវីរីទាញយកADNពីបាក់តេរី S តាមបច្ចេកទេសគីមីហើយយក ទៅលាយជាមួយបាក់តេរីក R រស់។
- បន្ទាប់មកគាត់ចាក់ល្បាយនោះចូលទៅក្នុងខ្លួនកណ្តុរ។ គេឃើញ កណ្តុរស្លាប់ដោយសារជម្ងឺរលាកសួតព្រោះក្នុងឈាមកណ្តុរស្លាប់មានបាក់តេរី S មានជីវិត។
- លោកអាវីរីសន្និដ្ឋានថាៈ
+ ADNរបស់បាក់តេរី S ជ្រៀតចូលក្នុងADNរបស់បាក់តេរី R មានជីវិតធ្វើឲ្យបាក់តេរី R មានលក្ខណៈថ្មីគឺមានស្រោមហើយក្លាយជាបាក់តេរី S ដែលបង្កជម្ងឺរលាកសួត។
+ ADNរបស់បាក់តេរី S ជាម៉ូលេគុលបំប្លែង
+ ADNជាទម្រព័ត៌មានសេនេទិច។
4-ចូរពណ៌នាការពិសោធរបស់លោកហឺស៊ីនិងឆាស?
ចំ: ការពិសោធរបស់លោកហឺស៊ីនិងឆាស
- លោកហឺស៊ីនិងឆាសរៀបចំវីរុសពីរក្រុមៈ
+ មួយក្រុមភ្ជាប់ស្ពាន់ធ័រវិទ្យុសកម្ម35ទៅនឹងស្រោមប្រូតេអុីន
+ មួយក្រុមទៀតភ្ជាប់ផូស្វ័រវិទ្យុសកម្ម32ទៅនឹង ADN
- គាត់ភ្ជាប់វីរុសទាំងពីរនេះទៅនឹងបាក់តេរីហើយរងចាំឲ្យវាបន្តពូជលើបាក់តេរី
- គាត់សង្កេតឃើញថាៈ
+ ស្ពាន់ធ័រវិទ្យុសកម្ម35ស្ទើរតែទាំងអស់នៅសល់ក្នុងវីរុស
+ ផូស្វ័រវិទ្យុសកម្ម32ទាំងអស់ត្រូវបានបញ្ជូនទៅក្នុងបាក់តេរី
- គាត់សន្និដ្ឋានថា: វីរុសបញ្ចូលADNទៅក្នុងបាក់តេរី។ ដូចនេះADNជាទម្រព័ត៌មានសេនេទិច ។
6-ហេតុអ្វីបានជាគេថាADNជាទម្រព័ត៌មានសេនេទិច?
ចំ: បានជាគេថាADNជាទម្រព័ត៌មានសេនេទិច ព្រោះម៉ូលេគុលADN ផ្ទុកតំណលំដាប់នុយក្លេអូទីតគឺតំណលំដាប់នុយក្លេអូទីតនេះហើយជា ព័ត៌មានសេនេទិចដែលជាប្លង់សាងសង់លក្ខណៈសារពាង្គកាយ។
7-តើនុយក្លេអូទីតជាអ្វី ? វាផ្សំឡើងពីធាតុអ្វីខ្លះ? តើវាមានប៉ុន្មានប្រភេទ?
ចំ: + នុយក្លេអូទីត: ជាឯកតានៃធាតុបង្ករបស់ADN
+ នុយក្លេអូទីតនីមួយៗផ្សំឡើងដោយៈ
- អាស៊ីតផូស្វ័រិច (H3PO4) 1ម៉ូលេគុល
- ស្ករដេអុកស៊ីរីបូស.(C5H10O4) 1ម៉ូលេគុល
- បាសអាសូត 1ម៉ូលេគុល
+ នុយក្លេអូទីតមាន4ប្រភេទដោយសារបាសអាសូតមាន4ប្រភេទគឺ A,T,C,G។
8-ហេតុអ្វីបានជានុយក្លេអូទីតតែ4ប្រភទ អាចបង្កើតបានម៉ូលេគុលADN ខុសគ្នាជាច្រើន?
ចំ: បានជានុយក្លេអូទីតតែ4ប្រភទអាចបង្កើតបានម៉ូលេគុលADNខុសគ្នាជាច្រើន ព្រោះម៉ូលេគុលADNនីមួយៗកើតពីនុយក្លេអូទីតរាប់ម៉ឺនដែលតម្រៀបគ្នាទៅតាមតំណលំដាប់នុយក្លេអូទីតជាក់លាក់។ ម៉ូលេគុលADNនីមួយៗខុសគ្នាដោយសារចំនួន ប្រភេទ ទីតាំងនុយក្លេអូទីត។
9-តើបាសអាសូតមានលក្ខណៈដូចម្តេច?
ចំ: លក្ខណៈនៃបាសអាសូត:
- បាសអាសូតរបស់ADNប្រែប្រួលពីប្រភេទមួយទៅប្រភេទមួយទៀត
- ក្នុងប្រភេទភាវរស់តែមួយភាគរយនៃបាសAនិងTស្មើគ្នាហើយភាគរយនៃបាសCនិងGស្មើគ្នា។
- បាសពួរីន A+G=50% និងបាសពីរីមីឌីន T+C=50%។
10-ចូរបកស្រាយពីគំរូម៉ូលេគុលADNរបស់លោកវ៉ាតសុននិងក្រិច?
ចំ: បកស្រាយពីគំរូម៉ូលេគុលADNរបស់លោកវ៉ាតសុននិងក្រិច:
- ម៉ូលេគុលADNជាប៉ូលីមែនៃនុយក្លេអូទីត។ វាកើតពីច្រវ៉ាក់នុយក្លេអូទីតពីរខ្សែបំពេញគ្នារុំជារង្វេលជុំវិញអ័ក្សមួយដែលមានអង្កត់ផ្ចិត2nm
- ក្នុងច្រវ៉ាក់ម្ខាងៗនៃADNនុយក្លេអូទីតភ្ជាប់គ្នាដោយសារសម្ព័ន្ធកូវ៉ាឡង់រឹងមាំ រវាងអាស៊ីតផូស្វ័រិចនៃនុយក្លេអូទីតមួយទៅនឹងស្ករដេអុកស៊ីរីបូសនៃនុយក្លេអូទីតមួយទៀតដែលនៅជាប់គ្នា។
- ក្នុងច្រវ៉ាក់ទាំងពីររបស់ម៉ូលេគុលADNនុយក្លេអូទីតភ្ជាប់គ្នាទៅវិញទៅ មកដោយសាសម្ព័ន្ធអុីដ្រូសែនខ្សោយរវាងបាសពីរបំពេញគ្នាគឺ
+ Aភ្ជាប់Tដោយសម្ព័ន្ធអុីដ្រូសែន2
+ Cភ្ជាប់Gដោយសម្ព័ន្ធអុីដ្រូសែន3
11-តើ ADNមានលក្ខណៈពិសេសអ្វីខ្លះ?
ចំ: លក្ខណៈពិសេសរបស់ ADN:
- ឯកត្តក្នុងប្រភេទតែមួយ:
+ មានADNខុសគ្នាដោយសារតំណលំដាប់ (ចំនួន ប្រភេទ ទីតាំង)នុយក្លេអូទីត។
+ មានបរិមាណADN ថេរជានិច្ច
+ មានបរិមាណADN ប្រែប្រួលតាមប្រភេទកោសិកាក្នុងកោសិកាបន្តពូជ បរិមាណADNថយចុះពាក់កណ្តាលនឹងបរិមាណADNក្នុងកោសិកាលូតលាស់។
+ បរិមាណADN ប្រែប្រួលពីប្រភេទមួយទៅប្រភេទមួយទៀត។
12-ចូរឲ្យនិយមន័យស្វ័យតំឡើងទ្វេ ADN?
ចំ: ស្វ័យតំឡើងទ្វេ ADN ជាបាតុភូតមួយដែលម៉ូលេគុល ADNមេមួយអាចបង្កើតដោយខ្លួនឯងនូវម៉ូលេគុល ADNកូនពីរដែលដូចគ្នាបេះបិទ និងដូចទៅនឹងម៉ូលេគុល ADNមេ។
13-ចូរបកស្រាយពីចលនការស្វ័យតំឡើងទ្វេ ADN?
ចំ: ចលនការស្វ័យតំឡើងទ្វេ ADN:
- ដំបូងច្រវ៉ាក់ទាំងពីររបស់ ADNចាប់ផ្តើមរលា
- ច្រវ៉ាក់ទាំងពីររបស់ADN ត្រូវបែកចេញពីគ្នាដោយការផ្តាច់សម្ព័ន្ធអុីដ្រូសែនខ្សោយ
- ធ្វើប៉ូលីមែកម្មនុយក្លេអូទីតសេរី: នុយក្លេអូទីតសេរីនៅក្នុងណ្វៃយ៉ូរត់ទៅភ្ជាប់ជាមួយនឹងនុយក្លេអូទីតនៃច្រវ៉ាក់នីមួយៗក្នុងម៉ូលេគុល AND មេតាមគោលការណ៍បំពេញបាសA-T និង C-G។ សំណុំប្រតិកម្មការផ្តាច់សម្ព័ន្ធអុីដ្រូសែននិងការភ្ជាប់នុយក្លេអូទីតសេរីស្ថិតនៅក្រោមអំពើរបស់ អង់ស៊ីមADN ប៉ូលីមេរ៉ាស។
14-ក្រោយពេលតំឡើងទ្វេហើយ ហេតុអ្វីបានជាម៉ូលេគុល ADN កូនទាំងពីរដូចគ្នាបេះបិទនិងដូចទៅនឹងម៉ូលេគុល ADNមេ ?
ចំ: ក្រោយពេលតំឡើងទ្វេហើយ បានជាម៉ូលេគុល ADNកូនទាំងពីរដូច គ្នាបេះបិទនិងដូចទៅនឹងម៉ូលេគុល ADNមេព្រោះ
- នៅពេល ស្វ័យតំឡើងទ្វេ ADNច្រវ៉ាក់ទាំងពីររបស់ADNមេមាននាទីជា ពុម្ពគំរូ។
- នុយក្លេអូទីតសេរីរត់ទៅបំពេញនឹងនុយក្លេអូទីតក្នុងច្រវ៉ាក់មេនីមួយៗតាមគោលការបំពេញបាសA-T និងC-G។
- ក្រោយស្វ័យតម្លើងទ្វេគេបានADNកូនពីរដែលADNកូននីមួយៗមានច្រវ៉ាក់ម្ខាងជារបស់ADNមេជាពុម្ពគំរូ ឯច្រវ៉ាក់ម្ខាងទៀតជាច្រវ៉ាក់កើតថ្មីគឺ វាដូចគ្នាបេះបិទហើយដូចមេទៀត។
15-តើស្វ័យតំឡើងទ្វេ ADNមាននាទីដូចម្តេចខ្លះ?
ចំ: ស្វ័យតំឡើងទ្វេ ADNមាននាទី
- រ៉ាប់រងការតំឡើងទ្វេនៃក្រូម៉ូសូម
- រ៉ាប់រងចំនួននិងរូបរាងក្រូម៉ូសូមឲ្យនៅដដែលក្រោយចំណែកកោសិកា
- រក្សាព័ត៌មានសេនេទិចឲ្យនៅថេរដដែលឆ្លងកាត់ជំនាន់។
16-តើតំឡើងទ្វេក្នុងប្រូការីយ៉ូតនិងអឺការីយ៉ូតខុសគ្នាដូចម្តេច?
ចំ: តំឡើងទ្វេក្នុងប្រូការីយ៉ូតនិងអឺការីយ៉ូតខុសគ្នា:
• តំឡើងទ្វេក្នុងប្រការីយ៉ូត
- ចាប់ផ្តើមពីចំណុចតែមួយរួចញែកទៅតាមទិសដៅផ្ទុយគ្នារហូតជួបគ្នា
- មានសភាពលឿន10^6 គូបាសក្នុង1នាទី
• តំឡើងទ្វេក្នុងអឺការីយ៉ូត - ចាប់ផ្តើមពីចំណុចច្រើនរួចញែកទៅតាមទិសដៅផ្ទុយ គ្នារហូតជួបគ្នា - មានសភាពយឺត500-5000 គូបាសក្នុង1នាទី