មេរៀនទី២ អង់ស្យូស្ពែម Flashcards
(25 cards)
1-អង់ស្យូស្ពែមជាអ្វី?
ចំ: អង់ស្យូស្តែមជារុក្ខជាតិដែលមានគ្រាប់ការពារដោយសំបក
2-តើលក្ខណៈពិសេសពីរយ៉ាងរបស់រុក្ខជាតិអង់ស្យូស្តែមមានអ្វីខ្លះ?
ចំ: លក្ខណៈពិសេសពីរយ៉ាងរបស់រុក្ខជាតិអង់ស្យូស្ពែមគឺៈ
- មានផ្កាជាសរីរាង្គភេទ
- មានគ្រាប់ការពារដោយសំបក។
3-តើគេសំគាល់រុក្ខជាតិម៉ូណូកូទីលេដូនដោយសារអ្វី?
ចំ: គេសំគាល់រុក្ខជាតិម៉ូណូកូទីលេដូនដោយសារ:
- គ្រាប់មានកូទីលេដុង1
- ផ្កាមាន3-6ស្រទាប់
- ស្លឹក: មានទ្រនុងស្រប
- ដើម: ជាដើមទោលនិងមានបាច់សរសៃនាំស្ថិតនៅរាយប៉ាយ
- ឬស: ជាឬសស្ញែ
4-តើគេសំគាល់រុក្ខជាតិឌីកូទីលេដូនដោយសារអ្វី?
ចំ: គេសំគាល់រុក្ខជាតិឌីកូទីលេដូនដោយសារ:
- គ្រាប់មានកូទីលេដុង2
- ផ្កាមាន4-5ស្រទាប់
- ស្លឹក: មានទ្រនុងបែកខ្នែង
- ដើម: មានដើមបែកខ្នែងនិងមានបាច់សរសៃនាំស្ថិតនៅជារង្វង់
- ឬស: ជាឬសកែវ
5- រុក្ខជាតិមួយដើម ស្លឹកមានទ្រនុងស្រប ផ្ការបស់វាមាន6ស្រទាប់តើរុក្ខជាតិនេះស្ថិតនៅក្នុងក្រុមណា?
ចំ: រុក្ខជាតិមួយដើម ស្លឹកមានទ្រនុងស្រប ផ្ការបស់វាមាន6ស្រទាប់ រុក្ខជាតិនេះស្ថិតនៅក្នុងក្រុមម៉ូណូកូទីលេដូន។
6-ប្រៀបធៀបរុក្ខជាតិម៉ូណូកូទីលេដូននិងរុក្ខជាតិឌីកូទីលេដូន?
ចំ: ប្រៀបធៀបរុក្ខជាតិម៉ូណូកូទីលេដូននិងរុក្ខជាតិឌីកូទីលេដូន
• លក្ខណៈដូច
- ជារុក្ខជាតិមានផ្កា មានគ្រាប់ មានកូទីលេដុង
- គ្រាប់ការពារដោយសំបក
- មានបាច់សរសៃនាំ
• លក្ខណៈខុសគ្នា \+ ម៉ូណូកូទីលេដូន - គ្រាប់មានកូទីលេដុង1 - ផ្កាមាន3-6ស្រទាប់ - ស្លឹក: មានទ្រនុងស្រប - ដើម: ជាដើមទោលនិងមានបាច់សរសៃនាំស្ថិតនៅរាយប៉ាយ - ឬស: ជាឬសស្ញែ
+ ឌីកូទីលេដូន
- គ្រាប់មានកូទីលេដុង2
- ផ្កាមាន4-5ស្រទាប់
- ស្លឹក: មានទ្រនុងបែកខ្នែង
- ដើម: ជាដើមបែកខ្នែងនិងមានបាច់សរសៃនាំស្ថិតនៅជារង្វង់
- ឬស: ជាឬសកែវ
7-តើឬសរុក្ខជាតិអង់ស្យូស្ពែមមាននាទីអ្វីខ្លះ?
In
ចំ: ឬសរុក្ខជាតិអង់ស្យូស្ពែមមាននាទី:
- ចងភ្ជាប់រុក្ខជាតិទៅនឹងដី
- ស្រូបទឹកនិងអំបិលខនិជនិងដឹកនាំទៅដើមនិងស្លឹកតាមស៊ីឡែម
- ស្តុកអាហារ
8-តើដើមរុក្ខជាតិអង់ស្យូស្ពែមមាននាទីអ្វីខ្លះ?
ចំ: ដើមរុក្ខជាតិអង់ស្យូស្ពែមមាននាទី
- ទ្រទ្រង់ផ្នែកនៅលើដី
- ដឹកនាំទឹកអំបិលខនិជតាមស៊ីឡែមពីឬសទៅដើមនិងស្លឹកហើយ ដឹកនាំសារធាតុសរីរាង្គពីស្លឹកទៅគ្រប់ផ្នែកទាំងអស់របស់រុក្ខជាតិ។
- ស្តុកអាហារ
- ធ្វើរស្មីសំយោគដើម្បីបង្កើតសារធាតុសរីរាង្គសម្រាប់រុក្ខជាតិ។
9-ក. +តើសរសៃនាំសំខាន់ៗក្នុងរុក្ខជាតិមានអ្វីខ្លះ? តើសរសៃនាំនីមួយៗមាននាទីអ្វីខ្លះ?
ខ. +តើស្រទាប់មេស្ថិតនៅកន្លែងណា? វាមាននាទីដូចម្តេច?
ចំ: ក. + សរសៃនាំសំខាន់ៗក្នុងរុក្ខជាតិមានស៊ីឡែមនិងផ្លូអែម។
+ ស៊ីឡែមមាននាទីដឹកនាំទឹកនិងអំបិលខនិជពីឬសទៅដើមនិងស្លឹក។
+ ផ្លូអែមមាននាទីដឹកនាំសារធាតុសរីរាង្គពីស្លឹកទៅគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិ។
ខ. + ស្រទាប់មេស្ថិតនៅចន្លោះស៊ីឡែមនិងផ្លូអែម
+ ស្រទាប់មេមាននាទីផលិតស៊ីឡែមនិងផ្លូអែមថ្មី។
10-ក. + តើទម្រង់ក្នុងស្លឹករុក្ខជាតិមានប៉ុន្មានស្រទាប់? អ្វីខ្លះ?
ខ. + តើស្រទាប់នីមួយៗមាននាទីដូចម្តេច?
ចំ: ក. - ទម្រង់ក្នុងស្លឹករុក្ខជាតិមាន3ស្រទាប់គឺៈ
+ អេពីឌែមលើនិងអេពីឌែមក្រោម
+ ស្រទាប់កោសិកាប៉ាលីសាត
+ ស្រទាប់កោសិកាស្ពោត។
ខ. - អេពីឌែមមាននាទីការពារផ្ទៃស្លឹករុក្ខជាតិនិងមានរន្ធតូចៗហៅថាស្កូម៉ាត សម្រាប់បណ្តូរឧស្ម័ននិងរំភាយចំហាយទឹក។
- ស្រទាប់កោសិកាប៉ាលីសាត មានក្លរ៉ូប្លាសដែលមានផ្ទុកក្លរ៉ូភីល មាននាទីក្នុងដំណើររស្មីសំយោគដើម្បីបង្កើតសារធាតុសរីរាង្គសម្រាប់រុក្ខជាតិ។
- ស្រទាប់កោសិកាស្ពោត មានផ្ទុកសរសៃនាំស៊ីឡែមនិងផ្លូអែមហើយ និងរន្ធខ្យល់ជាច្រើន
11-តើផ្នែកផ្សេងៗរបស់ផ្កាមានអ្វីខ្លះ?
ចំ: ផ្នែកផ្សេងៗរបស់ផ្កាមានៈ
- ត្របកផ្កា
- ស្រទាប់ផ្កា
- កញ្ចុំកេសរឈ្មោល: ទងកេសរឈ្មោលនិងប្លោកលំអង
- កញ្ចុំកេសរញី: ស្ទិចម៉ាត កកេសរញី អូវែមានផ្ទុកអូវុល
12 តើកញ្ចុំកេសរញីចែកជាប៉ុន្មានផ្នែក? អ្វីខ្លះ?
ចំ: កញ្ចុំកេសរញីចែកជា3ផ្នែកគឺៈ
- ស្ទិចម៉ាត នៅខាងចុង
- កកេសរញីនៅផ្នែកកណ្តាល
- អូវែមានផ្ទុកអូវុល
13-តើភាពស្អិតរបស់ស្ទិចម៉ាតមានប្រយោជន៍អ្វីចំពោះផ្កា?
ចំ: ភាពស្អិតរបស់ស្ទិចម៉ាតមានប្រយោជន៍សម្រាប់ទទួលគ្រាប់លំអងកុំឲ្យជ្រុះ។
14-ដូចម្តេចហៅថាដំណើរលំអង?
ចំ: ដំណើរលំអងជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងទៅស្ទិចម៉ាត។
15-តើដំណើរលំអងមានប៉ុន្មានបែប? អ្វីខ្លះ?ចូររៀបរាប់ពីដំណើរលំអង នីមួយៗ?
ចំ: + ដំណើរលំអងមាន2គឺៈ
- ដំណើរលំអងឯង ឬ ស្វ័យដំណើរលំអង
- ដំណើរលំអងកាត់
+ ដំណើរលំអងឯង: ជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងទៅស្ទិចម៉ាតនៃផ្កាតែ1
+ ដំណើរលំអងកាត់: ជាការផ្ទេរគ្រាប់លំអងពីប្លោកលំអងទៅស្ទិចម៉ាតនៃផ្កាផ្សេងគ្នានៅក្នុងដើមតែមួយ ឬ ដើមផ្សេងគ្នា។
16-តើដំណើរលំអងប្រព្រឹត្តទៅដោយសារអ្វីខ្លះ?
ចំ: ដំណើរលំអងប្រព្រឹត្តទៅដោយសារ ទឹក ខ្យល់ មនុស្ស សត្វល្អិត
17-តើសត្វល្អិតអាចនាំគ្រាប់លំអងរបៀបណា?
ចំ: សត្វល្អិតអាចនាំគ្រាប់លំអងដោយការទាក់ទាញរបស់ស្រទាប់ផ្កាក្លិន។ ពេលឃើញផ្កាមានពណ៌ស្រស់និងក្លិនក្រអូប សត្វល្អិតចុះទំលើផ្កាដោយត្រដុះខ្លួននឹងប្លោកលំអង ហើយក៏ត្រូវគ្រាប់លំអងរោយពាសពេញខ្លួន។ ពេលសត្វទំលើផ្កាផ្សេងទៀតគ្រាប់លំអងដែលជាប់នឹងសត្វល្អិតធ្លាក់លើស្ទិចម៉ាតរបស់ផ្កានោះ។
18-ហេតុអ្វីបានជាមនុស្សធ្វើដំណើរលំអងសិប្បនិម្មិត?
ចំ: មនុស្សធ្វើដំណើរលំអងសិប្បនិម្មិត ដើម្បីបង្កាត់រុក្ខជាតិមានលក្ខណៈ ពិសេស ដែលគេចង់បាន។
19-ក. + តើផ្នែកណារបស់ផ្កាដែលមានដំណើរលំអង?
ខ. + តើផ្ការបស់រុក្ខជាតិអង់ស្យូស្ពែមមាននាទីអ្វីខ្លះ?
ចំ: ក. + ផ្នែករបស់ផ្កាដែលមានដំណើរលំអងគឺគ្រាប់លំអង។
ខ. + ផ្ការបស់រុក្ខជាតិអង់ស្យូស្ពែមមាននាទី
- បង្កើតកាម៉ែតឈ្មោលនិងកាម៉ែតញី
- ផ្តល់ជាកន្លែងឲ្យកាម៉ែតឈ្មោលនិងកាម៉ែតញីជួបគ្នាបង្កកំណើតជាស៊ុតហើយលូតលាស់ជាអំប្រ៊ីយ៉ុង។
- ទាក់ទាញសត្វល្អិតដើម្បីដំណើរលំអង
20-ចូររៀបរាប់ពីលំនាំបង្កើតគ្រាប់លំអង?
ចំ: ក្នុងប្លោកលំអងកោសិកាមេ(មីក្រូស្ប៉រ៉ូស៊ីត)1 ធ្វើមេយ៉ូសបង្កើតជាស្ប៉អាប្លូអុីត4 (មីក្រូស្ប៉)។ មីក្រស្ប៉នីមួយៗធ្វើមីតូសលូតលាស់បានជាគ្រាប់លំអង ដែលគ្រាប់លំអងនីមួយៗមានណ្វៃយ៉ូអាប្លូអុីតពីរគឺ ណ្វៃយ៉ូលូតលាស់ និងណ្វៃយ៉ូបន្តពូជ។
21-តើដំណុះគ្រាប់លំអងមានលក្ខណៈដូចម្តេច?
ចំ: គ្រាប់លំអងមិនមែនជាកាម៉ែតឈ្មោលទេ។ នៅពេលគ្រាប់លំអងធ្លាក់លើស្ទិចម៉ាត គ្រាប់លំអងក៏ដុះពន្លកឡើងហើយពន្លូតខ្លួនចាក់ចូលទៅ ក្នុងជាលិកានៃកេសរញីរហូតដល់អូវុល។ ណ្វៃយ៉ូទាំងពីររបស់គ្រាប់លំអងធ្វើដំណើរក្នុងបំពង់លំអងដោយមានណៃ្វយ៉ូលូតលាស់ហាក់ដូចជា អ្នកនាំដំណើរលូតលាស់នៃបំពង់លំអង ហើយក៏រលាយបាត់ទៅវិញ។ ឯណៃ្វយ៉ូបន្តពូជចែកតាមមីតូស1ដងបង្កើតបានជាស្ពែម៉ាតូសូអុីតពីរ។
22-ចូររៀបរាប់ពីលំនាំបង្កើតថង់អំប្រ៊ីយ៉ុងនិងកាម៉ែតញី?
ចំ: អូវុលស្ថិតនៅក្នុងអូវែ។ នៅក្នុងអូវុលកោសិកាមេ(មេហ្កាស្ប៉រ៉ូស៊ីត)1 ធ្វើមេយ៉ូស បង្កើតស្ប៉អាប្លូអុីត4។ ក្នុងចំណោមស្ប៉អាប្លូ
អុីត4 មានស្ប៉3តូចងាប់ និងស្ប៉1ធំនៅសល់ធ្វើចំណែកមីតូស3ដងបន្តបន្ទាប់គ្នាបង្កើតបានជា ថង់កំណអំប្រ៊ីយ៉ុង1ដែលមានកោសិកា7 ណ្វៃយ៉ូ8 គឺកោសិកាអង់ទីប៉ូត3 ស៊ីណែស៊ីត2 អូអូស្វ៊ែ1 (កាម៉ែតញី) និងណៃ្វយ៉ូប៉ូលែ2។
23-ក. + ដូចម្តេចហៅថាការបង្កកំណើតទ្វេ?
ខ. + តើការបង្កកំណើតរបស់រុក្ខជាតិអង់ស្យូស្ពែមប្រព្រឹត្តទៅយ៉ាងដូចម្តេច?
ចំ: ក. + ការបង្កកំណើតទ្វេជាការបង្កកំណើត2កើតក្នុងពេលតែមួយ។
ខ. + ការបង្កកំណើតរបស់រុក្ខជាតិអង់ស្យូស្ពែមគឺស្ពែម៉ាតូសូអុីតមួយបង្កកំណើតជាមួយអូអូស៊ែ្វមួយ បង្កើតបានជាស៊ីកូត(2n)1 ដែលនឹងលូ លាស់ជាអំប្រ៊ីយ៉ុង ហើយមានស្ពែម៉ាតូសូអុីតមួយទៀតបង្កកំណើតជាមួយណ្វៃយ៉ូប៉ូលែ2 បង្កើតបានជាអាល់
ប៊ុយមែន (3n)លូតលាស់ ជាអង់ដូស្ពែម។
25-តើអង់ដូស្ពែមមានសារសំខាន់អ្វីចំពោះអំប្រ៊ីយ៉ុង?
ចំ: អង់ដូស្ពែមស្តុកអាហារសម្រាប់ចិញ្ចឹមអំប្រ៊ីយ៉ុងរហូតដល់អំប្រ៊ីយ៉ុងអាចផលិតអាហារដោយខ្លួនឯង។